តដៃជាមួយចោរដោយគិតថាជាកំភ្លើងជ័រ ត្រូវចោរបាញ់របូសដៃទាំងសងខាង

Doliprane TVC

6 Video

កំពង់ស្ពឺ : បុរស​ជា​ប្អូន​បាន​រងរបួស​ដៃ​ទាំងសងខាង​ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះ​នៅ​ មន្ទីរពេទ្យ និង បងស្រី​របួសស្រាល ខណៈដែល​ជិះ​ម៉ូតូ ១ គ្រឿង​ឌុប​គ្នា​ចេញពី​ធ្វើការ​ត្រឡប់ទៅផ្ទះ​បាន​ពាក់​កណ្តាលផ្លូវ​ជួបក្រុមចោរ​ជិះ​ម៉ូតូ ២ គ្រឿង​គ្នា ៤ នាក់​ដក​កាំភ្លើង​បាញ់​កាលពី​វេលា​ម៉ោង ៦ និង ៤៥ នាទី​យប់​ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅ​ទល់មុខ​វត្ត​ទួល​សុ​ភី​តាម​ប​ណ្តោ​ល​ផ្លូវ​លេខ ៥១ ស្ថិតក្នុង​ភូមិ​ព្រះ​ស្រែ ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។​

តដៃជាមួយចោរដោយគិតថាជាកំភ្លើងជ័រ ត្រូវចោរបាញ់របូសដៃទាំងសងខាង

ADS Here

​ នគរបាល​បាន​និយាយ​ឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ នូ រដ្ឋា​ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ​រស់នៅ​ក្នុងភូមិ​ទួល​ពង្រ ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​រងរបួស​ដៃ​ទាំងសងខាង និង បងស្រី​ជនរងគ្រោះ​របួសស្រាល​មានឈ្មោះ នូ រតនៈ អាយុ ៣៤ ឆ្នាំ​ជាក​ម្មការ​រិ​នី​រោងចក្រ​រស់នៅ​ជាមួយគ្នា ។​ ចំណែក​ម៉ូតូ​ដែល​ក្រុមចោរ​បាញ់​ម្ចាស់​ឱ្យ​រងរបួស​ប្លន់​យកទៅ​បាត់​នោះ​ម៉ាក ​ហុងដា​សេ ១២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1D 6457 ។​

ជនរងគ្រោះ ​បាន​និយាយ​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​រូបគេ​បាន​ឌុប​បងស្រី​ចេញពី​រោងចក្រ​ត្រឡប់ទៅផ្ទះ​ពេល​ ជិះ​ម៉ូតូ​ដល់​ពាក់​កណ្តាលផ្លូវ​ក៏បាន​ឃើញ​ម៉ូតូ​ពីរ​គ្រឿង​ជិះ​គ្នា ៤ នាក់ ១ គ្រឿង​ជិះ​មុខ និង ១ គ្រឿង​ទៀត​ជិះ​ពីក្រោយ ។​

​ប្រភព​បាន​បន្តថា ពួកគេ​ក៏​មិន​ចាប់អារម្មណ៍ រហូតមកដល់​ចំណុច​ខាងលើ​ក្រុម​ជនសង្ស័យ​ក៏បាន​ជិះ​កៀប​ឲ្យ​ពួកគេ​ឈប់ ហើយ​បាន​បាញ់​គំរាម​ពីរ​គ្រាប់​ឡើងលើ ទើប​ប្អូនប្រុស​ឈ្មោះ នូ រដ្ឋា ដក​សោ​ពី​ម៉ូតូ​រត់ចេញ​ដើម្បី​គេចខ្លួន​ពី​ក្រុមចោរ ។ ពេលនោះ​បងស្រី​ឈ្មោះ នូ  រតនៈ បាន​ស្រែកហៅ​ប្អូន​ឲ្យ​មកវិញ​ជួយ​យក​ដុំថ្ម​គប់​ពួកវា ព្រោះ​មិនមែន​អាវុធ​មែនទែន​ទេ គឺ​ជ័រ​ទេ ។

តដៃជាមួយចោរដោយគិតថាជាកំភ្លើងជ័រ ត្រូវចោរបាញ់របូសដៃទាំងសងខាង

​ ពេលឮ​ដូច​នោះ​ជនរងគ្រោះ​ជា​ប្អូន​ក៏​យក​ដុំថ្ម ២ ដុំ​ទៅ​គប់​លើ​ពួកចោរ ត្រូវបាន​ក្រុមចោរ​បាញ់​ពី​គ្រាប់​ទៀត​បណ្ដាល​ឲ្យ​ត្រូវ​ធ្លាយ​ដៃ​ទាំងសងខាង ហើយ​ពួក​ក្រុមចោរ​ទាំង​បួន​នាក់​យក​អាវុធ​វាយ​ក្បាល​ម៉ូតូ​ឲ្យ​បែក​ដើម្បី​ កាត់​ខ្សែភ្លើង​ជិះ​ទៅ​បាត់ ៕

ប៊ុន ធឿន​