កញ្ញា លិញ ចន្ទបុត្តី មកពីសកលវិទ្យាល័យ ខេត្តកំពង់ចាម ជា កញ្ញាឯក ផ្នែកថតរូបស្អាតជាងគេ នៃ Miss University 2016

រាជធានីភ្នំពេញ​ ៖ ក្រោយ​ឆ្លងកាត់​ការ​ជម្រុះ​តាម​បណ្ដា​រាជធានី ខេត្ត ​រួចមក​ កាលពីថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ការប្រលងផ្តាច់ព្រាត់  Miss University 2016 បាន​រក​ឃើញ ​ជ័យលាភីនៃសម្រស់ដូចជា កញ្ញាឯក ផ្នែកថតរូបស្អាតជាងគេ កញ្ញា ឯក ញញឹមស្រស់  កញ្ញាឯក រាងស្អាតជាងគេ កញ្ញាឯក ប្រជាប្រិយ និងកញ្ញា ឯក អាកប្បកិរិយាល្អ ជាដើម។

គណះកម្មការ នៃការប្រលង Miss University 2016 បានអោយដឹងថា ក្រោយពី ឆ្លងកាត់វគ្គសំណួរ-ចម្លើយ និងបង្ហាញសមត្ថភាពផ្សេងៗរយៈពេលជាង៣ម៉ោង រួចមកគណៈកម្មការទាំង៧រូបសម្រេចជ្រើសរើសយកបេក្ខនារីទាំង៣ជាចំណាត់ ថ្នាក់លេខ ១ ដល់លេខ៣ នៃ Miss University 2016  គឺបានទៅលើបេក្ខជន មក ពីសាកលវិទ្យាល័យនៅភ្នំពេញទាំងអស់។

គណះកម្មការនៃការប្រលង Miss University2016 បានអោយដឹងបន្តថា ក្រោយ មកគណះកម្មការ បានសម្រេច ជ្រើសរើស ៖

១ កញ្ញាឯក ផ្នែកថតរូបស្អាតជាងគេ បានទៅលើ កញ្ញា លិញ ចន្ទបុត្តី  Miss ពាក់លេខ៩ មកពីសកលវិទ្យាល័យ ខេត្តកំពង់ចាម។

២ កញ្ញាឯក ញញឹមស្រស់ បានទៅលើកញ្ញា ស៊ីណា ខេម៉ា Miss ពាក់លេខ ១៦ មកពីសកលវិទ្យាល័យខេត្តបាត់ដំបង ។

៣ កញ្ញាឯក ប្រជាប្រិយ បានទៅលើកញ្ញា យ៉ា ល័ក្ខ Miss ពាក់លេខ ១៩ មកពីសកលវិទ្យាល័យ រាជធានីភ្នំពេញ។

៤ កញ្ញាឯករាងស្អាតជាងគេ បានទៅលើ កញ្ញា លឹម ស្រីពៅ Miss ពាក់លេខ ១០ មកពីសកលវិទ្យាល័យ រាជធានីភ្នំពេញ។ សុទ្ឋសឹងតែជាកញ្ញា ស្រស់ស្អាត សោភា ដែលគណះកម្មការទាំងអស់ ជ្រើសរើសវាយតម្លៃត្រឹមត្រូវ៕

កញ្ញា លិញ ចន្ទបុត្តី  មកពីសកលវិទ្យាល័យ ខេត្តកំពង់ចាម ជា កញ្ញាឯក ផ្នែកថតរូបស្អាតជាងគេ នៃ Miss University 2016 កញ្ញា លិញ ចន្ទបុត្តី  មកពីសកលវិទ្យាល័យ ខេត្តកំពង់ចាម ជា កញ្ញាឯក ផ្នែកថតរូបស្អាតជាងគេ នៃ Miss University 2016 កញ្ញា លិញ ចន្ទបុត្តី  មកពីសកលវិទ្យាល័យ ខេត្តកំពង់ចាម ជា កញ្ញាឯក ផ្នែកថតរូបស្អាតជាងគេ នៃ Miss University 2016