មាន​ផលិតកម្មជ្រក​ភ្លាម Dj កូន​កណ្ដុរ ត្រៀម៤បទ វាយ​លុក​ទីផ្សារ

លោក​ ជុំ ផានិត ហៅ DJ កូន​កណ្ដុរ បាន​បង្ហើប​ប្រាប់ Sabayថា បច្ចុប្បន្ន​លោក​មាន​ផលិតកម្ម​​ជ្រក​ដូច​គេ​ដូច​ឯង​ហើយ  បច្ចុប្បន្ន​មាន​ចម្រៀង​ចំនួន៤បទ ដើម្បី​វាយ​លុយ​ទីផ្សារ​​ក្នុង​រដូវ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ។

 

មាន​ផលិតកម្មជ្រក​ភ្លាម Dj កូន​កណ្ដុរ ត្រៀម៤បទ វាយ​លុក​ទីផ្សារ

 

​DJ កូន​កណ្ដុរ ចូល​ច្រៀង​​ក្នុង​ផលិតកម្ម”កាលីប” ដោយ​​​​​ត្រូវ​បាន​គេ​ដឹង​ថា  មាន​សុទ្ធ​​តែ​កំប្លែង​ និងDJ ជា​ច្រើន​នាក់​ច្រៀង​នៅ​ក្នុង​ផលិតកម្ម​នោះ ដូចជា​អ្នក​ខាត់ សុឃីម នាយ​ក្រឹម លោក ដួង សុខគា នេន ទុំ នាយ ប៊ុម នាយ ពាង ជាដើម។

 

DJ កូន​កណ្ដុរ ប្រាប់​បន្តថា បទ​ចម្រៀង​៤បទ​​​ដែល​ខ្លួន​បាន​ចម្រៀង​និង​ថត MV រួច​ហើយ​នោះ  ជា​ប្រភេទ​បទ កន្ទ្រឹម រាំវង់ និង ម៉ាឌីហ្សុន ដូច​ជា​​បទ”កន្ទ្រឹម​DJ”, បទ”ស្រី​សរ​សាច់​ខ្ចី”, បទ”រាំវង់​ស្គរ​ដី” និង​ បទ”ប្ដី​ខ្ញុំ​យ៉ាប់​ណាស់” ហើយ​​​ក៏​មាន១បទ ច្រៀង​ឆ្លង​ឆ្លើយ​ជា​មួយ​តារា​ចម្រៀង​ស្រី​ម្នាក់​តែ​លោក​មិន​ចាំ​ឈ្មោះ។

 

មាន​ផលិតកម្មជ្រក​ភ្លាម Dj កូន​កណ្ដុរ ត្រៀម៤បទ វាយ​លុក​ទីផ្សារ

 

និយាយ​ដោយ​មិន​លាក់លៀម​តារា​ដែល​​ធ្លាប់​រងគ្រោះ​១ឆ្នាំ​​ស្លាប់​​​សមាជិក​​ក្នុង​​ក្រុម​គ្រួសារ​រហូត​ដល់​៥នាក់ ក្នុង​ហេតុការណ៍​​ផ្សេង​គ្នា​ម្នាក់​នេះ​​​ប្រាប់​ថា បទ​ចម្រៀង​ទាំង​នោះ មិន​មែន​ជា​​មេឡូឌី​ថ្មី​​ទាំង​អស់​​នោះ​ឡើយ  ភាគ​ច្រើន​ជា​បទ​ចាស់ៗ យក​មក​កែ​ភ្លេង​ថ្មី ហើយ​មួយ​ចំនួន​ទៀត​ជា​បទ​​យក​ពី​បរទេស​យក​មក​កែ​ភ្លេង​ថ្មី​ដូច​គ្នា។

 

ជាង​៥ឆ្នាំ​មក​ហើយ លោក​ជុំ ផានិត ហៅ DJ កូន​កណ្ដុរ បាន​បោះជំហាន​លើ​វិថី​សិល្បៈ ជា​មួយ​​នឹង​​ការងារ​ជា​តារា​សម្ដែង ក៏​ដូច​ជា​DJ ជា​ដើម។ ជា​មួយ​គ្នា​នោះ លោក ក៏​ធ្លាប់​ផលិត​បទ​ចម្រៀង​ផ្ទាល់​ខ្លួន​ផង​ដែរ ប៉ុន្តែ​បទ​ចម្រៀង​​​ទាំង​នោះ​បាន​ត្រឹម​តែ បង្ហោះ​លើ​បណ្ដាញ​សង្គម​តែង​ប៉ុណ្ណោះ។ ការ​មក​ច្រៀង​ក្នុង​ផលិតកម្ម”កាលីប”   DJ កូន​កណ្ដុរ មិន​ទាន់​ចុះ​កុងត្រា​ជា​​មួយ​គ្នា​ឡើយ។

 

លោក រំពឹង​ថា ក្រោយ​ពី​បទ​របស់​ខ្លួន​ចេញ​លក់​នៅ​លើ​ទីផ្សារ​និង​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់​ខ្លួន កាន់​តែ​មហាជន​​ចាប់​អារម្មណ៍​កាន់​តែ​ច្រើន​ជាក់​ជា​មិន​ខាន៕

 

មាន​ផលិតកម្មជ្រក​ភ្លាម Dj កូន​កណ្ដុរ ត្រៀម៤បទ វាយ​លុក​ទីផ្សារ

 

មាន​ផលិតកម្មជ្រក​ភ្លាម Dj កូន​កណ្ដុរ ត្រៀម៤បទ វាយ​លុក​ទីផ្សារ

អត្ថបទ៖ ខុត សីហា