សកម្មជនសង្រ្គោះជាតិ លាតត្រដាងរឿងអាស្រូវ ឯកឧត្តម កឹម សុខា

ភ្នំពេញ៖ សកម្មជនគណបក្សប្រឆាំងឯនាយសមុទ្រ បន្តការររិះគន់ឯកឧត្តមកឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ក្រោមចំណងជើងថា “ពុតត្បុតរបស់លោក កឹម សុខា និងការធ្វើនយោបាយបោកប្រាស់យុវជន ដើម្បីកេងចំណេញនយោបាយ ប្រើហើយ បោះបង់ចោល និងប្រមាថមាក់ងាយ”។

ប្រភពដដែល បានសរសេរថា៖
បងប្អូនខ្មែរទាំងក្នុង និងក្រៅប្រទេសជាទីគោរព ស្រឡាញ់!

ដូចខ្ញុំបានជម្រាបជូនរួច មកហើយថា ខ្ញុំបាទបានអត់ទ្រាំលាក់រឿងអាថិកំបាំងជាច្រើនរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងដែលលួចមានសាហាយស្មន់ រឿងអាស្រូវស្រីញី ប្រព្រឹត្តអានាចារដូចសត្វធាតុ ពីព្រោះតែចង់ទុកមុខមាត់ឲ្យបក្សសង្គ្រោះជាតិ ណាមួយដោយខ្ញុំយល់ថា ខ្ញុំក៏ជាពលរដ្ឋខ្មែរមួយរូបដែរ មិនចង់និយាយពីបញ្ហានេះ នាំឲ្យកិត្តិយសខ្មែរខ្មាស់ប្រទេសជិតខាង និងស្អុយឈ្មោះ ទៅដល់អន្តរជាតិ។

ប៉ុន្តែថ្ងៃនេះ ខ្ញុំសូមទម្លាយអាថិកំបាំងមួយចំនួន ដែលភស្តុតាងទី១នេះ ខ្ញុំសូមបង្ហាញជូនឲ្យបងប្អូនជនរួមជាតិទាំងអស់ ស្តាប់នូវការនិយាយឆ្លើយឆ្លងគ្នាតាមទូរស័ព្ទរវាង លោក កឹម សុខា ជាមួយស្រីស្នេហ៍ ដែល លោក កឹម សុខា បានចោទប្រកាន់មកលើយុវតីឈានមុខគេរបស់បក្សសង្គ្រោះជាតិដែលធ្លាប់បានដឹកនាំកម្លាំងប្រជាពលរដ្ឋ និងយុវជនក្នុងសកម្មភាពធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតនាពេលកន្លងមក គឺកញ្ញា ធី សុវណ្ណថា ប៉ុន្តែបែរជាត្រូវបានលោក កឹម សុខា ដៀលត្មេះទៅលើ ធី សុវណ្ណថា ថាជាក្មេងស្រីដែលសុំគាត់ធ្វើការតាំងពីនៅគណបក្សសិទ្ធិមនុស្ស ហើយចុងក្រោយនេះ លោក កឹម សុខា ចោទថា កញ្ញា ធី សុវណ្ណថា បានឈ្លោះគ្នាជាមួយគណបក្សសង្គ្រោះជាតិ ឈ្លោះគ្នាជាមួយកូនស្រីរបស់គាត់ និងថា ធី សុវណ្ណថា ឈប់ពីសង្គ្រោះជាតិយូរហើយ និងអ្វីដែលខ្ញុំគិតថា វាអយុត្តិធម៌បំផុតសម្រាប់ ធី សុវណ្ណថានោះ ត្រង់ពាក្យដែលលោក កឹម សុខា ចោទថា កន្លងមក ធី សុវណ្ណថា យកបក្សសង្គ្រោះជាតិធ្វើនយោបាយ។

ការទាក់ទងស្នេហារវាងលោក កឹម សុខា និងស្រីស្នេហ៍លួចលាក់ឈ្មោះ ស្រីមុំ

ពេលនេះខ្ញុំសម្រេចចិត្តបញ្ចេញខ្លឹមសារ នៃការសាសងគ្នារវាងលោក កឹម សុខា និងស្រីស្នេហ៍ឈ្មោះអាមុំ ដែលជារឿងពិត ច្បាស់ការ ផ្តល់ដោយមនុស្សជំនិតរបស់លោក កឹម សុខា បានទម្លាយឲ្យដឹងអំពីទំនាក់ទំនងស្នេហាផ្អែមល្ហែមរវាងលោក កឹម សុខា និងស្រីស្នេហ៍ក្បត់ចិត្តប្រពន្ធ សូម្បីតែនៅពេលទៅខេត្តសៀមរាប ក្នុងពេលប្រពន្ធចូលផ្សារទិញសាច់ក្រក ក៏ឆ្លៀតទាក់ទងតាមទូរស័ព្ទសាសងស្នេហាជាមួយស្រីមុំដែរ។

ទន្ទឹមនឹងនេះ លោក កឹម សុខា តែងតែរកឱកាសដើម្បីរួមរ័ក្សជាមួយស្រីមុំ ដោយគេចចេញទៅក្រៅប្រទេសដើម្បីជួបគ្នាសប្បាយក្អាកក្អាយប្រព្រឹត្តអំពើស្មោគគ្រោក ប្រើសម្តីឡែបខាយ អសិលធម៌ គួរឲ្យស្អប់ខ្ពើម គ្រាន់តែពីរថ្ងៃអាចរួមរ័ក្សជាមួយគ្នារហូតដល់ដប់ដងគ្មានខ្វល់ខ្វាយអំពីបញ្ហាជាតិ សុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសសកម្មជនគណបក្សរបស់ខ្លួនដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារឡើយ។

ដើម្បីកុំឲ្យគេចោទខ្ញុំថា និយាយមួលបង្កាច់ទៅលើលោក កឹម សុខា ខ្ញុំសូមដកស្រង់សម្តីសាសងគ្នារវាងលោក កឹម សុខា និងស្រីមុំ ដូចខាងក្រោម។

បន្ទាប់មកខ្ញុំនឹងបង្ហោះនូវសម្លេងពិតរបស់លោក កឹម សុខា និងស្រីមុំ។

សូមរង់ចាំតាមដានកុំបីអាក់ខានឡើយ!

សកម្មជនសង្រ្គោះជាតិ លាតត្រដាងរឿងអាស្រូវ ឯកឧត្តម កឹម សុខា

សកម្មជនសង្រ្គោះជាតិ លាតត្រដាងរឿងអាស្រូវ ឯកឧត្តម កឹម សុខា

សកម្មជនសង្រ្គោះជាតិ លាតត្រដាងរឿងអាស្រូវ ឯកឧត្តម កឹម សុខា

សកម្មជនសង្រ្គោះជាតិ លាតត្រដាងរឿងអាស្រូវ ឯកឧត្តម កឹម សុខា

សកម្មជនសង្រ្គោះជាតិ លាតត្រដាងរឿងអាស្រូវ ឯកឧត្តម កឹម សុខា

សកម្មជនសង្រ្គោះជាតិ លាតត្រដាងរឿងអាស្រូវ ឯកឧត្តម កឹម សុខា

សកម្មជនសង្រ្គោះជាតិ លាតត្រដាងរឿងអាស្រូវ ឯកឧត្តម កឹម សុខា