មិន​ធម្មតា​ក្លែង​ខ្លួន​ជា​ជន​អនាថា​សុំទាន​គេ​ក៏​អាច​រក​បាន​ជាង​​៧០០​​ដុល្លារ​ក្នុង​មួយ​ថ្ងៃ

អ្នក​សុំទាន​តាម​ផ្លូវ​​នៅ​តំបន់​ទីប្រជុំជន​មួយ​​នា​ទីក្រុង​ Wolverhampton ​ប្រទេស​អង់គ្លេស​ មួយ​រូប​​អាច​រក​ចំណូល​​ពី​ការ​សុំទាន​បាន​រហូត​ដល់​៥០០​ផោន(ប្រមាណ​៧០០​ដុល្លារ) ក្នុង​មួយ​ថ្ងៃ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​វិបសាយ​ Daily Mail។​​​

 

មិន​ធម្មតា​ក្លែង​ខ្លួន​ជា​ជន​អនាថា​សុំទាន​គេ​ក៏​អាច​រក​បាន​ជាង​​៧០០​​ដុល្លារ​ក្នុង​មួយ​ថ្ងៃ

 

​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​រូប​នេះ​ បាន​ក្លែង​ខ្លួន​ជា​ជន​អនាថា​ដើម្បី​សុំទាន​អ្នក​ដំណើរ​​ បើ​ទោះ​បី​ជា​គាត់​​មាន​កន្លែង​រស់​នៅ​ដែល​សម​រម្យ​ហើយ​ក្ដី។ លោក​ ​Steve Evans ​អ្នក​គ្រប់​គ្រង​សណ្ដាប់​ធ្នាប់​ទីក្រុង​ Wolverhampton និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ការងារ​បាន​និយាយ​ថា​ ៖ “​យើង​ដឹង​ថា​គាត់​មិន​មែន​ជា​ជន​អនាថា​ឡើយ​ ដោយ​សារ​​តែ​គាត់​រស់​នៅ​ទី​កន្លែង​មួយ​ដែល​សមរម្យ​ដែរ។ ប៉ុន្តែ​នៅ​តែ​ឃើញ​គាត់​​សុំ​ទាន​នៅ​តំបន់​ទីប្រជុំជន​ នៅ​ម៉ោង​មមាញឹក ហើយ​ទាំង​អង្គុយ​សុំ​ទាំង​សប្បាយ​ចិត្ត​ទៀត​ផង។

 

មិន​ធម្មតា​ក្លែង​ខ្លួន​ជា​ជន​អនាថា​សុំទាន​គេ​ក៏​អាច​រក​បាន​ជាង​​៧០០​​ដុល្លារ​ក្នុង​មួយ​ថ្ងៃ

 

គាត់​បាន​បន្ត​លើក​ឡើង​ថា​ជន​បោក​ប្រាស់​រូប​នេះ​សំដៅ​រក​តែ​អ្នក​ចិត្ត​ទូលាយ​​នៅ​ក្នុង​ទីក្រុង​ប៉ុណ្ណោះ ដែល​ពួក​គេ​មាន​ប្រាក់​ប្រចាំ​ខែ​ប្រមាណ​ជាង​ ២ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែៗ។ គាត់​បន្ត​ទៀត​ថា​អ្នក​សុំទាន​ភាគច្រើន​​មិន​មែន​ជា​ជន​អនាថា​ឡើយ​ ហើយ​ពួក​គេ​ចង់​បាន​ប្រាក់​ដើម្បី​យក​ទិញ​ស្រា​ផឹក​ប៉ុណ្ណោះ។

 

​​គួរ​បញ្ជាក់​ថា​​​​​​​​​​​​​​​​​​​​លោក​ ​Steve Evans ​មាន​បំណង​នឹង​សហការ​ជា​មួយ​​សមត្ថកិច្ច​ដើម្បី​នាំ​ខ្លួន​អ្នក​សុំ​ទាន​ដែល​ក្លែង​ខ្លួន​ទៅ​កាន់​តុលាការ៕​​​
​​​

ចុច​អាន៖ វៀតណាម​​លុប​ចោល​​​​​ពិធី​​​បុណ្យ​ចាក់​សម្លាប់​ក្របី​​​ ដែល​មាន​រាប់​សតវត្ស​​​​
ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DailyMail​​​​