ដាក់ខ្សែលួសឆក់ កណ្តុរ ព្រឹកឡើងឆក់ មនុស្សស្លាប់

កណ្តាល៖ បុរសម្នាក់បានរាយខ្សែលួស ដាក់ឆក់កណ្តុរ រួចហើយដើរមកដេកផ្ទះ បាត់លុះព្រឹកឡើង ស្រាប់តែឆក់មនុស្សស្លាប់ យ៉ាងអណោចអធម៌ បង្កឲ្យភ្ញាក់ផ្អើល ទាំងព្រឹក ហេតុការភ្ញាក់ផ្អើលនេះ កើតឡើងកាលពី ព្រឹកថ្ងៃ១ខែមិនា ឆ្នាំ២០១៦ នៅចំណុចដីចំការ ក្នុងភូមិដីឥដ្ឋ កោះផុស២ ឃុំ ដីឥដ្ឋ ស្រុក កៀនស្វាយ ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះហ៊ិន វិចិត្រ ភេទប្រុស អាយុ ៣៥ឆ្នាំ មានមុខរបរជាកសិករ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ចំណែក ជនសង្ស័យ ឈ្មោះឌី  ដឹប ភេទប្រុសអាយុ ៥០ឆ្នាំ មានមុខរបរជាកសិករ រស់នៅក្នុងភូមិ ឃុំកើតហេតុជាមួយគ្នា។

នគរបាលបានបន្តថា កាលពីល្ងាចថ្ងៃទី២៩ ខែកុម្ភះ ឆ្នាំ២០១៦ ជនសង្ស័យបានទៅ រាយខ្សែលួសដាក់ឆក់ កណ្តុរនៅចំណុចដីចំការ ដំណំខាត់ណា រួចហើយបានដើរ មកដេកផ្ទះបាត់ លុះពេលជនរងគ្រោះ បានឡើងពីឆក់ត្រី ដើរកាត់ដីចំការ ខាត់ណា ស្រាប់តែទាក់ ខ្សែលួសឆក់កណ្តុរ របស់ជនសង្ស័យ បណ្តាលឲ្យឆក់ស្លាប់ នៅ នឹងកន្លែង ។

ក្រោយមកទើបមានអ្នក ដឹងហេតុការណ៍ ដើរកាត់ទីនោះរួចក៏រាយការណ៏ ប្រាប់នគរបាលប៉ុស្តិ៍ ឲ្យចុះទៅពិនិត្យសាកសព រួចហើយសន្និដ្ឋានថា ជនរងគ្រោះពិតជា ត្រូវបានខ្សែលួសឆក់ កណ្តុរឆក់ស្លាប់ពិតប្រាកដ មែនរួចក៏បានប្រគល់ សាកសពទៅ ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ។ រីឯជនសង្ស័យ ដែលជា ម្ចាស់ចំការដំណំខាត់ ណានោះក្រោយ ពេលកើតហេតុ បានរត់គេចខ្លួន បាត់ពុំនៅទទួលខុសត្រូវនោះទេ ។

នគរបាលបានបន្តថា គ្រោះថ្នាក់បណ្តាល ឲ្យស្លាប់មនុស្សនេះ គឺដោយសារតែ អ្នកដាក់កណ្តុរ មានការទ្វេរប្រហែស ដាក់ឆក់ ហើយដើរចោល មិននៅចាំមើល ឲ្យបាន ត្រឹមត្រូវ ម្យ៉ាងវិញទៀត ការឆក់សត្វកណ្តុរ នេះវារមែងតែឆក់មនុស្ស ជារ៉ើយៗដូច្នេះហើយ សូមឲ្យបងប្អូនដែលជា កសិករត្រូវមានការ ប្រុងប្រយ័ត្នខ្ពស់ ហើយប្រសិន បើអាចចៀសការ ដាក់ឆក់នេះបាន គួរតែកុំប្រើឲ្យសោះ ព្រោះវាងាយនិង គ្រោះថ្នាក់ណាស់៕

ដាក់ខ្សែលួសឆក់ កណ្តុរ ព្រឹកឡើងឆក់ មនុស្សស្លាប់

ដាក់ខ្សែលួសឆក់ កណ្តុរ ព្រឹកឡើងឆក់ មនុស្សស្លាប់

ដាក់ខ្សែលួសឆក់ កណ្តុរ ព្រឹកឡើងឆក់ មនុស្សស្លាប់

ដាក់ខ្សែលួសឆក់ កណ្តុរ ព្រឹកឡើងឆក់ មនុស្សស្លាប់