ពាន​រង្វាន់​អូស្តារ​ចំនួន​បួន​ហើយ​បាន​ទៅ​លើ​តួ​ប្រុស​ក្នុង​រឿង​កប៉ាល់​ទី​តានិច​

Los A​​ngeles៖ កំពូល​តារា​ប្រុស​អាមេរិក​ Leonardo DicCaprio​ជា​តារា​សម្តែង​និង​ជា​អ្នក ​ផលិត​ខ្សែ​ភាពយន្ត​​។ កាល​ពី​​យប់​ថ្ងៃ​អាទិត្យ​ម៉ោង​នៅ​សហរដ្ឋ​អាមេរិក​ កំពូល​តារាប្រុស​រូប​នេះ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​តួ​សម្តែង​ដ៏​ល្អ​បំផុត​នៅ​ក្នុង​វិស័យ​សិល្បះ​របស់​អាមេរិក​ ដែល​បាន​ ឈ្នះ​ពាន​រ​ង្វាន់ ​Oscar ក្នុង​រដ្ឋ Los Angeles។​តារា​ប្រុសរូ​ប​នេះ ​ក៏​បាន​ទទួល​នូវ​ពាន​រង្វាន់​ផ្នែក​បរិស្ថាន​ផងដែរ​ ដោយ​គាត់​យ ក​ចិត្តទុ​កដាក់​ទៅ​លើ​ផ្នែក​បរិស្ថានជាចម្បង ។នៅក្នុងសម្តីរបស់គាត់ដែលនិយាយអំពីបំរែបម្រួ លអាកាសធាតុ ហើយក្នុងនោះគាត់បញ្ជាក់ថា៖ «យើងត្រូវតែគាំទ្រទៅលើមេដឹកនាំជាច្រើន នៅលើពិភពលោក ដែលយកចិត្តទុកដាក់ទៅបរិស្ថាន»។ក្នុងវ័យ ៤១ឆ្នាំDicCaprio ទទួលបាននូវពានរង្វាន់ Oscarsរហូតដល់ ៤លើកទៅហើយ ក្នុងវិស័យសិល្បះរយះពេល២៥ឆ្នាំរបស់គាត់។ គាត់មានការពេញចិត្តបំផុតដែលបានត្រឡប់ ទៅផ្ទះវិញកាន់នូវពានរង្វាន់Academy Award ដែលឆ្នាំនេះសម្រាប់ការសម្តែងជាតួអង្គលំបាក បំផុតនៅក្នុងខ្សែភាពយន្ត Revenant ឬ«មនុស្សរស់ឡើងវិញ»ឈុតមួយនៅក្នុងរឿងនេះ គាត់ បានប្រយុទ្ធជាមួយនឹងខ្លាឃ្មុំ ហើយគាត់ក៏បានរស់រានមានជីវិតឡើងវិញបន្ទាប់ពីប្រយុទ្ធយ៉ាង សាហាវ។ មានរឿងជាច្រើនដែលត្រូវបានសម្តែដោយ កំពូលតារាប្រុសរូបនេះ ហើយក្នុងនោះ រឿងដែលចេញជាផ្លូវការមកសុទ្ធតែទទួលបាននូវភាពល្បីល្បាញជុំវិញពិភពលោក រឿងដែលល្បីល្បាញលើពិភពលោកមាន៖  Revenant, Titanic, Romeo and Juliet រួមទាំងរឿ ងល្បីៗជាច្រើនទៀតដែលចាក់បញ្ចាំងនៅលើពិភពលោក៕ 
ពាន​រង្វាន់​អូស្តារ​ចំនួន​បួន​ហើយ​បាន​ទៅ​លើ​តួ​ប្រុស​ក្នុង​រឿង​កប៉ាល់​ទី​តានិច​

ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ http://www.dailymail.co.uk