​តើ​អ្នក​យល់ដឹង​អំពី​ការ​ដេក​បាត់​ដង្ហើម​ច្រើន​ប៉ុណ្ណា​ទៅ​?

​តើ​អ្នក​យល់ដឹង​អំពី​ការ​ដេក​បាត់​ដង្ហើម​ច្រើន​ប៉ុណ្ណា​ទៅ​?

​ការ​ដេក​បាត់​ដង្ហើម ឬ​ស្ទះដង្ហើម (Obstructive Sleep Apnea, OSA) គឺជា​ទម្រ​ង​នៃ​ការ​ដេក​ខុសពី​ធម្មតា​ដែល​កើតមាន​ជា​ញឹក​ញ៉ាប់​បំផុត ហើយ​វា​ក៏​កើត​មាន​លើ​បុរស​វ័យ ៣០​ឆ្នាំ​ប្រមាណ ៥​ភាគរយ​ដែរ និង​តិច​ជា​នេះ​លើ​បុរស​អាយុ​ក្រោម ៣០​ឆ្នាំ​។ អា​ការៈដេកបាត់​ដង្ហើ​មកើ​តឡើង​នៅពេល​ផ្លូវដង្ហើម​ត្រូវ​បាន​ស្ទះ​ជិត​តែ​ម្តង ហើយ​ឈប់​ដកដង្ហើម​រយៈពេល​ខ្លី​មួយ​តែម្តង ដែល​ជា​ទូទៅ​គឺ​ពី ១០ ទៅ​២០​វិនាទី​។ នៅពេល​ដែល​អ្នកជំងឺ​មិន​បាន​ដកដង្ហើម​បែបនេះ គាត់​អាច​នឹង​ដេក​រើ​ដើម្បី​អោយ​ផ្លូវដង្ហើម​បើក​មក​ធម្មតា​វិញ ដែល​ជា​ហេតុ​នាំអោយ​គេ​ដេក​ឆាប់​លក់​យ៉ាង​ស្កប់ស្កល់​ម្តងទៀត​។ ដោយសារតែ​រឿង​នេះ​អាច​កើត​ច្រើន​ដង​ក្នុង​មួយ​ម៉ោង ដូច្នេះ​វា​អាច​នឹង​ធ្វើអោយ​អ្នកជំងឺ​អស់កម្លាំង​ច្រើន​នៅ​ពេល​ថ្ងៃ​។ វា​ក៏​ជា​កត្តា​មួយ​នាំ​អោយ​ឡើង​សម្ពាធ​ឈាម​នៅពេល​យប់​ដែរ​ព្រោះតែ​កង្វះ​អុកស៊ីសែន​ក្នុង​របត់​ឈាម​រត់ ដូច្នេះ​បេះដូង​កាន់តែ​ពិបាក​ច្របាច់​ឈាម​។ ចំណែកឯ​ដៃគូ​ដែល​ដេក​ជាមួយ​គ្នា​ក៏​នឹង​ជួប​បញ្ហា​ផងដែរ ព្រោះ​អ្នកជំងឺ​ដេក​បាត់​ដង្ហើម​ច្រើនតែ​ដេក​ស្រមុក​លឺ​ខ្លាំងៗ ហេតុនេះហើយ​ទើប​ពួកគេ​មិន​អាច​ទទួលបាន​ដំណេក​គ្រប់គ្រាន់​ទេ​។ ពិតណាស់ ចំពោះ​អ្នកជំងឺ​ផ្ទាល់​គឺ​គាត់​មិន​បានដឹងខ្លួន​ថា​ពួកគេ​កំពុងតែ​ធ្វើ​អ្វីខ្លះ​ពេល​កំពុង​ដេក​នោះ​ទេ​។

​ដោយសារ​តែ​អ្នកជំងឺ​ដេក​បាត់​ដង្ហើម​ទំនងជា​មាន​បញ្ហា​ដេក​ស្រមុក​ខ្លាំងៗ ដូច្នេះ​ឱកាស​ដែល​ធ្វើអោយ​ពួកគេ​ធាត់​ឡើង​ទម្ងន់​នោះ​ក៏​កាន់តែ​ច្រើន​ដែរ​។ ទោះបីជា​មាន​វិធីសាស្ត្រ​បង្ការ​ការ​ស្រមុក​មាន​ប្រសិទ្ធភាព​ព្យាបាល​អា​ការៈដេកបាត់​ដង្ហើមក៏​ដោយ​ក៏​វា​មិន​អាច​បង្ការ​ជំងឺ​ដេក​បាត់​ដង្ហើម​នេះ​បានដែរ​។ ការប្រើប្រាស់​ឧបករណ៍ Continuous Positive Airway Pressure (CPAP) កំពុងតែ​មាន​ការប្រើប្រាស់​កាន់តែ​ច្រើន​ក្នុង​សហរដ្ឋអាមេរិក​។ វា​គឺជា​ការពាក់​ម៉ាស​នៅ​ច្រមុះ និង​មាត់​នៅ​ពេល​ដេក ដោយ​ម៉ាស​នោះ​ត្រូវ​ភ្ជាប់​ជាមួយ​នឹង​ស៊ីឡាំង​អុកស៊ីសែន​ដើម្បី​បាញ់​ខ្យល់​ចូល​ផ្លូវដង្ហើម ធ្វើអោយ​ជាលិការ​ទន់ៗ​ទាំងអស់​កុំ​ក្រ​ពិត និង​ស្ទះ​ទៀត​។ ទោះបីជា​មាន​មនុស្ស​ជាច្រើន​មិន​អាច​ដេកលក់​ដោយ​ការពាក់​ម៉ាស​នេះ​ក៏​ដោយ ក៏​ការស្រាវជ្រាវ​បានបង្ហាញ​ថា អ្នក​ដែល​បាន​ប្រើប្រាស់​របស់​នេះ​គឺ​ទទួលបាន​ជោគជ័យ​ច្រើន​។ CPAP គួរតែ​ប្រើ​លើ​អ្នកជំងឺ​ដេក​បាត់​ដង្ហើម​ដែល​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ (​ដេក​បាត់​ដង្ហើម​ចាប់ពី ១២​ដង​ឡើងទៅរ​ក្នុង​រយៈពេល​មួយ​ម៉ោង ឬ​បាត់​ដង្ហើម​ម្តងៗ​យូរ​ជាង​២០​វិនាទី​) ព្រមទាំង​មាន​ការណែនាំ​ពី​អ្នកជំនាញ​ខាង​ព្យាបាល​ជំងឺ​នៃ​ការ​ដេក​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី01  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។