​ឌុប​បង​ស្រី​​ទៅ​​ហូប​កា​រ ប្អូន​ជីដូន​មួយ នៅ​ស្រុក​កំណើត​​​ ​​ត្រូវ​រថយន្ត​បុក​ស្លាប់​​ គួរ​ឱ្យ​សង្វេគ ​ខ្លាំង​ណាស់

ខេត្ត​ព្រៃ​វែង ៖ ​មាន​ករណី​​​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ បាន​កើត​ឡើង ​​​​រវាង​​រថយន្ត​​​​និង​ ម៉ូតូ​ ​ដែល​ធ្វើ​​ដំណើរ​ស្រប​ទិស​គ្នា​​ពី​លិច​ទៅ​កើត​ ​​ដោយ​រថយន្ត​ បើក​កៀរ​​ម៉ូតូ​​ដួល​ រួច​កិន​ស្ត្រី​ ដែល​ជិះ​​ពីក្រោយ ​ចំក្បាល​​​​ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗនៅ​ នឹង​កន្លែង​កើតហេតុ ​​ចំណែក​អ្នក​បើក​បរ​​ម៉ូតូ​​ រង​របួស​ធ្ងន់ កាល​ពី​វេលា​ម៉ោង​​៨​ និង​១១​នាទី​ព្រឹក​ ថ្ងៃទី​២៩ កុម្ភៈ ​​នៅ​​លើ​ផ្លូវ​ជាតិ​លេខ​១ ​​ស្ថិតនៅ​ភូមិ​ក្រាំង​ក្អុក ​ឃុំ​កំពង់​សឹង ស្រុក​ព្រះ​​​ស្តេច ។​

​​មន្ត្រី​សមត្ថកិច្ច​​បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​២នាក់ខាង​លើ ​ម្នាក់​​ជា​បង​ស្រី​ ឈ្មោះ ​យ៉ែន សាវង់ ​អាយុ​២៣​ឆ្នាំ ​​​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ​​និងម្នាក់​ទៀត​ជា​ប្អូន​ប្រុស​​ឈ្មោះ ​យ៉ែន សារ៉ូ អាយុ​១៩ឆ្នាំ ​​រង​របួស​ធ្ងន់ ​ទាំង​២នាក់​មាន​ទីលំនៅ​ភូមិ​ភ្លោះ ឃុំ​ក្រួស ស្រុក​ស្វាយជ្រំ ​ខេត្ត​ស្វាយ​រៀង ។​ មុន​ពេល​កើតហេតុ ​ប្អូន​ប្រុស​ជិះ​ម៉ូតូ​​ម៉ាក​​សង់​កូរ៉េ ​​មួយ​គ្រឿង​ ឌុប​បង​ស្រី​​ចេញ​ពី​​​ភ្នំពេញ​​​​ទៅ​ហូប​ការ​ប្អូន​ជីដូន​មួយ​​នៅ​ឯ​ស្រុក​ កំណើត​​នៅ​ឯខេត្ត​ស្វាយ​រៀង​​ លុះ​មក​ដល់​ចំណុច​​កើតហេតុ​ ស្រាប់​តែ​​មានរថយន្ត​ដឹក​ស៊ីម៉ងត៍​ មួយ​គ្រឿង​ ​បើក​​បរក្នុង​ល្បឿន​លឿន​​កៀរ​​ម៉ូតូ​ឱ្យ​ដួល​ខ្ទាត​​​​​​បង​ស្រី​​​ទៅ​លើ​​ ទ្រូងផ្លូវ​​ត្រូវ​កង់​រ​ថយន្ត​​បង្ក​ខាង​ក្រោយ​កិន​ចំ​ក្បាល​​បណ្តាល​ឱ្យ​ ស្លាប់​ភ្លាមៗ​ ចំណែក​​ប្អូន​ប្រុស​ខ្ទាត​ទៅ​​​លើ​ចិញ្ចើម​ផ្លូវ​បណ្តាល​ឱ្យ​រង​របួស​​​ ធ្ងន់ ​​ហើយ​​​​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​បើក​រត់​គេច ត្រូវ​​សមត្ថកិច្ច​ឃាត់​​​បាន​តែ​រថយន្ត​ ​​ចំណែក​អ្នក​បើក​បរ​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល ។​

​ក្រោយ​កើតហេតុ ​សព​​ស្ត្រី​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក ​ទៅ​រៀបចំ​ធ្វើ​បុណ្យ​​តាម​ប្រពៃណី ​រីឯ​​អ្នក​រង​របួស​ត្រូវ​រថយន្ត​ដឹក​ទៅ​​​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ ។ ចំណែក​​រថយន្ត​បង្ក និង​ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​​សមត្ថកិច្ច​នាំ​យក​ទៅរក្សា​ទុក​នៅ​​ប៉ុស្តិ៍​ ​នគរ​បាល​រដ្ឋ​បាល​កំពង់​សឹង ដើម្បី​រង់​ចាំ​​ដោះ​ស្រាយ​តាម​​ច្បាប់​ ៕

​ឌុប​បង​ស្រី​​ទៅ​​ហូប​កា​រ ប្អូន​ជីដូន​មួយ នៅ​ស្រុក​កំណើត​​​ ​​ត្រូវ​រថយន្ត​បុក​ស្លាប់​​ គួរ​ឱ្យ​សង្វេគ ​ខ្លាំង​ណាស់
​ឌុប​បង​ស្រី​​ទៅ​​ហូប​កា​រ ប្អូន​ជីដូន​មួយ នៅ​ស្រុក​កំណើត​​​ ​​ត្រូវ​រថយន្ត​បុក​ស្លាប់​​ គួរ​ឱ្យ​សង្វេគ ​ខ្លាំង​ណាស់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត