ហេតុ​ផល​នៅ​ពីក្រោយ​​ ​ជំនឿ​​​​ដើរ​​កាត់​​រងើក​ភ្លើង​ដោយ​ជើង​ទទេ

​​​​ពិធី​​​​បុណ្យ​បែប​សាសនា​​​ដើរ​កាត់​រងើក​ភ្លើង​ ​ត្រូវ​បាន​គេ​ប្រតិបត្តិ​តាម​​​​តំបន់​ជា​ច្រើន​នៅ​​​ជុំវិញ​ពិភព​លោក​ ​រួម​មាន​ ឥណ្ឌា ​ជប៉ុន ​ចិន ​​កោះ​ហ្វីជី ​ នូវែលហ្សេឡង់ ម៉ូរីតានី ​ប៊ុលហ្គារី អេស្ប៉ាញ ​និង​​​​​ប្រជុំកោះ​ជា​ច្រើន​ទៀត​។ ​ពិធី​នេះ​​​ក៏​ធ្លាប់​​​​ត្រូវ​ប្រជាជន​​ក្រិក​ ប្រារព្ធ​​កាល​សម័យ​​បុរាណ​ដែរ។

 ហេតុ​ផល​នៅ​ពីក្រោយ​​ ​ជំនឿ​​​​ដើរ​​កាត់​​រងើក​ភ្លើង​ដោយ​ជើង​ទទេ

​​​​​​​​​​

ពិធី​ដើរ​កាត់​​​លើ​រងើក​ភ្លើង​ ​មាន​ច្រើន​ទម្រង់ ​តែ​​​​ទម្រង់​​ដែល​​​​ពេញ​និយម​ជាង​គេ​​ ​គឺ​ដើរកាត់​​ដោយ​ជើង​ទទេ​​​យ៉ាង​លឿន​​ ដែល​គេ​​ដាក់​លើ​កម្រាល ឬ​ផ្ទាល់​ដី​​​​​​​តែ​ម្ដង។ ​ពេល​ខ្លះ​​​អ្នក​ប្រតិបត្តិ ឬ​បុព្វ​ជិត​​ ​ត្រូវ​​​ដើរ​លើ​កំណាត់​​​​​​ឈើ​​កំពុង​ឆេះ​ក៏​មាន​។ ​ចំណែក​តំបន់​ខ្លះ​ទៀត​ ​​ដូច​ជា​លើ​កោះ​ហ្វីជី និង​ម៉ូរីតានី ​អ្នក​​ប្រតិបត្តិ​​​ ​​ត្រូវ​គេ​ចាក់​​​​ស្រោច​​​រងើក​ភ្លើង​​លើ​ក្បាល ឬ​​គេ​ហៅ​ “ងូត​រងើក​ភ្លើង”។

 

​ជំនឿ​​ទាំង​នេះ​ ​ត្រូវ​គេ​ពន្យល់​​ផ្សេង​ៗ​គ្នា​ថា ពេល​ខ្លះ​គេ​ប្រារព្ធ ​​ដើម្បី​​​​​ឲ្យ​ការ​ប្រមូល​ផល​​ដំណាំបាន​ទិន្នផល​​ខ្ពស់ ឯ​ខ្លះ​​ទៀត​​ដើម្បី​​​​បញ្ជាក់​ថា​មនុស្ស​ម្នាក់​គ្មាន​កំហុស ​ឬ​និយាយ​មិន​ពិត​។ ​បើ​ពួក​គេ​​ពិត​​ជា​មិន​បាន​​ប្រព្រឹត្ត ​ឬ​គ្មាន​កំហុស​ នោះ​​​​គេ​ជឿ​ថា​ភ្លើង​នឹង​មិន​រលាក​ឡើយ​​។

 

 

ម្យ៉ាង​ទៀត​ ​​​អ្នក​​​​​ពុំ​មាន​ជំនឿ​​នេះ​ ​ពេល​​ដើរ​កាត់​ភ្លើង​​នឹង​រង​របួស​មិន​ខាន។ ចំណែក​​​​​ជំនឿ​នៅ​ចិន​ គឺ​​ដើម្បី​​ការ​ពារ​គ្រោះ​មហន្តរាយ​ធម្មជាតិ​នានា​​ កុំ​ឲ្យ​កើត​មាន។​  ​​​​​​​​​​​​​​​​​​​​​​​​បើ​តាម​ប្រភពគេហទំព័រ​ Fireworking ​និយាយ​ថា ​​​ជំនឿ​​នេះ​មាន​ដំបូង​តាំង​ពី​ ៤០០០​ឆ្នាំ​មុន​គ.ស ​​ក្នុង​ប្រទេស​ឥណ្ឌា​មក​ម្ល៉េះ៕

 

ហេតុ​ផល​នៅ​ពីក្រោយ​​ ​ជំនឿ​​​​ដើរ​​កាត់​​រងើក​ភ្លើង​ដោយ​ជើង​ទទេ

ចុចអាន៖ ជំនឿ​ឆ្មា​ខ្មៅ​កន្លង​សព ស្ដាប់​ហើយ​ព្រឺក្បាល​ខ្ញាក!

ចុចអាន៖ ជំនឿ​ហ្វីលីពីន​អ្វី​ខ្លះ​ដូច​ខ្មែរ?

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Britannica, Dailymail