​ភ្លើងឆេះ​​ផ្ទះ​ ​​​ឆេះ​​កូន​ស្រី​​ អាយុ​៥​ឆ្នាំ​ ក្នុង​មុង ​​ស្លាប់​​​គួរ​ឱ្យ​អាសូរ​

ខេត្តកណ្ដាល​ ៖ ​ផ្ដើម​ចេញពី​ការ​​ធ្វេស​​ប្រហែស​របស់​ម្ដាយ ​អុជ​ភ្លើងទៀន​បំភ្លឺ​ផ្ទះ​ដាក់​ក្បែរ​មុង​ដែល​មាន​​កូន​តូច២​នាក់​ដេក​លក់​ ​ក្នុង​មុង ​​រួច​​​​ចេញពីផ្ទះ ​ទៅ​មើល​ទូរទស្សន៍ ​អ្នក​ជិតខាង​​ បណ្តាល​ឱ្យ​​ភ្លើង​ទៀន​​​​ ឆេះ​​​មុង​ភួយ ​និង​​ឆេះ​រលាក​រលួយ ក្មេង​ស្រី​ម្នាក់​ អាយុ​៥​ឆ្នាំ​ ​​និង​​បាន​ស្លាប់​ ក្រោយ​ពេល​បញ្ជូន ​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ ។​ ចំណែក​បងប្រុស​អាយុ​៧​ឆ្នាំ ​រង​របួសស្រាល ​​កាលពី​ម៉ោង​៩​ និង​១០​នាទី​យប់​ ថ្ងៃ​ទី​២៨ ​កុម្ភៈ នៅ​ភូមិ​ស្រះ​ពោធិ ​ឃុំ​ផ្សារដែក​ ស្រុក​ពញាឮ ​។

លោក​ ដួង ​តេ​ង ​អធិការ​នគរបាល​ស្រុក​ពញាឮ​ បាន​​​ឱ្យ​ដឹង​ថា ​ក្មេង​ស្រី​រង​គ្រោះ​​ដែល​​​ស្លាប់​ឈ្មោះ​ ហុង ស្រី​ម៉ុ​ច ​អាយុ​៥​ឆ្នាំ និង​ក្មេង​ប្រុស​ម្នាក់​ទៀត ឈ្មោះ​ ហុង ​វាសនា​អាយុ​៧​ឆ្នាំ រលាក​ខ្លួន​របួសស្រាល ​​។ ​​ចំណែក​ម្ដាយ​ក្មេង​រង​គ្រោះឈ្មោះ​ ហុង ស្រី​ទូច​ អាយុ​៤០​ឆ្នាំ មុខរបរដើរ​សុំ​​ទាន បាន​យក​ទៀន​មក​​អុជ​បំភ្លឺ​ក្នុងផ្ទះ​រួច​ក៍​ដើរទៅ​មើល​ ទូរ​ទស្ស​ន៍​​អ្នក​នៅ​ជិត​ខាង​ជាមួយ​កូន​ឈ្មោះ​ ហុង ស្រី​ពេ​ជ ​ទុក​ឲ្យ​កូន​​​ប្រុស​ស្រី​២​នាក់​​រង​គ្រោះខាងលើ​ដេក​នៅ​ក្នុងផ្ទះ ។ ​លុះដល់​ម៉ោង​កើតហេតុ​ខាងលើ​ ​ឭ​សូ​រសំឡេង​កូន​​​ស្រែកហៅ​ម្តាយ​ឲ្យ​ជួយ ពេល​នោះ​ម្តាយ​​ស្ទុះ​ចេញ​ទៅ​ស្រាប់តែ​ឃើញ​ភ្លើង​ឆេះ​នៅ​ក្នុងផ្ទះ​ខ្លួន​ បាត់​ទៅ​ហើយ រួចក៍​ស្ទុះ​ទៅ​ជួយ​កូន​និង​​​ស្រែក​ឲ្យ​គេ​ជួយ ហើយក៍​ចូល​ទៅ​ជួយ​កូន​ដែល​កំពុង​ដេក ជួយ​បាន​តែ​កូនប្រុស​បងរង​របួសស្រាល​​ ​រីឯ​កូន​ឈ្មោះ​ហុង ស្រី​ម៉ុ​ច ជួយ​មិន​ទាន់​បណ្តាល​ឲ្យភ្លើង​​ឆេះរលាករលួយរង​របួសធ្ងន់​ ​​បាន​​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ  ​។

​ខណៈ​ពេល​កើត​ហេតុ​​ គេ​ឃើញ​​អ្នក​ជិតខាង និង​​មន្ត្រី​នគរបាល​មូលដ្ឋាន បាន​ជួយ​ពន្លត់ភ្លើង​មិន​បណ្តាល​ឱ្យ​​ឆេះ​ផ្ទះ​ទាំងស្រុង​ទេ​ ​​ដែល​មាន​ទំហំ​​៤ម៉ែត្រ​គុណ​​​៦ម៉ែត្រ​ ប្រក់​ស័ង្កសី ​ជញ្ជាំង​ស័​ង្ក​សី​ ​ប៉ុន្តែ​​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ផ្ទះទាំង​ប៉ុន្មាន​​ មាន​​​ ​ភួយ​​១ មុង​១​ និង​កន្ទេល​១ ​ត្រូវ​ភ្លើង​បំផ្លាញ​​​អស់​គ្មានសល់ ។

​លោក​អធិការ​ បាន​​ឱ្យ​ដឹង​ទៀត​ថា​ តាម​ព័​ត៌​មាន​ចុង​ក្រោយ ក្មេង​​ស្រី​​ឈ្មោះ​ ហុង ស្រី​ម៉ុ​ច ​ដែល​រង​របួសធ្ងន់ បាន​ស្លាប់​នៅ​​ក្នុង​មន្ទី​រពេទ្យ​គន្ធ​បុប្ផា ​៕​​

​ភ្លើងឆេះ​​ផ្ទះ​ ​​​ឆេះ​​កូន​ស្រី​​ អាយុ​៥​ឆ្នាំ​ ក្នុង​មុង ​​ស្លាប់​​​គួរ​ឱ្យ​អាសូរ​
​ភ្លើងឆេះ​​ផ្ទះ​ ​​​ឆេះ​​កូន​ស្រី​​ អាយុ​៥​ឆ្នាំ​ ក្នុង​មុង ​​ស្លាប់​​​គួរ​ឱ្យ​អាសូរ​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត