Alba៖ នៅ​ Barca គ្មាន​នរណា​គិត​ថា​ នរណា​​ខ្លាំង​​ជាង​នរណា​ទេ

Jordi Alba ខ្សែ​ការពារ​ក្រុម​ FC Barcelona ​​ជឿ​ថា​នៅ​ក្រុម​អ្នកមាន​បុណ្យ​ ​គ្មាន​កីឡាករ​រូប​ណា​ គិត​ថា​ខ្លួន​ឯង​ខ្លាំង​ជាង​មិត្ត​រួម​ក្រុម​ ឬ​រិះ​គន់​មិត្ត​រួម​ក្រុម​​ខ្លួន​ឯង​​ ដូច​​ករណី​​យល់​ច្រឡំ​របស់​ Cristiano Ronaldo ​ធ្លាប់​ធ្វើ​ដាក់​មិត្ត​រួម​ក្រុម​ Real Madrid របស់​គេ​ឡើយ។

 

Alba៖ នៅ​ Barca គ្មាន​នរណា​គិត​ថា​ នរណា​​ខ្លាំង​​ជាង​នរណា​ទេ

Alba៖ នៅ​ Barca គ្មាន​នរណា​គិត​ថា​ នរណា​​ខ្លាំង​​ជាង​នរណា​ទេ

 

Ronaldo ​បាន​ធ្វើ​ឲ្យ​​កក្រើក​សារព័ត៌មាន​ជុំ​វិញ​ពិភពលោក​ ​បន្ទាប់​ពី​និយាយ​ក្រោយ​ Real ចាញ់​ Atletico Madrid ​១-០ កាល​យប់​ថ្ងៃ​សៅរ៍​ថា៖ “បើ​សិន​គ្រប់​គ្នា​មាន​កម្រិត​ស្មើ​ខ្ញុំ យើង​នឹង​ឈរ​លេខ​១”។ ពាក្យ​រិះ​គន់​មួយ​ឃ្លា​នេះ​ធ្វើ​ឲ្យ​ពិភពលោក​ទាំង​មូល​យល់​ច្រឡំ​គិត​ថា CR7 អួត​ខ្លួន​​ឯង​ហួស​ហេតុ​ពេក និង​មើល​ងាយ​អ្នក​មិត្ត​រួម​ក្រុម​ថា​មាន​សមត្ថភាព​មិន​ដល់​ខ្លួន។

 

យ៉ាងណា តារា​ឆ្នើម​វ័យ​៣១​ឆ្នាំ​រូប​នេះ​ បាន​បញ្ជាក់​អះ​អាង​ឡើង​វិញ​​ថា រូប​គេ​ចង់​​សំដៅ​លើ​កម្រិត​កាយ​សម្បទា​ប៉ុណ្ណោះ (កីឡាករ​របួស) មិន​មែន​សំដៅ​លើ​សមត្ថភាព​លេង​លើ​ទីលាន​ពួកគេ​នោះ​ទេ ហើយ​ក៏​​មិន​បាន​គិត​ថា ខ្លួន​ឯង​​​ពូកែ​ជាង​មិត្ត​រួម​ក្រុម​នោះ​ដែរ។

 

Alba៖ នៅ​ Barca គ្មាន​នរណា​គិត​ថា​ នរណា​​ខ្លាំង​​ជាង​នរណា​ទេ

Alba៖ នៅ​ Barca គ្មាន​នរណា​គិត​ថា​ នរណា​​ខ្លាំង​​ជាង​នរណា​ទេ

 

ខ្សែ​ការពារ​អេស្ប៉ាញ Alba ​បាន​និយាយ​ថា៖ “ខ្ញុំ​មិន​បាន​ឮ​ពាក្យ​រិះគន់​​របស់​ Ronaldo ទេ។ ប៉ុន្តែ​សម្រាប់​ក្រុម​ Barca ​​ខ្ញុំ​អាច​ហ៊ាន​និយាយ​ថា ពួក​យើង​ដូច​ជា​បង​ប្អូន​ ហើយ​ក៏​គ្មាន​នរណា​គិត​ថា ខ្លួន​ឯង​ខ្លាំង​ជាង​គេ​​គ្រប់​គ្នា​ដែរ។ មាន​អ្នក​ខ្លាំង​ ដែល​ធ្វើ​ឲ្យ​ក្រុម​យើង​មាន​ភាព​ខុស​ប្លែក​មែន ប៉ុន្តែ​យើង​ទាំង​អស់​គ្នា​ជា​ក្រុម”៕

 

-ចុចអាន៖ Messi ​ស៊ុត​១គ្រាប់​ជាប់​កំណត់ត្រា​ថ្មី​ ជួយ​ Barca វាយ​បក​ឈ្នះ​ Sevilla ​២-១

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ goal