ប្រជាពលរដ្ឋ តែងតែ​ចុះ​បន់ស្រន់​សុំ​សេចក្តីសុខ​សប្បាយ លោកយាយ​ម៉ៅ នៅ​ពេជ្រនិល​

ភ្នំពេញ: ​ប្រជាពលរដ្ឋ​រួមទាំង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ជាពិសេស​ឆ្លងកាត់​កន្លែង “​លោកយាយ​ម៉ៅ​” នៅ​ពេជ្រនិល​នេះ តែងតែ​ចុះ​បន់ស្រន់​សុំ​សេចក្តីសុខ​សប្បាយ ក្នុងការ​ធ្វើដំណើរ​ទៅមក និង​សុំ​លាភ​សុំ​សំណាង​។​

​លោកយាយ​ម៉ៅ ត្រូវបាន​ចាត់ទុកថា​ជាទី​សក្ការៈ​ដែល​ពលរដ្ឋ​មាន​ជំនឿ​ជា​យូរយារ​ណាស់​មកហើយ ចំពោះ​បារមី​លោកយាយ​ដែល​តែងតែ​ថែរក្សា​ការពារ​ពលរដ្ឋ និង​អ្នកធ្វើដំណើរ​ឆ្លងកាត់​ទី​នេះ​ទៅតាម​បណ្តា​ខេត្ត​នានា ជាពិសេស​អ្នកធ្វើដំណើរ​ឆ្ពោះទៅកាន់​តំបន់ឆ្នេរ​សមុទ្រ​ភាគខាងត្បូង​នៃ​ប្រទេស​កម្ពុជា​។ ទីសក្ការៈ​បូជា​នេះ​មិន​ត្រឹមតែ​ជា​កន្លែង​គោរព​បន់ស្រន់​របស់​អ្នកដំណើរ​និង​ទេសចរ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជា​កន្លែង​ផ្តល់​ការងារ និង​មុខរបរ​ទទួលទាន​មួយចំនួន​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ទីនេះ​អោយមាន​ជីវភាព​រស់នៅ​ល្អប្រសើរ​ទៀតផង ចាប់តាំងពី​ប្រទេសជាតិ​យើង​មាន​សុខសន្តិភាព​មក​។​

​សូម​ជនរួមជាតិ​ធ្វើដំណើរ​ឆ្លងកាត់​ទីនេះ​មាន​សុខ​សុវត្ថិភាព​ទាំងអស់គ្នា ហើយ​សូម​បើកបរ​ដោយ​ប្រុងប្រយ័ត្ន​គ្រប់ពេល​ជានិច្ច​៕​