កញ្ញាឯក ផ្នែកថតរូបស្អាតជាងគេ នៃ Miss University 2016 បានទៅលើ កញ្ញា លិញ ចន្ទបុត្តី មកពីសកលវិទ្យាល័យ ខេត្តកំពង់ចាម

រាជធានីភ្នំពេញ ៖ ក្រោយឆ្លងកាត់ការជម្រុះតាមបណ្ដារាជធានី-ខេត្ត រួចមក កាល ពីថ្ងៃសៅរ៍សប្ដាហ៍មុន ការប្រលងផ្តាច់ព្រាត់ Miss University 2016 បានរកឃើញ

ជ័យលាភីនៃសម្រស់ដូចជា កញ្ញាឯក ផ្នែកថតរូបស្អាតជាងគេ កញ្ញាឯក ញញឹម ស្រស់ កញ្ញាឯក រាងស្អាតជាងគេ កញ្ញាឯក ប្រជាប្រិយ និងកញ្ញាឯក អាកប្ប កិរិយាល្អ ជាដើម។ គណះកម្មការ នៃការប្រលង Miss University 2016 បាន អោយដឹងថា ក្រោយពីឆ្លងកាត់ វគ្គសំណួរ-ចម្លើយ និងបង្ហាញសមត្ថភាព ផ្សេងៗ រយៈពេលជាង៣ម៉ោងរួចមក គណៈកម្មការទាំង ៧ រូបសម្រេចជ្រើសរើស យក បេក្ខនារីទាំង៣ ជាចំណាត់ថ្នាក់លេខ ១ ដល់លេខ ៣ នៃ Miss University 2016 គឺបានទៅលើបេក្ខជនមកពីសាកលវិទ្យាល័យនៅភ្នំពេញទាំងអស់។

គណះកម្មការ នៃការប្រលង Miss University 2016 បានអោយដឹងបន្តថា ក្រោយ មកគណះកម្មការ បានសម្រេច ជ្រើសរើស ៖

១ កញ្ញាឯក ផ្នែកថតរូបស្អាតជាងគេ បានទៅលើ កញ្ញា លិញ ចន្ទបុត្តី Miss ពាក់ លេខ៩ មកពីសកលវិទ្យាល័យ ខេត្តកំពង់ចាម។

២ កញ្ញាឯក ញញឹមស្រស់ បានទៅលើកញ្ញា ស៊ីណា ខេម៉ា Miss ពាក់លេខ ១៦ មកពីសកលវិទ្យាល័យខេត្តបាត់ដំបង ។

៣ កញ្ញាឯក ប្រជាប្រិយ បានទៅលើកញ្ញា យ៉ា ល័ក្ខ Miss ពាក់លេខ ១៩ មកពីសកលវិទ្យាល័យ រាជធានីភ្នំពេញ។

៤ កញ្ញាឯករាងស្អាតជាងគេ បានទៅលើ កញ្ញា លឹម ស្រីពៅ Miss ពាក់លេខ ១០ មកពីសកលវិទ្យាល័យ រាជធានីភ្នំពេញ។

៥ កញ្ញាឯក អាកប្បកិរិយាល្អជាងគេ បានទៅលើ កញ្ញា ប៉ែន ពុណ្ណាវឌ្ឍន៏ Miss ពាក់លេខ១៣ មកពីសកលវិទ្យាល័យរាជធានីភ្នំពេញ។

មតិបងប្អូូនមហាជនចូលរួមទស្សនា នៃការប្រលង Miss University 2016 បាន អោយដឹងថា​ គណៈកម្មការនៃការប្រលង ពិតជាជ្រើសរើស វាយតម្លៃ ត្រឹមត្រូវ គឺ កញ្ញាឯកទាំងនោះសុទ្ឋសឹងតែជាកញ្ញាស្រស់ ស្អាត សោភា ដែលអ្នកទស្សនា មិនសរសើរថាស្អាតមិនបាន ដែលខុសប្លែកពីជ្រើសរើស ចំណាត់ថ្នាក់លេខ ១ ដល់លេខ ៣ នៃ Miss University 2016 គឺជ្រើសរើសមិនសក្តិសមឡើយ ៕