អតីតនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី Mahathir Mohamad ដើរចេញពីគណបក្ស កំពុងកាន់អំណាច

Putrajaya: ប្រភពព័ត៌មាន ដែលបានចេញផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មានស៊ិនហួរ បានឲ្យដឹងថាលោក Mahathir Mohamad អតីតនាយករដ្ឋមន្ត្រីរបស់ប្រទេសម៉ាឡេស៊ី បានសម្រេចចិត្តដើរចេញពីគណបក្ស UMNO ( United Malays National Organization )ដែលកំពុងកាន់អំណាច សព្វថ្ងៃ។

ដោយលោកអតីតនាយរដ្ឋមន្ត្រីរូបនេះបានមានប្រសាសន៍ថា រូបលោកមានការអាក់អន់ជាខ្លាំងជាមួយ នឹងបក្សហើយលោកបានបញ្ជាក់ទៀតថា គណបក្សមួយនេះ មិនដូចអ្វីដែលធ្លាប់ធ្វើពីមុនឡើយ ប៉ុន្តែវាបានក្លាយទៅជាគណបក្សមួយដែលចាំតែគាំទ្រ និងការពារតំណែងជានាយករដ្ឋមន្ត្រី របស់លោក Najib ដែលកំពុងកាន់អំណាចសព្វថ្ងៃប៉ុណ្ណោះ។លោកMahathirក៏បានបន្ថែមផងដែរថា ក្រោយពីចាកចេញលោកនឹងមិនមានបំណងដើម្បីបង្កើតគណបក្សថ្មីឬក៏នឹងទៅចូលរួមជាមួយគណបក្សណាមួយដែរ។

គួររំលឹកដែរថា នេះជាលើកទី២ហើយដែរ អតីតនាយករដ្ឋមន្ត្រីលោក Mahathirធ្លាប់បានប្រកាសពីការដើរចេញ ពីក្នុងគណបក្សUMNO ដែលកាលពីឆ្នាំ២០០៨លោកធ្លាប់បានសម្រេចចិត្ត ដូចគ្នាក្នុងការចាកចេញដោយការមិនពេញចិត្តទៅនឹងការកាន់អំណាចរបស់អតីតនាយក រដ្ឋមន្ត្រីមួយរូបទៀតដែលមានឈ្មោះ Abduah Ahmad Badawiប៉ុន្តែក្រោយមកលោក Mahathirក៏ត្រឡប់មកចូលរួមបក្សនេះវិញ នៅពេលដែលលោកNajib បានឡើងទៅជានាយករដ្ឋមន្ត្រីរបស់ប្រទេសម៉ាឡេស៊ី៕

អតីតនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី Mahathir Mohamad ដើរចេញពីគណបក្ស កំពុងកាន់អំណាច