កូន​ជ្រូក​​​​កើត​មក​មាន​ប្រមោយ នៅ​ពោធិ៍សាត់​​ ល្បី​ដល់​អង់គ្លេស

​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល​ខ្លាំង បន្ទាប់​ពី​ឃើញ​ កូន​ជ្រូក​​មួយ​ក្បាល កើត​មក​​​​​​មាន​​ប្រមោយ​ដូច​សត្វ​ដំរី នៅ​ក្នុង​ប្រទេស​កម្ពុជា​​​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ សារព័ត៌មាន​ អង់គ្លេស Dailymail ។

 

កូន​ជ្រូក​​​​កើត​មក​មាន​ប្រមោយ នៅ​ពោធិ៍សាត់​​ ល្បី​ដល់​អង់គ្លេស
 

​​​​កូន​ជ្រូក​ចម្លែក​ខាង​លើ កើត​​​នៅ​ ភូមិ​ប្រមោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​។ វា​មាន​​ដុះ​ច្រមុះ​វែង ពណ៌​​ផ្កា​ឈូក​ និង​មាន​ត្រចៀក​​​ទន់​ដូច​សត្វ​ដំរី។

 

កូន​ជ្រូក​ត្រូវ​គេ​ឃើញ​ថា មាន​រាង​​​តូច​ ខ្សោយ និង​មិន​អាច​បើក​ភ្នែក​​បាន ដោយ​ការ​រូប​រាង​វិវត្ត​ខុស​ប្រក្រតី​របស់​វា។ ​

 

កូន​ជ្រូក​​​​កើត​មក​មាន​ប្រមោយ នៅ​ពោធិ៍សាត់​​ ល្បី​ដល់​អង់គ្លេស
 

កាល​ពី​ឆ្នាំ​២០១៤ កន្លង​ទៅ មាន​ករណី​​ស្រដៀង​​​​​​គ្នា​ដូច​ខាង​លើ​ដែរ ​​កើត​​ឡើង​ក្នុង​ប្រទេស​ចិន ដោយ​មាន​កូន​ជ្រូក​មួយ​ក្បាល​ កើត​មក​មាន​ដុះ​ប្រមោយ ប៉ុន្តែ​វា​បាន​ងាប់​ទៅ​វិញ​​ត្រឹម​​រយៈ​ពេល​ ២ម៉ោង​​ក្រោយ ដោយ​​​កូន​ជ្រូក​នោះ​​​កើត​មក​ពុំ​មាន​មាត់​​​​​​​​​៕

 

កូន​ជ្រូក​​​​កើត​មក​មាន​ប្រមោយ នៅ​ពោធិ៍សាត់​​ ល្បី​ដល់​អង់គ្លេស
 

ចុចអាន៖ ភ្ញាក់​ផ្អើល ឃើញ​​សត្វ​ជ្រូក​ចម្លែក កើត​មក​មុខ​ដូច​ស្វា​ នៅ​គុយបា

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail