លោកជា ពិសី ត្រូវបានតែងតាំង ជាអភិបាល ខណ្ឌប្ញស្សីកែវ

ភ្នំពេញ ៖ លោក ជា ពិសី អតីតអភិបាលរង ខណ្ឌប្ញស្សីកែវ ត្រូវបានតែតំាងជាអភិបាល ខណ្ឌប្ញស្សីកែវ ជំនួស លោក ធុយ សុខន ដែលបានចូលនិវត្តន៍ ។  ចំណែកលោក ស៊ូ សោគន្ធ ដែលបច្ចុប្បន្នជានាយករដ្ឋបាលសាលាខណ្ឌឫស្សីកែវ ត្រូវបានតែងតាំងជាអភិបាលរង ខណ្ឌឫស្សីកែវ ជំនួសតំណែង លោក ជា ពិសី ។

ពិធីប្រកាសនេះ ប្រព្រឹត្តទៅនៅសាលាខណ្ឌប្ញស្សីកែវ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ ស្ថិតក្រោមវត្តមាន លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពី សំណាក់មន្រ្តីរាជការ ចំណុះឲ្យសាលាខណ្ឌប្ញស្សីកែវផងដែរ ។

គួរបញ្ជាក់ថា លោក ធុយ សុខន បានត្រូវតែងតាំងជាអភិបាលខណ្ឌប្ញស្សីកែវ ក្រោយពីបំបែកខណ្ឌប្ញស្សកែវជាពីរ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នំា២០១៤ ហើយមកដល់ដើមឆ្នំា២០១៦នេះបានចូលនិវត្តន៍។ ចំណែកលោក ជា ពិសី បានតែងតំាងជាអភិបាលរង ខណ្ឌប្ញស្សីកែវក្នុងអំឡុងឆ្នំា២០១២ ។

លោក ជា ពិសី អតីតជាស្មៀនសង្កាត់ស្រះចក ខណ្ឌដូនពេញផងដែរ ៕