រថយន្តទេសចរណ៍ ក្រុមហ៊ុន ម៉ីហុង បុកស្ត្រីពីរនាក់ រងរបួសធ្ងន់នៅ ស្រុកស្វាយទាប

ស្វាយរៀង: ស្ត្រី២នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលចុះពីរថយន្ត មកពីធ្វើការ រោងចក្រ ដឹកដៃគ្នាឆ្លងថ្នល់ ត្រូវរថយន្ត ទេសចរណ៍ របស់ក្រុមហ៊ុន ម៉ី ហុង បុកប៉ើងជាង ១០ម៉ែត្រ បោកក្បាលខ្ទុប ទៅនិងថ្នល់ ហូរឈាមតាមត្រចៀក នៅដង្ហើមចង្រិត។ ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង៥:២០នាទី ល្ងាចថ្ងៃទី២៩ ខែកុម្ភះ ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិ លេខ១ ស្ថិតក្នុងភូមិ ថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង។

បើតាមប្រជាពលរដ្ឋ បានឃើញហេតុការណ៍នេះ បានឲ្យដឹងថា៖ នៅមុនពេលកើតហេតុ គេឃើញរថយន្ត ដឹកកម្មករកម្មការិនី រោងចក្រ ហើយក៏មានអ្នកចុះ ពេលនោះ គេឃើញមានស្ត្រី២នាក់ ដឹកដៃគ្នាដើរឆ្លងថ្នល់ ពីជើងមកត្បួង ឆ្លងមិនទាន់ផុតផង ស្រាប់រថយន្តទេសចរណ៍ ដឹកអ្នកដំណើរ របស់ក្រុមហ៊ុន ម៉ី ហុង ពណ៌ ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3D  3046  បើកបរក្នុងល្បឿនលឿន ពីលិចមកកើត ចាប់ហ្វ្រាំងអូស ជាង២០ម៉ែត្រ ហើយមិនទាន់អស់ល្បឿន ក៏បុកចំពីមុខរថយន្ត បែកកាង និងបណ្តាលឲ្យ ស្ត្រី២នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវប្រជាពលរដ្ឋ ជួយសម្រួលចរាចរណ៍ ព្រោះពេលនោះ មានការកកស្ទះ យ៉ាងខ្លាំងគឺ ម៉ោងកម្មករ កម្មការិនី ចេញពីធ្វើការ និងជួយហៅរថយន្ត សង្គ្រោះដឹកទៅ មន្ទីរពេទ្យខេត្ត ដើម្បីធ្វើការសង្គ្រោះ។

ប្រភពខាងលើបានបន្ត ឲ្យដឹងទៀតថា ៖ ស្ត្រីរងគ្រោះទាំង២នាក់នោះ គេស្គាល់ឈ្មោះទី១. មានឈ្មោះ វ័ន អាយុ ២០ឆ្នាំជាងមុខរបរ កម្មការិនីរោងចក្រ មានទីលំនៅភូមិ ព្រៃទទឹង ឃុំ ប្រសូត្រ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង.ទី២ ឈ្មោះ សៅ ចិន អាយុ ២០ឆ្នាំជាងដូចគ្នា មុខរបរកម្មការិនី រោចក្រ មានទីលំនៅ ភូមិឃុំជាមួយគ្នា។ក្រោយពេលកើតហេតុ តៃកុងរថយន្ត ចុះពីរថយន្តរត់ឡើង រថយន្តមួយគ្រឿងទៀត គេចខ្លួនបាត់ស្រមោល ទុកឲ្យជនរងគ្រោះ ទាំង២នាក់ ដេកហូរឈាមនៅនិងថ្នល់៕

រថយន្តទេសចរណ៍ ក្រុមហ៊ុន ម៉ីហុង បុកស្ត្រីពីរនាក់ រងរបួសធ្ងន់នៅ ស្រុកស្វាយទាប

រថយន្តទេសចរណ៍ ក្រុមហ៊ុន ម៉ីហុង បុកស្ត្រីពីរនាក់ រងរបួសធ្ងន់នៅ ស្រុកស្វាយទាប

រថយន្តទេសចរណ៍ ក្រុមហ៊ុន ម៉ីហុង បុកស្ត្រីពីរនាក់ រងរបួសធ្ងន់នៅ ស្រុកស្វាយទាប