ឈឺចិត្តប្រពន្ធរត់ចោល ខ្យល់គ គាំងបេះដូងស្លាប់

កំពង់ធំ៖ នៅម៉ោង ១៦៖០០នាទី រសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ មានករណី បុរសម្នាក់ដេកស្លាប់ ខណៈគេដឹងថា ខូចចិត្ត នឹងប្រពន្ធរត់ចោល ហើយបុរសម្នាក់នេះស្នាក់ នៅតែម្នាក់ឯង ក្នុងភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

បើតាមប្រភព ព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡោ លួន ភេទប្រុស អាយុ៤៤ឆ្នាំ មានទីកន្លែងកំណើត នៅភូមិរកា ឃុំកំពង់ចិនខាងត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។ មូលហេតុដែលបុរសខ្យល់គ គាំងបេះដូងស្លាប់ មកពីខូចចិត្តនឹង ប្រពន្ធរត់ចោល ។

សូមបញ្ជាក់ថា ក្រោយពីជំនាញ ធ្វើកោសល្យវិច្ច័យរួច សពត្រូវបានប្រគល់ជូន ក្រុមគ្រួសារដើម្បីយក ទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕

ឈឺចិត្តប្រពន្ធរត់ចោល ខ្យល់គ គាំងបេះដូងស្លាប់
ឈឺចិត្តប្រពន្ធរត់ចោល ខ្យល់គ គាំងបេះដូងស្លាប់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត