ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​០១ មីនា ២០១៦ នេះ នៅ​សាលា​ខណ្ឌ​ប្ញ​ស្សី​កែវ មាន​រៀបចំ​ពិធី​ប្រកាស​​​តែងតាំង​អភិបាល​ខណ្ឌ​ថ្មី ដោយ​លោក​ជា ពិសី អតីត​អភិបាលរង​ខណ្ឌ ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​អភិបាល​ខណ្ឌ​ថ្មី ជំនួស​​​លោក​ធុ​យ សា​ខន អភិបាល​ខណ្ឌ​ចាស់ ដែល​ត្រូវ​ចូល​និវត្តន៍ ។ ដោយឡែក លោក​ស៊ូ សោ​គន្ធ ពី​មុន​ជា​នាយក​រដ្ឋបាល ត្រូវ​​​បាន​តែងតាំង​ជា​អភិបាលរង​ខណ្ឌ​វិញ ។

ពិធី​នេះ ស្ថិត​ក្រោម​អធិបតីភាព​លោក​ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី ភ្នំពេញ ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រីរាជការ និង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត ។

ក្នុង​ឱកាស​នោះ​ដែរ លោកប៉ា សុ​ជាតិ​វង្ស ក៏​បាន​ប្រសាសន៍​ណែនាំ​ផ្តាំផ្ញើ​ដល់​មន្ត្រី​ទាំងអស់ ត្រូវ​តែ​ខិតខំ​យកចិត្តទុកដាក់ ក្នុង​បំពេញ​​ការងារ​ឱ្យ​បាន​ល្អ​ប្រសើរ ដើម្បី​ប្រជាពលរដ្ឋ​ទំនុកចិត្ត និង​មាន​ភាព​កក់ក្តៅ​ថែម​ទៀត ។