លំ សុ​ក្រិត សំងំ​ធ្វើ​បទ​ចម្រៀង Original ដើម្បី​ដាស់​អារម្មណ៍​អ្នកគាំទ្រ​ឡើងវិញ​

Doliprane TVC

6 Video

​អតីត​អ្នកចម្រៀង​ប្រុស​ធ្លាប់​ល្បីឈ្មោះ​នៅក្នុង​ផលិតកម្ម​រ៉ក់ លោក លំ សុ​ក្រិត បន្ទាប់ពី​បាត់​មុខ ឈប់​ច្រៀង​នៅក្នុង​ផលិតកម្ម​នេះ​រួចមក គឺ​លោក​ជាប់រវល់​សិក្សា​ផ្នែក​ធនាគារ​រយៈពេល​ប្រមាណ​ជា មួយឆ្នាំ​កន្លះ ហើយ​ក្រោយពី​បញ្ចប់​ការសិក្សា​លោក​បាន​ចូល​ច្រៀង​នៅក្នុង​ផលិតកម្ម Diamond Music ដែល​រហូតមក​ដល់ពេលនេះ​មាន​រយៈពេល​ជិត​មួយឆ្នាំ​ហើយ​នៅក្នុង​កុងត្រា​ច្រៀង​រយៈ ពេល ៣ ឆ្នាំ ។​

លំ សុ​ក្រិត សំងំ​ធ្វើ​បទ​ចម្រៀង Original ដើម្បី​ដាស់​អារម្មណ៍​អ្នកគាំទ្រ​ឡើងវិញ​

ADS Here

​ ​លោក លំ សុ​ក្រិត បានឱ្យដឹងថា ចាប់តាំងពី​ចូល​ច្រៀង​នៅក្នុង​ផលិតកម្ម Diamond Music រហូតមកដល់​ពេលនេះ​លោក​ច្រៀង​បាន​ចំនួន ១០ បទ​ហើយ គឺ MV ចំនួន ៣ បទ និង Audio ចំនួន ៧ បទ ដែល​ក្នុង​នោះបាន​ចេញលក់​នៅលើ​ទីផ្សារ ៧ បទ​រួចមកហើយ​ដែរ ។លោក​បានបញ្ជាក់​ឱ្យដឹង ផងដែរ​ថា ក្នុងចំណោម​បទ​ទាំង ៧ ដែល​បានចេញ​រួចហើយនោះ គឺមាន​បទ «Sweet Love» និង «​មាន Honey ឬ នៅ​?» ទទួលបាន​ការពេញនិយម​ពី​អ្នក​ស្តាប់​ខ្លាំងជាងគេ ។​

លំ សុ​ក្រិត សំងំ​ធ្វើ​បទ​ចម្រៀង Original ដើម្បី​ដាស់​អារម្មណ៍​អ្នកគាំទ្រ​ឡើងវិញ​

​ ​ទោះជា​មាន​បទ​ចម្រៀង​ចេញ​ជា​បន្តបន្ទាប់​ក៏ដោយ គឺ​មួយ​រយៈពេល​ចុងក្រោយ​នេះ​គេ​បាន ឃើញ​អ្នកចម្រៀង លំ សុ​ក្រិត បង្ហាញមុខ​នៅតាម​កញ្ចក់​ទូរទស្សន៍​តាមរយៈ​ការប្រគំ​តន្ត្រី​តិចតួច​ណាស់ គឺ​សឹងតែ​បាត់​មុខ​ពី​ពិភព​សិល្បៈ​ទៅហើយ ដែល​ធ្វើឱ្យ​ប្រជាប្រិយភាព​របស់​អ្នកចម្រៀង​រូបនេះ ហាក់ដូចជា​នៅ​ទ្រឹង​ខុសពី​មុន​ដែល​ទស្សនិកជន​ទាំងចាស់​ក្មេង​ធ្លាប់​ទទួលស្គាល់ថា លោក​មាន សំឡេង​ល្អ និង ច្រៀង​បាន​ពីរោះ​ទៀតផង ។​

លំ សុ​ក្រិត សំងំ​ធ្វើ​បទ​ចម្រៀង Original ដើម្បី​ដាស់​អារម្មណ៍​អ្នកគាំទ្រ​ឡើងវិញ​

​ទាក់ទង​ទៅនឹង​បញ្ហា​ខាងលើនេះ សុ​ក្រិត បានបញ្ជាក់​ឱ្យដឹងថា លោក​មិនសូវ​បាន​ចេញមុខ​ក្នុង ពិភព​សិល្បៈ ដោយសារតែ​សព្វថ្ងៃនេះ​លោក​កំពុង​ជាប់រវល់​ធ្វើ​បទ​ចម្រៀង Original (​បទ​ភ្លេង​ថ្មី​) ប្រភេទ Mini អាល់​ប៊ុ​ម​ទោល​ដែលមាន​ចំនួន ៦ បទ ហើយ​ដែល​បច្ចុប្បន្ននេះ គឺ​ធ្វើបាន​ចំនួន ៣ បទ​រួច ហើយ នៅតែ ៣ បទ​ទៀត​ប៉ុណ្ណោះ ព្រមទាំង​ត្រៀម​ចេញលក់នៅពេល​ឆាប់ៗ​នេះ​ផងដែរ ។ អ្នកចម្រៀង​រូបនេះ​ក៏បាន​អះអាង​ដែរ​ថា កាលពី​នៅ​ផលិតកម្ម​រ៉ក់ លោក​ក៏​ច្រៀង​បទ Original ហើយ​មក​ផលិតកម្ម Diamond Music ក៏​នៅតែ​ច្រៀង​បទ Original ដែរ ។​

លំ សុ​ក្រិត សំងំ​ធ្វើ​បទ​ចម្រៀង Original ដើម្បី​ដាស់​អារម្មណ៍​អ្នកគាំទ្រ​ឡើងវិញ​

​សូម​រំឭក​ផងដែរ​ថា លំ សុ​ក្រិត មិនមែន​គ្រាន់តែ​ជា​អ្នកចម្រៀង​ប៉ុណ្ណោះ​ទេ លោក​ក៏​ជា​អ្នក សម្តែង​ភាពយន្ត​មួយរូប​ដែរ ដែល​កន្លងមក​ធ្លាប់​ថត​បាន​ចំនួន ២ រឿង​រូ​ច​មកហើយ ដែល​រឿង​ទី ១ ថត កាលពី​ឆ្នាំ ២០១២ សម្តែង​ជា​តួរង គឺ​រឿង «The Big Mistake» ជា​រឿង​ភាគ​របស់​ផលិតករ​ចិន ហើយ​ត្រូវបាន​ចាក់​បញ្ចាំង​នៅ​ប្រទេស​ម៉ាឡេស៊ី និង រឿង​ទី ២ ជា​រឿង​របស់​ផលិតករ​ខ្មែរ​ដែល​ថត​ក្នុង ឆ្នាំ ២០១៣ សម្តែង​ជា​តួឯក គឺ​រឿង «Super Student» ។ ក្រៅពីនេះ សុ​ក្រិត ក៏​ធ្លាប់​ទទួលបាន​ពាន Fashion Singer នៅ​ប្រទេស​ចិន​ផងដែរ​កាលពី​ចុងឆ្នាំ ២០១៣ ដែល​ពាន​នេះ​គេ​សំដៅ​ទៅលើ​អ្នក ចម្រៀង​ដែល​ច្រៀង​បទ Original ផ្ទាល់​ខ្លូន និង តុបតែង​សម្លៀកបំពាក់​បានល្អ ៕ យ៉ា​នុ

លំ សុ​ក្រិត សំងំ​ធ្វើ​បទ​ចម្រៀង Original ដើម្បី​ដាស់​អារម្មណ៍​អ្នកគាំទ្រ​ឡើងវិញ​លំ សុ​ក្រិត សំងំ​ធ្វើ​បទ​ចម្រៀង Original ដើម្បី​ដាស់​អារម្មណ៍​អ្នកគាំទ្រ​ឡើងវិញ​លំ សុ​ក្រិត សំងំ​ធ្វើ​បទ​ចម្រៀង Original ដើម្បី​ដាស់​អារម្មណ៍​អ្នកគាំទ្រ​ឡើងវិញ​លំ សុ​ក្រិត សំងំ​ធ្វើ​បទ​ចម្រៀង Original ដើម្បី​ដាស់​អារម្មណ៍​អ្នកគាំទ្រ​ឡើងវិញ​លំ សុ​ក្រិត សំងំ​ធ្វើ​បទ​ចម្រៀង Original ដើម្បី​ដាស់​អារម្មណ៍​អ្នកគាំទ្រ​ឡើងវិញ​លំ សុ​ក្រិត សំងំ​ធ្វើ​បទ​ចម្រៀង Original ដើម្បី​ដាស់​អារម្មណ៍​អ្នកគាំទ្រ​ឡើងវិញ​