មួយ​ឃ្លា​ដ៏​ម៉ឺងម៉ាត់​របស់ Mourinho សក្ដិសម​ជា​គ្រូ​បង្វឹក​ដែល​ជោគជ័យ

អតីតអ្នក​ចាត់ការ​ក្រុម​ Chelsea លោក Jose Mourinho គឺជា​​អ្នក​ចាត់ការ​កម្រិត​ពិភពលោក (World Class) មួយ​រូប ដែល​ក្លឹប​ធំ​នានា​ប្រាថ្នា​ចង់​បាន​ឲ្យ​ទៅ​ដឹកនាំ។

 

ឆ្លងកាត់​បទពិសោធន៍​ក្នុង​ពិភព​បាល់ទាត់​ជាច្រើន​ឆ្នាំ Mourinho មិន​សូវ​ជា​មាន​ឈ្មោះ​បោះ​សំឡេង​ប៉ុន្មាន​ទេ កាល​នៅ​ជា​កីឡាករ​បាល់ទាត់ តែ​នៅ​ពេល​ចូល​ប្រឡូក​ក្នុង​ការងារ​ដឹកនាំ​ក្រុម​បាល់ទាត់​អាជីព​វិញ លោកបាន​ជួយ​ក្លឹប​ដែល​ខ្លួន​ដឹកនាំ​ឈ្នះ​ពានរង្វាន់​ជា​ច្រើន មិន​ថា​ពាន​ក្នុង​ប្រទេស ឬ​ពាន​នៅ​តំបន់​អឺរ៉ុប។

 

នៅ​ពី​ក្រោយ​ភាព​ជោគ​ជ័យ​ទាំងអស់​នេះ Jose Mourinho បាន​ប្រកាន់​ឃ្ជាប់​ពាក្យ​មួយ​ឃ្លា​ ថា៖ “ពាក្យ​ថា​ខ្លាច​មិន​មាន​នៅ​ក្នុង​វចនានុក្រម​បាល់ទាត់ របស់​ខ្ញុំ​នោះ​ទេ”។

 

យល់​យ៉ាង​ណា​ដែរ​ចំពោះ​ការ​លើក​ឡើង​នេះ?

 

មួយ​ឃ្លា​ដ៏​ម៉ឺងម៉ាត់​របស់ Mourinho សក្ដិសម​ជា​គ្រូ​បង្វឹក​ដែល​ជោគជ័យ