ដំណោះ​ស្រាយ​ពេល​ដែល​ម៉ាស៊ីន​ឡាន​​ស្រាប់​តែ​ឡើង​កម្ដៅ​ខ្លាំង​​​

ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​ដែល​​ដំណើរ​ការ​ខុស​ប្រក្រតី​អាច​​ធ្វើ​ឲ្យ​រថយន្ត​ម៉ាស៊ីន​រថយន្ត​កើន​ឡើង​កម្ដៅ​ ហើយ​វា​​អាច​បណ្ដាល​​ឲ្យ​ម៉ាស៊ីន​រថយន្ត​​រង​ការ​ខូច​ខាត។ ដូច​នេះ​ប្រសិន​បើ​សង្កេត​ឃើញ​ថា​រថយន្ត​អ្នក​ឡើង​កម្ដៅ​ខុស​ធម្មតា​ អនុវត្ត​តាម​វិធី​ខាង​ក្រោម​ដើម្បី​​អាច​ជួយ​ទប់​ស្កាត់​​ការ​ខូច​ខាត​​ដល់​រថយន្ត​ រហូត​ដល់​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​បាន​ជួសជុល​រួច។

 

១. បន្ទាប់​ពី​សង្កេត​ឃើញ​ថា​ទ្រនិច​នៃ​កម្ដៅ​រថយន្ត​លើ​តាប្លូ​ ​ដៅ​ចំ​អក្សរ​ H (ដែល​មាន​ន័យ​ថា​ក្ដៅ) ឬ​ក៏​សង្កេត​ឃើញ​ផ្សែង​ហុយ​ចេញ​ពី​គម្រប​​ម៉ាស៊ីន​ឡាន​ ត្រូវ​ឈប់​ឡាន​ជា​បន្ទាន់​ និង​ពន្លត់​ម៉ាស៊ីន​ឡាន​​ដើម្បី​ឲ្យ​ម៉ាស៊ីន​ឡាន​ចុះ​ត្រជាក់។

 

ដំណោះ​ស្រាយ​ពេល​ដែល​ម៉ាស៊ីន​ឡាន​​ស្រាប់​តែ​ឡើង​កម្ដៅ​ខ្លាំង​​​

 

 

២. បើក​គម្រប​ម៉ាស៊ីន​​​​ឡាន​ដើម្បី​​ឲ្យ​កម្ដៅ​ភាយ​ចេញ។

 

ដំណោះ​ស្រាយ​ពេល​ដែល​ម៉ាស៊ីន​ឡាន​​ស្រាប់​តែ​ឡើង​កម្ដៅ​ខ្លាំង​​​

 

៣. កុំ​​បើក​គម្រប​​កញ្ច្រែង​ម៉ាស៊ីន​ត្រជាក់​ឲ្យ​សោះ​ ពេល​ដែល​ម៉ាស៊ីន​កំពុង​ក្ដៅ ព្រោះ​សម្ពាធ​នៃ​​ទឹក​ម៉ាស៊ីន​ត្រជាក់​រួម​ជា​មួយ​ចំហាយ​ផ្សែង​ដែល​បញ្ចេញ​មក​អាច​បង្ក​គ្រោះថ្នាក់​​ដល់​អ្នក​បាន។

 

ដំណោះ​ស្រាយ​ពេល​ដែល​ម៉ាស៊ីន​ឡាន​​ស្រាប់​តែ​ឡើង​កម្ដៅ​ខ្លាំង​​​

 

 

៤. ពិនិត្យ​មើល​ធុង​ទឹក​បញ្ចុះ​កម្ដៅ និង​ចាក់​ទឹក​ (ទឹក​បញ្ចុះ​កម្ដៅ, ឬ​ទឹក​ធម្មតា) បញ្ចូល​​​បន្ថែម​ប្រសិន​បើ​ចាំបាច់​។ ឡាន​ជំនាន់​ថ្មី​ភាគ​ច្រើន​មាន​ភ្ជាប់​​ធុង​ទឹក​បញ្ចុះ​កម្ដៅ​ជ័រ​ជាប់​នឹង​កញ្ច្រែង​​ម៉ាស៊ីន​ត្រជាក់​​ ​​ដោយ​អាច​ឲ្យ​អ្នក​មើល​ឃើញ​ពី​កម្រិត​ទឹក​ដែល​មាន​​នៅ​ក្នុង​ធុង​បាន។

 

ដំណោះ​ស្រាយ​ពេល​ដែល​ម៉ាស៊ីន​ឡាន​​ស្រាប់​តែ​ឡើង​កម្ដៅ​ខ្លាំង​​​

 

ប្រសិន​បើ​រថយន្ត​អ្នក​មាន​តែ​កញ្ច្រែង​​ម៉ាស៊ីន​ត្រជាក់​ហើយ​គ្មាន​ធុងទឹក​បញ្ចុះ​កម្ដៅ​នោះ​ ត្រូវ​រង់ចាំ​ឲ្យ​កញ្ច្រែង​​ម៉ាស៊ីន​ត្រជាក់​នោះ​ចុះ​ត្រជាក់​សឹម​ត្រួត​ពិនិត្យ​កម្រិត​ទឹក​ដែល​មាន​ រួច​ធ្វើ​ការ​ចាក់​ទឹក​បញ្ចូល​បន្ថែម​ប្រសិន​ចាំ​បាច់។

 

ដំណោះ​ស្រាយ​ពេល​ដែល​ម៉ាស៊ីន​ឡាន​​ស្រាប់​តែ​ឡើង​កម្ដៅ​ខ្លាំង​​​

 

៥. សម្រេច​ថា​គួរ​បើក​រថយន្ត​​ទៅ​​​មុខ​ពេល​អនុវត្ត​ចំណុច​ខាង​លើ​រួច​រាល់​ ឬ​​ក៏​ហៅ​ជំនួយ។ ប្រសិន​បើ​រថយន្ត​អ្នក​ខ្វះ​ទឹក​​ហើយ​អ្នក​​អាច​​ចាក់​បញ្ចូល​បន្ថែម​បាន​ មាន​ន័យ​ថា​វា​អាច​មាន​សុវត្ថិភាព​ប្រសិន​ធ្វើ​ដំណើរ​ទៅ​មុខ​ជា​បន្ត។ ប្រសិន​ក្រោយ​ពី​បើក​រថយន្ត​ទៅ​មុខ​បាន​មួយ​រយៈ​ស្រាប់​តែ​មាន​បញ្ហា​ឡើង​កម្ដៅ​ឡើង​វិញ​ត្រូវ​ឈប់​រថយន្ត​ជា​បន្ទាន់​ និងសុំ​​ជំនួយ​៕​​​​​​​​​​​​​​​​​​​​​​​​​

 

​​​​​​​​​​​​​​​​ចុច​អាន៖ រៀនសំគាល់​ឡាន​ដែល​កែ​ចម្ងាយ​កុងទ័រ​​ ​ដើម្បី​កុំ​ឲ្យ​ចាញ់​បោក​អ្នក​លក់​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ WikiHow​​​​​​​​​​