​ទឹក​មាន​ប្រយោជន៍​អ្វីខ្លះ​ដល់​សុខភាព​បុរស​?

​ទឹក​មាន​ប្រយោជន៍​អ្វីខ្លះ​ដល់​សុខភាព​បុរស​?

​ថ្វី​ត្បិត​តែ​ការ​វិច​ខ្ចប់​ទឹក​ក្នុង​ដប់​ប្រកបដោយ​គុណភាព និង​អាច​ទទួលយកបាន​ក៏ដោយ​ក៏​វា​នៅតែ​ជា​រឿង​មួយ​មិន​អាច​ទាក់ទាញ​ចិត្ត​បុរស​គ្រប់​រូប​មក​ទទួល​ទាន​ទឹក​ក្នុង​មួយថ្ងៃៗ​មិន​បាន​គ្រប់គ្រាន់​ដដែល​។ នៅ​សតវត្ស​ន៍​ទី​២១​មួយ​នេះ ក្នុង​ប្រទេស​លោកខាងលិច ពួកគេ​មាន​ទម្លាប់​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់ ២​លីត្រ​ក្នុង​មួយថ្ងៃ ហើយ​ការ​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​ដែល​បាត់បង់​នៅតែ​ជា​រឿង​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន​ឡើយ ព្រោះ​រាងកាយ​របស់​មនុស្ស​យើង​ម្នាក់ៗ​ផ្សំ​ឡើង​ដោយ​ជាតិ​ទឹក​រហូតដល់ ៧០​ភាគរយ​ទៅ​ហើយ ដូច្នេះ​អ្នក​គួរ​ធ្វើ​យ៉ាងណា​កែសម្រួល ឬ​ថែរក្សា​ស្ថានភាព​ក្នុង​ខ្លួន​អោយ​បែប​នេះ​អោយបាន​ត្រឹមត្រូវ​រហូត​ទើប​រាងកាយ​មាន​សុខភាព​ល្អ​។

​ជាធម្មតា មនុស្ស​យើង​បាត់បង់​ជាតិ​ទឹក​តាមរយៈ​ការ​បែក​ញើស​, នោម​, ចំហាយ​ទឹក​ដែល​ចេញពី​ក្នុង​មាត់ និង​គ្រាប់ភ្នែក​។ ទោះបីជា​រឿងនេះ​ជា​រឿង​ធម្មតា​របស់​រាងកាយ​ដើម្បី​បញ្ចេញ​កាក​សំណល់​ពី​រាងកាយ​ក៏ដោយ ប៉ុន្តែ​វា​នៅតែ​មិន​ទាន់​ធ្វើអោយ​លំហូរ​ជាតិ​ទឹក​ក្នុង​ខ្លួន​ដើរ​បាន​ល្អ​នៅឡើយ​ទេ​។ ដូច្នេះ​ដើម្បី​ល្អ យើង​ត្រូវតែ​ទទួលទាន​ទឹក​អោយបាន​ច្រើន​វិញ​។ តាមពិត នៅពេល​យើង​ឃ្លាន​អាហារ វា​ទំនងជា​ធ្វើអោយ​អ្នក​ស្រេកទឹក​មុខ​គេ ជាពិសេស​ក្នុង​កំណាក់​កាលចាប់ផ្តើម​ខ្សោះ​ជាតិ​ក្នុង​ខ្លួន​តែម្តង ដូច្នេះហើយ​ទើប​ការ​ញ៉ាំ​ទឹក​ទៀងទាត់​អាច​ជួយ​អោយ​អ្នក​បញ្ឈប់​ការមិន​ញ៉ាំ​អាហារ​បាន​។

រឿង​មួយ​ដែល​គួរ​ចងចាំ​នោះ​គឺថា មិន​ត្រូវ​ព្យាយាម​បញ្ឈប់​ការ​ស្រេកទឹក​ដោយ​ការ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​, មាន​ជាតិ​ហ្គាស​, ទឹក​ផ្លែឈើ និង​ស្រា​បៀរ​ឡើយ ព្រោះ​ភេសជ្ជៈ​ទាំងនេះ​មិន​បាន​ផ្តល់​នូវ​ជាតិ​ទឹក​ទៅតាម​តម្រូវការ​នៃ​ការ​ស្រេកទឹក​របស់​អ្នក​ឡើយ​។ ផ្ទុយទៅវិញ អ្នក​គួរតែ​ទទួលទាន​ទឹក​អោយបាន​ច្រើន​នៅ​ពេល​អាកាសធាតុ​ក្តៅ​, ក្រោយពី​ធ្វើការ​ដោយ​ប្រើ​កម្លាំង​រាងកាយ​ខ្លាំងក្លា​, មាន​ជំងឺ​ផ្តាសាយ​, ក្អក និង​ក្រដាស​។ ការ​ដែល​ខំប្រឹង​ហី​សំ​បោរក៏​ធ្វើអោយ​បាត់បង់​ជាតិ​ទឹក​ច្រើន​ដែរ​។ ទម្លាប់​ដ៏​ល្អ​មួយ​ដែល​បុរស​គ្រប់រូប​គួរ​ប្រកាន់ខ្ជាប់​នោះ​គឺ ការ​ទទួលទាន​ទឹក​អោយបាន​ច្រើន​តាមតែ​អាចធ្វើ​បាន​ក្រោយ​ពិ​ភ្ញាក់ពីដេក​ព្រឹក​ឡើយ ព្រោះ​វា​នឹង​ជួយ​អោយ​រាងកាយ​លុបបំបាត់​ភាព​ស្ងួត​ចោល​បាន​ក្នុង​ពេល​ដែល​កំពុងតែ​ដេកលក់​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី01  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។