ចង់ដឹង​ថា សុខ ពិសី ច្រៀង ១ រោង ស៊ី​ថ្លៃ​ប៉ុន្មាន​អត់?

សុខ ពិសី បាន​ទម្លាយ​ឱ្យ​ដឹង​ថា ជា​ទូទៅ​នាង​យក​តម្លៃ​ខ្លួន​ចន្លោះ​ពី ១ ៦០០ ដុល្លារ ទៅ ១ ៨០០ ដុល្លារ ក្នុង​ការ​ច្រៀង​ឱ្យ​កម្មវិធី​ប្រគំ​តន្ត្រី​នានា។ តម្លៃ​អាច​ប្រែប្រួល​អាស្រ័យ​លើ​ចម្ងាយ​ផ្លូវ​ជាក់​ស្ដែង។

 

ចង់ដឹង​ថា សុខ ពិសី ច្រៀង ១ រោង ស៊ី​ថ្លៃ​ប៉ុន្មាន​អត់?

 

“បើ​និយាយ​ទៅ តាម​ជិត​តាម​ឆ្ងាយ! បើ​ជិត ១ ៦០០ ដុល្លារ បើ​ឆ្ងាយ ១ ៧០០ ដុល្លារ​អ៊ី​ចឹង​ទៅ”។ ពិសី ថ្លែង​មក​កាន់ Sabay ថ្មីៗ​នេះ។ តារា​ល្បី​រូប​នេះ​បន្ត​ថា ​បច្ចុប្បន្ន​នាង​កំពុង​មមាញឹក​ខ្លាំង​សម្រាប់​ការ​ច្រៀង​នៅ​តាម​ខេត្ត​នានា ស្ទើរ​រក​ពេល​សម្រាក​គ្មាន​ទៅ​ហើយ។ សំណព្វ​ចិត្ត​យុវវ័យ​ខាង​លើ​អះអាង​ថា មាន​សប្ដាហ៍​ខ្លះ នាង​ត្រូវ​ច្រៀង​ចំនួន ៤ទៅ ៥យប់​ជាប់​គ្នា​ក៏​មាន​ដែរ។

 

ទោះ​បី​ជា​យ៉ាង​ណា តារា​ស្រី​រូប​នេះ​បញ្ជាក់​ថា ចំណូល​ទាំង​អស់​​មិន​បាន​ចែក​ជាមួយ​ផលិតកម្ម​នោះ​ទេ ព្រោះ​អ្នក​រៀបចំ​កម្មវិធី​ជា​អ្នក​ទាក់ទង​មក​រូប​នាង​ដោយ​ផ្ទាល់​តែ​ម្ដង។ ប៉ុន្តែ​យ៉ាង​ណា ក៏​មាន​ការ​អនុគ្រោះ​ពី​ផលិតកម្ម​ផង​ដែរ៕

 

ចង់ដឹង​ថា សុខ ពិសី ច្រៀង ១ រោង ស៊ី​ថ្លៃ​ប៉ុន្មាន​អត់?

 

អត្ថបទ៖ សំ ជំនាញ