ហេតុផល ១០ យ៉ាង ធ្វើឲ្យភរិយារបស់អ្នកស្អប់ម្តាយក្មេក

ការចង់រក្សាទំនាក់ទំនងមិត្តភាពជាមួយនឹងសាច់ថ្លៃ ជារឿងមួយស្មុគស្មាញណាស់។ ជួនកាល ស្នេហារវាងប្តីប្រពន្ធ និងឪពុកក្មេកម្តាយក្មេកអាចធ្វើឲ្យបែកបាក់គ្នា។ រវាងម្តាយក្មេក និងកូនប្រសារស្រីអាចចុះសម្រុងនឹងគ្នាតែតាមកាលៈទេសៈផ្សេងៗប៉ុណ្ណោះ។ ការតស៊ូព្យាយាមរបស់មនុស្សចាស់អាចធ្វើឲ្យស្នេហាភាគច្រើនត្រូវបែកបាក់គ្នា។
 
ហេតុផល ១០ យ៉ាង ធ្វើឲ្យភរិយារបស់អ្នកស្អប់ម្តាយក្មេក
តួយ៉ាង ស្វាមីភាគច្រើនស្អប់ម្តាយក្មេក ក៏ដូចជាកូនប្រសារស្រីស្អប់ម្តាយក្មេកដែរ។ ប៉ុន្តែ ជម្លោះរវាងម្តាយក្មេក និងកូនប្រសារស្រីតែងតែជាបញ្ហាស្មុគស្មាញ ហើយពិបាកយល់ពីចិត្តគ្នា ដោយសារងាយនឹងទាស់ចិត្តគ្នា។ ជម្លោះអាចនឹងកើតមានឡើង ប្រសិនបើអ្នកកំពុងមានបញ្ហាជាមួយនឹងស្វាមី ឬភរិយារបស់អ្នក។
ជាធម្មតា ភាពរកាំរកូសក្នុងជីវិតស្នេហានឹងកាន់តែខ្លាំងឡើង ប្រសិនបើស្វាមី ឬភរិយាអ្នកនៅតែមានអារម្មណ៏មិនល្អចំពោះឪពុកម្តាយរបស់អ្នក។ ដូច្នេះ ខាងក្រោមនេះជាមូលហេតុ ១០ យ៉ាង ដែលភរិយារបស់អ្នកស្អប់ម្តាយក្មេក៖
មិនយល់ពីអារម្មណ៏អ្នកដទៃ
មិនថា ម្តាយរបស់អ្នកមានភាពទាន់សម័យប៉ុណ្ណាទេ តែគាត់នៅតែចង់ឲ្យកូនប្រសារស្រីរបស់គាត់ជាមេផ្ទះដ៏ល្អដូចជា ការថែរក្សាផ្ទះឲ្យបានស្អាតជានិច្ច, ជូនកូនទៅសាលា និងពូកែចម្អិនម្ហូបសម្រាប់គ្រួសារ។
នេះជាហេតុផលមួយ ដែលធ្វើឲ្យភរិយាអ្នកស្អប់ម្តាយក្មេក ព្រោះគាត់បដិសេធរាល់ជម្រើសរបស់នាង ហើយតែងតែព្យាយាមបកស្រាយផ្សេងពីការសម្រេចចិត្តរបស់នាង។
បាក់ទឹកចិត្ត
ដើម្បីឲ្យបានស្គាល់ពីចិត្តម្តាយក្មេក អ្នកត្រូវចំណាយពេលវេលាបន្តិច ជាពិសេសប្រសិនបើអ្នកទើបតែរៀបការថ្មីថ្មោង។ កូនប្រសារស្រីភាគច្រើនចង់បានការស្វាគមន៏យ៉ាងកក់ក្តៅពីម្តាយក្មេក នៅពេលនាងចូលទៅរស់នៅក្នុងផ្ទះរបស់អ្នក។
តែទោះបីជាយ៉ាងណា នៅពេលនាងមិនទទួលបានការស្វាគមន៏ដូចដែលនាងរំពឹងទុកនោះទេ នាងប្រាកដជាមានអារម្មណ៏បាក់ទឹកចិត្ត។ នេះជាមូលហេតុមួយធ្វើឲ្យភរិយាស្អប់ម្តាយរបស់អ្នក។
មិនដែលទទួលស្គាល់ការសម្រេចចិត្តរបស់នាង
មូលហេតុមួយដែលធ្វើឲ្យភរិយាអ្នកមិនចូលចិត្តម្តាយបង្កើតរបស់អ្នកគឺ គាត់មិនដែលទទួលស្គាល់រាល់ការសម្រេចចិត្ត និងគោលដៅរបស់នាង។ បញ្ហានេះធ្វើឲ្យកើតមានជម្លោះរវាងកូនប្រសារ និងម្តាយក្មេក នៅពេលដែលពួកគេទាំង ២មិនសប្បាយចិត្តចំពោះរសជាតិ, ក្តីសុបិន្ត និងតម្លៃរបស់គ្នា។
ពិភាក្សាគ្នា
ទំនាក់ទំនងក្តីស្រឡាញ់អាចឋិតថេរគង់វង្ស នៅពេលមនុស្ស ២នាក់មានឆន្ទៈ និងសមត្ថភាពស្វែងយល់ពីចិត្តគ្នា។ បើមិនដូច្នោះទេ បញ្ហានឹងកើតមានឡើង។
ភរិយារបស់អ្នកនឹងស្អប់ម្តាយក្មេក ព្រោះនាងមានអារម្មណ៏មួយគិតថា ម្តាយក្មេកតែងតែធ្វើអ្វីតាមតែចិត្តខ្លួនឯងគ្រប់ពេល។
ការប្រៀបធៀប
ប្រសិនបើភរិយារបស់អ្នកមានបញ្ហាជាមួយនឹងម្តាយក្មេក តែអ្នកជាស្វាមីត្រូវចេះផ្សះផ្សា។ តែទោះបីជាយ៉ាងណា មានមូលហេតុជាច្រើនដែលធ្វើឲ្យនាងចាប់ផ្តើមស្អប់ម្តាយបង្កើតរបស់អ្នក។
មនុស្សស្រីតែងតែស្ថិតក្នុងជីវិតរបស់មនុស្សប្រុសគ្រប់រូប តាមធម្មតា ជាម្តាយរបស់គាត់។ អ្នកប្រហែលជាប្រៀបធៀបភរិយាជាមួយនឹងម្តាយបង្កើតរបស់អ្នកដោយការនិយាយដូចជា "ម្តាយរបស់បងធ្វើវាបែបនេះ ឬគាត់ចេះសន្សំសំចៃនៅពេលដើរផ្សារ ឬគាត់តែងតែចូលផ្ទះបាយធ្វើម្ហូបឲ្យអ្នករាល់គ្នា…”។
មិនអើពើ
ភរិយារបស់អ្នកធ្លាប់មានអារម្មណ៏ច្រើនលើកច្រើនសារថា ម្តាយក្មេកមិនអើពើនឹងនាង។
ក្នុងពេលជួបជុំគ្រួសារ, ភរិយារបស់អ្នកអាចមានអារម្មណ៏ថា ម្តាយរបស់អ្នកមិនអើពើ ឬមិនយកចិត្តទុកដាក់នឹងនាង ហើយបញ្ហានេះអាចធ្វើឲ្យបញ្ហាកើតឡើងក្នុងជីវិតស្នេហារបស់អ្នក។
និយាយពីអតីតមិត្តស្រីរបស់អ្នក
ម្តាយរបស់អ្នកតែងតែរំលឹក និងនិយាយពីគូស្នេហ៏ចាស់របស់អ្នក នៅពេលនាងនៅក្បែរ។
ដូច្នេះ ការនិយាយពីជីវិតអតីតកាលរបស់អ្នកអាចធ្វើឲ្យនាងអន់ចិត្តយ៉ាងខ្លាំង។
រូបរាង
មូលហេតុដែលធ្វើឲ្យភរិយាអ្នកស្អប់ម្តាយក្មេក ព្រោះគាត់តែងតែនិយាយពីរូបរាងរបស់នាងដូចជា បញ្ហាឡើងគីឡូ, ភ្នែកខ្មៅដូចជាហត់នឿយណាស់ ឬម៉ូដសក់អាក្រក់មើល។ ម្តាយរបស់អ្នកគ្មានបំណងចង់ធ្វើឲ្យនាងឈឺចាប់ទេ តែភរិយាអ្នកអាចនឹងយល់ខុស។
តែងតែផ្តល់ដំបូន្មាន
ភរិយាអ្នកអាចនឹងមិនចូលចិត្តម្តាយក្មេកប្រាប់ពី រសជាតិ និងចំណង់ចំណូលចិត្តរបស់អ្នក។
អ្នកចូលចិត្តស្លៀកខោអាវអ៊ុត ឬកាហ្វេដែលកូរឲ្យបានសព្វល្អ ប៉ុន្តែភរិយាអ្នកមិនចូលចិត្តឲ្យម្តាយក្មេកណែនាំឡើយ។ ទាំងនេះជាមូលហេតុធ្វើឲ្យភរិយាអ្នកស្អប់គំនិត និងការណែនាំពីម្តាយក្មេក។
ចាត់ទុកដូចជាកូនក្មេង
នៅពេលម្តាយអ្នកចាត់ទុកអ្នកដូចជាកូនក្មេងនៅចំពោះមុខភរិយារបស់អ្នក វាធ្វើឲ្យនាងមិនអាចទទួលយកបាន។ នាងអាចនឹងស្អប់ម្តាយក្មេកពីរឿងចាត់ទុកអ្នកដូចជាកូនក្មេង៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ហេតុផល ១០ យ៉ាង ធ្វើឲ្យភរិយារបស់អ្នកស្អប់ម្តាយក្មេក