Samsung ក្លាយ​ជា​ក្រុមហ៊ុន​​ផលិត​បន្ទះ​ Chip ​ដ៏​ធំ​​លំដាប់​ទី​បួន​​នៅ​ក្នុង​ពិភពលោក

ក្រុមហ៊ុន​ Samsung ដែល​កន្លង​មក​បាន​ផលិត​នូវ​បន្ទះ​ Chip ​ផ្ទាល់​ខ្លួន​ដើម្បី​​បំពាក់​លើ​ទូរសព្ទ​នោះ​ ឥឡូវ​នេះ​បាន​ឈរ​នៅ​លំដាប់​ថ្នាក់​កំពូល​ទាំង​ប្រាំ​លើ​ទីផ្សារ​​បន្ទះ​ Chip ទូរសព្ទ​ពិភពលោក​ហើយ។

 

Samsung ក្លាយ​ជា​ក្រុមហ៊ុន​​ផលិត​បន្ទះ​ Chip ​ដ៏​ធំ​​លំដាប់​ទី​បួន​​នៅ​ក្នុង​ពិភពលោក

 

​​​​​ក្រុមហ៊ុន​​កូរ៉េ​ដ៏​ធំ​មួយ​នេះ​តាម​ឈរ​នៅ​លំដាប់​ថ្នាក់​ទី​បួន ដោយនៅ​ពី​ក្រោយ​ក្រុមហ៊ុន​ Qualcomm, Apple និង​ MediaTek។ ក្រុមហ៊ុន​ Qualcomm នៅ​​តែ​​គ្រប់​គ្រង​​លំដាប់​ថ្នាក់​កំពូល​​ទី​មួយ​ដោយ​​កាន់​កាប់​ទីផ្សារ​បាន​ចំនួន​ ៤២​ភាគ​រយ។ ចំណែក​ឯ​ក្រុមហ៊ុន​ Apple ស្ថិត​នៅ​លំដាប់​ថ្នាក់​ទី​ពីរ​ដោយ​កាន់​កាប់​ទីផ្សារ​បាន​២១​% និង​ក្រុមហ៊ុន​ MediaTek មាន​ទីផ្សារ​ ១៩% ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី​បី។ ដោយ​ឡែក​ចំណាត់​ថ្នាក់​ទី​ប្រាំ​ឯ​ណោះ​វិញ​គឺ​បាន​ទៅ​លើ​ក្រុមហ៊ុន​ Spreadtrum។

 

​​​ក្នុង​​ឆ្នាំ​២០១៥​ ចំនួន​នៃ​ការ​ប្រើ​ប្រាស់​បន្ទះ​ Chip Exynos របស់​ក្រុមហ៊ុន​ Samsung ​មាន​ដល់​ទៅ​ប្រមាណ​​ ៥០​លាន​បន្ទះ​ឯ​ណោះ។ បញ្ជាក់​ថា​ក្រៅ​ពី​បាន​ប្រើ​ប្រាស់​សម្រាប់​បំពាក់​លើ​ទូរសព្ទ​របស់​ខ្លួន​ ក្រុមហ៊ុន​ក៏​បាន​ផ្ដល់​នូវ​បន្ទះ​ Chip Exynos ទៅ​ឲ្យ​ក្រុមហ៊ុន​ទូរសព្ទ​​ដទៃ​ដូច​ជា​ Meizu ជា​ដើម៕

 

ចុច​អាន៖ ​បច្ចេកវិទ្យា​ Dual Pixel ​​លើ​កាមេរ៉ា​​ Galaxy S7 & S7 Edge ពិត​ជា​អស្ចារ្យ​​មែន​
ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖​​​​ SamMobile