Suarez ប្រាប់​ថា​ចង់​បាន​ជើង​ឆ្វេង​ដូច Messi និង​ល្បឿន​លឿន​ដូច Neymar

ក្នុង​ពិធី​ទទួល​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​អាមេរិកឡាទីន​ឆ្នាំ២០១៥ ដែល​ផ្ដល់​ដោយ​ភ្នាក់ងារ​សារព័ត៌មានអេស្ប៉ាញ EFE កីឡាករ Luis Suarez បាន​និយាយ​លើក​តម្កើង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ពី​ Lionel Messi និង Neymar ដែល​ជា​ដៃ​គូ​ប្រយុទ្ធ​យ៉ាង​សំខាន់​នៅ Barcelona។

 

Suarez ប្រាប់​ថា​ចង់​បាន​ជើង​ឆ្វេង​ដូច Messi និង​ល្បឿន​លឿន​ដូច NeymarSuarez ប្រាប់​ថា​ចង់​បាន​ជើង​ឆ្វេង​ដូច Messi និង​ល្បឿន​លឿន​ដូច Neymar

 

អតីត​ខ្សែ​ប្រយុទ្ធ Liverpool បាន​និយាយ​ថា ​បើ​សិន​ជា​អាច ​ខ្លួន​ចង់​បាន​ជើង​ឆ្វេង​ដ៏​ល្អ​ដូចជា Messi និង ល្បឿន​លឿន​ដូច Neymar។ សំដី​របស់ Suarez ហាក់​បន្ទាប​ខ្លួន​ឯង តែ​មែនទែន​រូបគេ​បច្ចុប្បន្ន គឺជាកីឡាករ​ម្នាក់​ស្ថិត​នៅ​ក្នុង​ចំណោម ក្រុម​ប្រយុទ្ធ​​ដ៏​គ្រោះថ្នាក់​របស់ Barcelona (MSN) ដែល​ទាំង​៣នាក់​អាច​រក​បាន ៩៤គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម ៤៥ដង​ហើយ​នៅ​រដូវកាល​នេះ។

 

Suarez បន្ត​ថា៖ “កីឡាករ​ទាំង​អស់​មាន​ទំនាក់​ទំនង​ជាមួយគ្នា​យ៉ាង​ល្អ​ក្នុង​ក្រុម មិនមែន​តែ​​៣​នាក់​ទេ គឺ​គ្រប់​គ្នា។ ពួក​យើង​គ្មាន​ផែនការ​លេង​អ្វី​ឡើយ គឺ​ការ​លេង​កើត​មក​ពី​ទេពកោសល្យធម្មជាតិ​ភាគច្រើន គ្រាន់​តែ​យើង​ធ្វើ​ឲ្យ​ខ្លួនឯង​រីករាយ ហើយ​នៅ​ពេល​ដែល​រីករាយ គឺ​យើង​អាច​ធ្វើ​អ្វី​ក៏​បាន”៕

 

ចុចអាន៖ Gerrard នឹង​ចូល​​សម្ដែង​ខ្សែ​ភាពយន្ត​​ក្នុង​ពេល​ឆាប់​ៗ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Daily Mail