សម្ដេចតេជោ ហ៊ុន សែន ដាក់ឲ្យដំណើរការ Inbox ក្នុងហ្វេសប៊ុក ដើម្បីដោះស្រាយ បញ្ហាជូនពលរដ្ឋ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០១៦នេះ បានបើកដាក់ឲ្យ ដំណើរការ Inbox ក្នុងហ្វេសប៊ុក សម្រាប់ទទួលសារ និងលិខិតបណ្ដឹងផ្សេងៗ ពីប្រជាពលរដ្ឋ ដើម្បីលុបបំបាត់ អំពើពុករលួយ និងផ្តល់នូវយុត្តិធម៌សង្គម។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរក្នុងបណ្ដាញ ទំនាក់ទំនង សង្គមហ្វេសប៊ុកថា សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែជានាយករដ្ឋមន្រ្តីល្អ និងជាប្រធាន គណបក្សប្រជាជនល្អ តែប៉ុណ្ណោះទេ សម្តេចគឺជាស្វាមីល្អ ជាឪពុកល្អ និងជាជីតាដ៏ល្អរបស់ចៅៗ។ សម្តេចតេជោតែងតែធ្វើជាគម្រូល្អ ដល់យុវជន និង យកចិត្តទុកដាក់ គិតគូរ ដល់អាយុជីវិត សុខទុក្ខ និងការរស់នៅ របស់ប្រជាពលរដ្ឋជានិច្ច។

សម្ដេចតេជោបានសរសេរបន្ថែមថា "ដើម្បីចូលរួមកសាងសង្គមជាតិ អោយកាន់តែ រីកចម្រើនខ្លាំងទៅមុខ ជាពិសេសដើម្បី លើកកម្ពស់ ជីវភាពរស់នៅ ប្រជាពលរដ្ឋ ទប់ស្កាត់ និងលុបបំបាត់ អំពើពុករលួយ និងផ្តល់នូវយុត្តិធម៌សង្គម សូមបងប្អូនជនរួមជាតិ ចូលរួមជាមួយ សម្តេចតេជោ ទាំងអស់គ្នា។ ជនរួមជាតិអាចផ្ញើជាសារ និងលិខិតផ្សេងៗ (pdf/MS Words) រួមជាមួយឯកសារ ភ្ជាប់នានាមកកាន់ (Inbox) នៅក្នុងគេហទំព័រនេះ "។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែនបានបន្ថែមថា "សំណូមពរ របាយការណ៌ និងពាក្យបណ្តឹងនានា ត្រូវតែមានមូលដ្ឋាន ច្បាប់ពិតប្រាកដ រួមជាមួយភ័ស្តុតាង និងសាក្សីច្បាស់លាស់។ ដំណោះស្រាយ នឹងធ្វើជូនសម្រាប់ រឿងអយុត្តិធម៌ពិតប្រាក ដត្រឹមត្រូវ។ ទន្ទឹមនិងនេះ ក្រសួងមន្ទីរ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋនានា ត្រូវចូលរួមដោះស្រាយ អំពើអយុត្តិធម៌ជូនប្រជាជន ហើយឈប់កសាងអំពើអាក្រក់ ឈប់ចូលរួម និងឈប់ការពារ ជនខិលខូចតទៅទៀត "។

ប្រភពដដែលបន្តថាពលរដ្ឋកម្ពុជាបានឃើញច្បាស់នូវ ស្នាដៃដឹកនាំ និងកសាងកម្ពុជា ពីក្រោមសូន្យ រហូតដល់មានការ រីកចម្រើន មកទល់សព្វថ្ងៃនេះ មិនដូចមេដឹកនាំបក្ស នយោបាយមួយចំនួន ដែលគ្មានសមត្ថភាព ហើយមានឈ្មោះ អាស្រូវធ្វើគម្រូអាក្រក់ ដល់សង្គម និងអ្នកគាំទ្រ។

សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែជា នាយករដ្ឋមន្រ្តីល្អ និងជាប្រធាន គណបក្សប្រជាជនល្អ តែប៉ុណ្ណោះទេ សម្តេចគឺជាស្វាមីល្អ ជាឪពុកល្អ និងជាជីតាដ៏ល្អរបស់ចៅៗ។ សម្តេចតេជោតែងតែធ្វើ ជាគម្រូល្អដល់យុវជន និង យកចិត្តទុកដាក់ គិតគូរដល់ អាយុជីវិត សុខទុក្ខ និងការរស់នៅរបស់ ប្រជាពលរដ្ឋជានិច្ច៕

សម្ដេចតេជោ ហ៊ុន សែន ដាក់ឲ្យដំណើរការ Inbox ក្នុងហ្វេសប៊ុក ដើម្បីដោះស្រាយ បញ្ហាជូនពលរដ្ឋ