ហេតុផល ៧យ៉ាង ដែលធ្វើឲ្យទ្វារមាសរមាស់ខ្លាំង

រោគរមាស់អាចកើតឡើងគ្រប់ទីកន្លែង ហើយអ្នកពិតជាមិនអាចនឹងក្តីសុខទេ ប្រសិនបើមិនបានអេះ។ ការរមាស់ទ្វារមាសពិតជាធ្វើឲ្យអ្នកនៅមិនសុខឡើយ។ 
 
ហេតុផល ៧យ៉ាង ដែលធ្វើឲ្យទ្វារមាសរមាស់ខ្លាំង
 
ដូច្នេះតើមានមូលហេតុអ្វីខ្លះដែលបណ្តាលឲ្យរមាស់ទ្វារមាស?
- រោគរមាស់ទ្វារមាសអាចបណ្តាលមកពី ការប្រើផលិតផលពេលមករដូវ តែការពិតដែលគួរឲ្យព្រួយបារម្ភច្រើនជាងនេះគឺ អាការៈអាចនឹងកាន់តែធ្ងន់ធ្ងរឡើង។
ខាងក្រោមនេះជាការបង្ហាញពីជំហ៊ានមួយចំនួន ដែលអាចជួយអ្នកឲ្យបានដឹងពីមូលហេតុធ្វើឲ្យកើតរោគរមាស់ និងវិធីព្យាបាលវា។
នៅពេលកើតមានបញ្ហានេះលើខ្លួនប្រាណ យល់ល្អគួរទៅជួបនឹងវេជ្ជបណ្ឌិតរបស់អ្នកដើម្បីព្យាបាលឲ្យបានត្រឹមត្រូវ។
បាក់តេរីក្នុងទ្វារមាស
នៅក្នុងសៀវភៅនិយាយពីបញ្ហាអរម៉ូន, សុខភាព និងផ្លូវភេទរបស់លោក Lauren Streicher បានពន្យល់ថា នេះជាមូលហេតុធ្វើឲ្យរមាស់ទ្វារមាស។ ជាធម្មតា បាក់តេរីក្នុងទ្វារមាសកើតឡើង ឬបណ្តាលមកពីអសមតុល្យបាក់តេរីជំនួយដល់សុខភាព និងបំរែបំរួល pH ក្នុងទ្វារមាស។ ដូចគ្នានឹងការឆ្លងមេរោគផ្សិតដែរ ទ្វារមាសបញ្ចេញសារធាតុរាវខុសប្រក្រតី និងធុំក្លិនមិនល្អ។
យោងតាមសៀវភៅលោក Lauren បានឲ្យដឹងថា ជាធម្មតា អាការៈនេះអាចព្យាបាលបានដោយប្រើក្រែម OTC។ ប៉ុន្តែប្រសិនបើក្រែមនេះគ្មានប្រសិទ្ធិភាព អ្នកត្រូវទៅជួបនឹងវេជ្ជបណ្ឌិត។
ឆ្លងមេរោគផ្សិត
អ្នកជំនាញផ្នែកសុខភាពស្ត្រីលោកស្រី Wendy Askew បាននិយាយថា នៅពេល pH លែងដំណើរការ មេរោគផ្សិតនឹងកើតឡើងដូចជា ទ្វារមាសក្នុងបាក់តេរីដែរ។
មេរោគផ្សិតកើតឡើងដោយសារការប្រើថ្នាំអង់ទីប្យូទិច, ភាពតានតឹង ឬបំលាស់ប្តូររបបអាហារ។ ជាពិសេសស្ត្រីមានជំងឺទឹកនោមផ្អែម។ ក្រៅពីរមាស់ ក៏មានបញ្ចេញនូវសារធាតុរាវពណ៌សខាប់ៗ។ ដើម្បីចៀសវាងការឆ្លងមេរោគនេះម្តងទៀត លោកស្រីបានណែនាំឲ្យប្រើប្រូបាយអូទិច ដែលមានកម្រិតបាក់តេរីខ្ពស់ដូចជា Flora-Q ដែលនឹងអាចជួយកម្ចាត់មេរោគផ្សិត។
រោគរលាកស្បែក
ផលិតផលចំនួនអាចបណ្តាលឲ្យអាឡាក់ហ៊្សី និងរលាកស្បែក។ ការរលាកនេះអាចកើតឡើងដោយសារការប្រើទឹកអប់, ស្រោមអនាម័យ, ទឹករំអិល។ អាការៈហើម និងក្រហមស្បែកខ្លាំងអាចបណ្តាលមកពីការកោររោម។ ប្រសិនបើស្បែកអ្នកងាយនឹងប្រតិកម្ម ហើយងាយនឹងរលាកទ្វារមាស អ្នកគួរប្រើផលិតផលដូចជា សាប៊ូកក់សក់, ក្រណាត់ទន់ និងសាប៊ូបោកខោអាវ។ ចៀសវាងផលិតផលគីមីដូចជា សាប៊ូដុសខ្លួន, ទឹករំអិល។ ស្វែងរកវិធីផ្សេងដើម្បីកម្ចាត់រោមលើប្រដាប់ភេទ ចៀសវាងការកោរ និងបាញ់ទឹកថ្នាំលាង។ ទ្វារមាសអាចសម្អាតដោយខ្លួនវាបាន ដូច្នេះអ្នកពិតជាមិនចាំបាច់ត្រូវធ្វើអ្វីឡើយ។
ត្រអក ឬរោគសើស្បែក
ទាំងនេះជាប្រភេទរោគសើស្បែកតំណរពូជ ហើយវាក៏អាចបណ្តាលឲ្យចេញកន្ទួលក្រហម និងរមាស់លើតំបន់ប្រដាប់ភេទផងដែរ។ ប្រសិនបើអ្នកកើតជំងឺនេះ អ្នកអាចព្យាបាលដោយប្រើថ្នាំជំនួយសាច់ដុំប្រភេទស្រាល និងងូតទឹកស្រូវសាលី ដើម្បីកម្ចាត់រោគ។
ជំងឺឆ្លងតាមរយៈការរួមភេទ
អ្នកធ្លាប់បានដឹងរួចមកហើយថា ជំងឺឆ្លងតាមរយៈការរួមភេទនេះអាចឆ្លងតាមរបៀបណាខ្លះ ដូច្នេះមិនចាំបាច់លើកមកនិយាយឡើយ។
ប្រភេទជំងឺទាំងនេះអាចធ្វើឲ្យរមាស់ដូចជា ជំងឺស្វាយ និងប្រមេះ។ ស្ត្រីដែលមានរោមប្រដាប់ភេទក៏អាចមានសត្វល្អិត ឬចៃរស់នៅ ហើយយូរៗទៅរោគរមាស់នេះអាចធ្វើឲ្យមានការឈឺចាប់ និងរលាក។ ប្រសិនបើអ្នកប្រឈមនឹងរោគរមាស់ទាក់ទងនឹងរោគសញ្ញានៃជំងឺឆ្លងតាមរយៈការរួមភេទដូចជា ក្រហាយពេលអ្នកនោម, បញ្ចេញសារធាតុរាវខុសប្រក្រតី និងធុំក្លិនមិនល្អ, ឈឺចាប់លើប្រដាប់ភេទ និងឈឺចាប់នៅពេលរួមភេទ អ្នកគួរទៅជួបនឹងអ្នកជំនាញផ្នែករោគស្ត្រី ដើម្បីធ្វើតេស្តឲ្យបានឆាប់កាន់តែប្រសើរ។ លោកស្រី Askew បាននិយាយថា ប្រសិនបើការធ្វើតេស្តចេញមកវិជ្ជមាន វេជ្ជបណ្ឌិតនឹងចាក់ថ្នាំ ឬឲ្យថ្នាំអង់ទីប្យូទិចលេប ឬថ្នាំប្រឆាំងនឹងវីរុសក្នុងករណីជំងឺស្វាយ។
ចេញដុំសៗលើប្រដាប់ភេទ
នេះជាជំងឺធ្ងន់ធ្ងរ ដំបូងឡើយវាចេញដុំសៗលើស្បែក បន្ទាប់មកធ្វើឲ្យរមាស់លើទ្វារមាស។ វាអាចកើតឡើងដោយសារបញ្ហាអសមតុល្យអរម៉ូន ឬភាពសកម្មខ្លាំងពេករបស់ប្រព័ន្ធភាពស៊ាំ។ ជំងឺនេះត្រូវការធ្វើរោគវិនិច្ឆ័យ និងព្យាបាលដោយអនុវត្តតាមវេជ្ជបញ្ជាពីអ្នកជំនាញផ្នែករោគស្ត្រី។
អរម៉ូន
គ្រប់ពេលដែលមានបញ្ហាអ្វីមួយកើតឡើងចំពោះកម្រិតអរម៉ូន ឬបំរែបំរួលអរម៉ូន (ដូចជា ក្នុងកំឡុងពេលមករដូវ, មានផ្ទៃពោះ, រាំងរដូវ ឬពេលអ្នកកំពុងប្រើថ្នាំពន្យាកំណើត)។ បញ្ហាមិនសុខស្រួលអាចបណ្តាលមកពីផលិតផលដែលអ្នកប្រើក្នុងពេលមករដូវ វាអាចមានផ្ទុកនូវក្លិនក្រអូប។ គិតដល់ការប្រើផលិតផលសរីរាង្គ ជួនកាលបញ្ហាកន្ទួលរមាស់អាចបណ្តាលមកពីការប្រើថ្នាំពន្យាកំណើត។ ហេតុនេះ អ្នកគួរប្រឹក្សាជាមួយនឹងវេជ្ជបណ្ឌិត និងដឹងពីអ្វីដែលត្រូវធ្វើបន្ទាប់៕
ដោយ៖ ដារ៉ា
ប្រភព៖ បរទេស

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!