​មនុស្ស​ប្រុស​តែង​ជួប​បញ្ហា​ដេក​មិន​លក់​ធ្ងន់ធ្ងរ​ជាងគេ​

​មនុស្ស​ប្រុស​តែង​ជួប​បញ្ហា​ដេក​មិន​លក់​ធ្ងន់ធ្ងរ​ជាងគេ​

​បើ​យើង​និយាយ​អំពី​ការ​ដេក​មិន​បាន​គ្រប់គ្រាន់ គឺ​ត្រូវបាន​គេ​ចែកចេញជា​បី​កម្រិត​។ ទីមួយ គឺជា​ការ​ដេក​មិន​លក់ ឬ​ពិបាក​ដេក​ម្តងម្កាល ហើយ​រឿង​នេះ​ច្រើន​តែ​កើត​ឡើង​ដោយសារ​ការ​ធ្វើ​ការងារ​អស់កម្លាំង​ខ្លាំង​, ការធ្វើដំណើរ ឬ​ស្ថានភាព​ធ្វើ​ការងារ​បន្ថែម​មុខ​។ ការ​ដែល​ជួប​បញ្ហា​ដេក​មិន​លក់​កម្រិត​នេះ​ពីរ​យប់​ជាប់​គ្នា វា​ពិតជា​មិន​អាច​ធ្វើអោយ​យើង​ស្លាប់​បាន​ទេ គ្រាន់​តែ​វា​ធ្វើអោយ​យើង​មិន​ស្រួល​ក្នុង​ខ្លួន​បន្តិចបន្តួច​, ឆេវឆាវ​, ពិបាក​ផ្ចង់អារម្មណ៍ និង​អស់កម្លាំង​នៅ​ពេល​រសៀល​។ ការ​ដែល​ទទួលបាន​ដំណេក​បែបនេះ​វា​ពិតជា​មិន​ក្លាយទៅជា​ទម្លាប់​នោះទេ ប៉ុន្តែ​អាច​ធ្វើអោយ​ខូច​សុខភាព ដោយ​ដេក​មិន​លក់​ក្រោយពី​ឆាប់​ចូលដេក​ពេក​រយៈពេល​ពីរ​យប់​បន្ទាប់​។

​ទី​ពីរ គឺជា​ការ​ដេក​មិន​លក់​រយៈពេល​ខ្លី ឬ​ដេក​មិន​លក់​ស្រួចស្រាវ (Acute Insomnia)​។ រឿង​នេះ​ច្រើនតែ​បណ្តាលមកពី​ការយល់ដឹង​អ្វីមួយ​ច្បាស់លាស់​ហើយ​វា​គួរតែ​ប៉ះពាល់​ដល់​សន្តិភាព ឬ​សេចក្តី ផ្លូវកាយ និង​ចិត្ត​របស់​អ្នក​។  ក្នុង​ចំណោម​មូលហេតុ​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត​នោះ​គឺ​ភាព​តានតឹង ឬ​ស្ត្រេ​សណា​មួយ​ដូចជា ការស្លាប់​របស់​ក្រុមគ្រួសារ​, ការ​លែងលះ​, ការ​មាន​របួស ឬ​ជំងឺ ឬ​បញ្ហា​ណាមួយ​ដែល​ត្រូវ​ការដោះស្រាយ​។

បើសិនជា​ដឹង​ថា​អ្នក​មាន​ស្ថានភាព​ណាមួយ​ដែល្រ​ហែល​ជា​ប៉ះពាល់​ដល់​របៀប​នៃ​ការ​ដេក​អ្នក​ហើយ ចូរ​ធ្វើ​យ៉ាងណា​សម្រួល​វា​អោយ​កាន់តែ​ល្អ​វិញ​តាម​តែ​អាច​ធ្វើបាន​ដោយ​ខ្លួនឯង​តាមរយៈ​ការបង្កើត​ជា​លក្ខណៈ​នៃ​ការ​ដេក​កាន់តែ​ប្រសើរ​ជាមុន និង​ព្យាយាម​ចូលដេក​ពី​ព្រលប់ ឬ​ក្រោយ​ពី​ងូតទឹក​ក្តៅ​រួច​។ ចំពោះ​ការប្រើ​ថ្នាំសង្កូវ​ដើម្បី​ព្យាយាម​ការ​ដេក​មិន​លក់​គួរតែ​ធ្វើឡើង​នៅពេល​ស្ថិតក្រោម​ស្ថានភាព​មួយ​ធ្ងន់ធ្ងរ និង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។

ការ​ដេក​មិន​បាន​គ្រប់គ្រាន់​ក្នុង​កម្រិត​នេះ​នឹង​ធ្វើអោយ​អ្នក​មិន​ស្រួលខ្លួន ព្រមទាំង​ប៉ះពាល់​ដល់​អារម្មណ៍ និង​សមត្ថិភាព​ក្នុង​ការបំពេញ​ការងា​រ​។ ថាមពល​នៃ​ការ​ផ្ចង់អារម្មណ៍​នឹង​ត្រូវ​ខូចខាត ហើយ​ក៏​ងាយ​នឹង​ឆ្លង​ជំងឺ​ដែរ​ដោយសារ​តែ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​។ ប៉ុន្តែ​រឿង​នេះ​នឹង​មិន​មាន​ផលវិបាក​រយៈពេល​យូរ​ឡើយ​។

ទាក់ទង​នឹង​បញ្ហា​ពិតប្រាកដ​វិញ ជាពិសេស​មនុស្ស​ប្រុស​នោះ គឺថា ការ​ដេក​មិន​លក់​អាច​កើតឡើង​លើ​ពួកគេ​ជា​លក្ខណៈ​រ៉ាំរ៉ៃ​តែម្តង ហើយ​វា​ក៏​ជា​ការ​ដេក​កម្រិត​ទី​បី​ផងដែរ ព្រោះ​ការ​ដេក​មិន​លក់​នេះ​អាច​មាន​រយៈពេល​យូរ​ជាង​ពីរ​បី​សប្តាហ៍​ឯណោះ​។ ចំណែក​ឥទ្ធិពល​របស់​វា​វិញ​គឺ​មិន​ខុស​គ្នា​នឹង​ការ​ដេក​មិន​លក់​ស្រួចស្រាវ​ទេ ទាស់​តែ​វា​គ្មាន​កំណត់​ពេលវេលា​ច្បាស់លាស់ ហើយ​អាច​វិវឌ្ឈន៍​ទៅ​កាន់តែ​ខ្លាំងឡើងៗ​ទៀតផង​។ កាលណា​ជំងឺ​ដេក​មិន​លក់​នេះ​មាន​រយៈពេល​កាន់តែ​យូរ ពួកគេ​ក៏​កាន់តែ​ប្រឈម​នឹង​ជំងឺ និង​ការបង្ក​រោគ​កាន់តែច្រើន​ដែរ​។ ក្រៅពីនេះ ពួកគេ​នឹង​មាន​ឱកាស​ធាត់​កាន់តែខ្លាំង​, ការចងចាំ​រយៈពេល​ខ្លី និង​វែង​កាន់តែ​ចុះខ្សោយ និង​ងាយ​រង​ការបាក់​ទឹកចិត្ត​ទៀតផង​។

ខណៈពេលដែល ការ​ដេក​មិន​លក់​រ៉ាំរ៉ៃ​ច្រើន​តែ​បណ្តាលមកពី​បញ្ហា​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត វា​ក៏​អាច​បង្កឡើង​ដោយ​ការ​ជម្រុញ​ពី​ខ្លួន​អ្នកជំងឺ​ផ្ទាល់ និង​ឥទ្ធិពល​របស់​ជំងឺ​ផង​ដែរ ព្រោះ​អ្វីដែល​ពួកគេ​យល់​ឃើញ​នឹង​ជឿជាក់​នោះ​សុទ្ធតែ​មិន​ត្រឹមត្រូវ​។ បើសិន​ជា​អ្នក​យល់ថា​អ្នក​ប្រហែលជា​ធ្វើអោយ​ខ្លួន​ឯ​ដេក​មិន​បាន​គ្រប់គ្រាន់ នោះ​មានន័យ​ថា អ្នក​ច្រើនតែ​ដេក​តិចជាង ៧​ម៉ោង និង​ត្រូវ​ការដាក់​ម៉ោង​រោទ៍ ប៉ុន្តែ​បែរជា​មិន​ទទួលបាន​អារម្មណ៍​ស្រស់ស្រាយ​នៅ​ព្រឹក​ឡើង​ទៀត ដូច្នេះ​អ្នកត្រូវការ​ពេល​មួយ​សប្តាហ៍​ដើម្បី​ចូល​ដេក​អោយ​បាន​លឿន​ជាង​ធម្មតា​វិញ (​ការ​អោយ​បាន​យ៉ាងហោចណាស់ ៨​ម៉ោង​ក្នុង​មួយ​យប់​)​។
​ប្រសិនបើ​អ្នក​មាន​អារម្មណ៍ល្អ​វិញ​ក្រោយ​ពី​ផ្លាស់ប្តូ​រការ​ដេក​មួយ​សប្តាហ៍​ហើយ ចូរ​ផ្លាស់ប្តូរ​ទម្លាប់​នៃ​ការ​ដេក​របស់​អ្នក​ផង​ដែរ​ទៅ​។ ផ្ទុយទៅវិញ​បើ​នៅតែ​គ្មាន​អ្វី​ប្រែប្រួល​ទេនោះ វា​គួរតែ​យក​រឿង​នេះ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​វិញ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី01  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។