ស្ត្រី​​ធ្វើ​ដំណើរ​កាត់​ពិភព​លោក​​បី​ឆ្នាំ​តែ​​ម្នាក់​ឯង​ រៀប​រាប់​ពី​​​បទ​ពិសោធន៍​​​​​​

ស្ត្រី​វ័យ​៤៤​ឆ្នាំ មក​ពី​ប្រទេស​ ស្វីស​​ បាន​សរសេរ​រៀប​រាប់​​​ក្នុង​សៀវភៅ​​​ពី​​ដំណើរ​បេសកកម្ម​ របស់​ខ្លួន ដែល​ចំណាយ​ពេល​អស់​​ រយៈ​ពេល​បី​ឆ្នាំ​ ​ដើរ​ឆ្លង​កាត់​ប្រទេស​មួយ​ចំនួន​ក្នុង​​ពិភព​លោក ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​​ខ្លាំង​។

 

ស្ត្រី​​ធ្វើ​ដំណើរ​កាត់​ពិភព​លោក​​បី​ឆ្នាំ​តែ​​ម្នាក់​ឯង​ រៀប​រាប់​ពី​​​បទ​ពិសោធន៍​​​​​​
 

អ្នក​ស្រី​ Sarah Marquis គឺ​ជា​​អ្នក​ស្រាវជ្រាវ​រុក​រក​​នៃ​ស្ថាប័ន​ អប់​រំ​​​វិទ្យាសាស្ត្រ​ National Geographic និង​បាន​សរសេរ​សៀវភៅ​​ទី​៤ របស់​អ្នក​ស្រី ដែល​មាន​ចំណង​ជើង​ថា Wild By Nature ​​។ Wild By Nature ​​​​​បាន​​ចេញ​ផ្សាយ​ក្នុង​សប្ដាហ៍​នេះ ​រៀប​រាប់​​ពី​បេសកកម្ម​របស់​អ្នក​ស្រី ​ធ្វើ​ដំណើរ​ចេញ​ពី តំបន់​ស៊ីបេរី ទៅ​កាន់​ ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អូស្ត្រាលី។

 

នៅ​ក្នុង​ដំណើរ​ បេសកកម្ម​​បី​ឆ្នាំ​ អ្នក​ស្រី Marquis ទទួល​បាន​បទ​ពិសោធន៍​​​​​​ជា​ច្រើន ដែល​គាត់​មិន​អាច​បំភ្លេច​​​បាន​ ដូច​ជា ការ​ជម្នះ​នឹង​ជំងឺ​​​គ្រុន​ឈាម ក្នុង​ព្រៃ​ប្រទេស​ឡាវ ជំងឺ​ស្រែង និង​ការ​រត់​គេច​ពី​​ក្រុម​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​ជា​ដើម។

 

​​​​​​​​​​​​​ទោះ​ជា​​បាន​ជួប​​ ស្ថានការណ៍​អាក្រក់​​មួយ​ចំនួន​ក្ដី Sarah បាន​ប្រាប់​ទៅ សារពត៌មាន Dailymail អូស្ត្រាលី​ថា អ្នក​ស្រី​​នៅ​តែ​​ពេញ​ចិត្ត​ការងារ​នោះ និង​​មិន​ចង់​ឈប់​ធ្វើ​ដំណើរ​បន្ត​​ទៅ​ទៀត​​ឡើយ។

 

ស្ត្រី​​ធ្វើ​ដំណើរ​កាត់​ពិភព​លោក​​បី​ឆ្នាំ​តែ​​ម្នាក់​ឯង​ រៀប​រាប់​ពី​​​បទ​ពិសោធន៍​​​​​​
 

​Sarah បាន​និយាយ​ថា ៖ “រយៈ​ពេល​ពីរ​ឆ្នាំ​ ដែល​ខ្ញុំ​បាន​ត្រៀម​រៀប​ចំ​សម្រាប់​​ការ​ធ្វើ​ដំណើរ​នេះ។ ខ្ញុំ​ប្រុងប្រយ័ត្ន​និង​​ថែរក្សា​សុខភាព​មុន​ពេល​ចាក​ចេញ​ពី​ស៊ីបេរី ទៅ​កាន់​តំបន់​ខ្ពង់រាប​អភិរក្ស Nullarbor Plain នៅ​អូស្ត្រាលី​ភាគ​ខាង​ត្បូង។ រយៈ​ពេល​៦​ខែ​ដំបូង​ នៃ​បេសកកម្ម​​ពិត​ជា​មិន​ងាយ​ស្រួល​ទេ។ អ្នក​អាច​នឹក​ផ្ទះ នឹក​គ្រួសារ និង​មិត្តភ័ក្ដិ ប៉ុន្តែ​​​យូរ​ៗ​ទៅ អារម្មណ៍​​ឯកា​នោះ នឹង​បាត់​អស់ ពេល​អ្នក​នៅ​ជា​មួយ​ធម្មជាតិ” ។

 

Sarah បាន​បន្ថែម​បទ​ពិសោធន៍​​​​ទៀត​ថា៖ ” ខ្ញុំ​ចាំ​បាន​ មាន​ម្ដង​នោះ ​ពេល​ដែល​​​​​ចចក​ប្រហែល​ ៥​ក្បាល​​បាន​មក​ព័ទ្ធ​ជុំ​វិញ​តង់​គេង របស់​ខ្ញុំ ខ្ញុំ​ពិត​ជា​ភ័យ! ​រួច​ផុត​ពី​ក្រុម​អ្នក​ជួញ​គ្រឿង​ញៀន​​ក្នុង​ប្រទេស​ចិន រួច​មក​កើត​ជំងឺ​គ្រុន​ឈាម​​ក្នុង​ប្រទេស​ឡាវ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​ខ្ញុំ​ស្គាល់។ ខ្ញុំ​បាន​ចំណាយ​ពេល​ពាក់​កណ្ដាល​ជីវិត​មក​ហើយ​​​នៅ​​ក្នុង​ព្រៃ រហូត​ខ្ញុំ​ស្គាល់​ បង្កួយ និង​ថ្ម​គ្រប់​ប្រភេទ។ ពេល​ ទៅ​​ដល់​ប្រទេស​អូស្ត្រាលី ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​ទី​នោះ​មែន​ទែន!” ៕

 

ស្ត្រី​​ធ្វើ​ដំណើរ​កាត់​ពិភព​លោក​​បី​ឆ្នាំ​តែ​​ម្នាក់​ឯង​ រៀប​រាប់​ពី​​​បទ​ពិសោធន៍​​​​​​
ស្ត្រី​​ធ្វើ​ដំណើរ​កាត់​ពិភព​លោក​​បី​ឆ្នាំ​តែ​​ម្នាក់​ឯង​ រៀប​រាប់​ពី​​​បទ​ពិសោធន៍​​​​​​
ស្ត្រី​​ធ្វើ​ដំណើរ​កាត់​ពិភព​លោក​​បី​ឆ្នាំ​តែ​​ម្នាក់​ឯង​ រៀប​រាប់​ពី​​​បទ​ពិសោធន៍​​​​​​
ស្ត្រី​​ធ្វើ​ដំណើរ​កាត់​ពិភព​លោក​​បី​ឆ្នាំ​តែ​​ម្នាក់​ឯង​ រៀប​រាប់​ពី​​​បទ​ពិសោធន៍​​​​​​
ស្ត្រី​​ធ្វើ​ដំណើរ​កាត់​ពិភព​លោក​​បី​ឆ្នាំ​តែ​​ម្នាក់​ឯង​ រៀប​រាប់​ពី​​​បទ​ពិសោធន៍​​​​​​
ស្ត្រី​​ធ្វើ​ដំណើរ​កាត់​ពិភព​លោក​​បី​ឆ្នាំ​តែ​​ម្នាក់​ឯង​ រៀប​រាប់​ពី​​​បទ​ពិសោធន៍​​​​​​
ស្ត្រី​​ធ្វើ​ដំណើរ​កាត់​ពិភព​លោក​​បី​ឆ្នាំ​តែ​​ម្នាក់​ឯង​ រៀប​រាប់​ពី​​​បទ​ពិសោធន៍​​​​​​
ស្ត្រី​​ធ្វើ​ដំណើរ​កាត់​ពិភព​លោក​​បី​ឆ្នាំ​តែ​​ម្នាក់​ឯង​ រៀប​រាប់​ពី​​​បទ​ពិសោធន៍​​​​​​
 

ស្ត្រី​​ធ្វើ​ដំណើរ​កាត់​ពិភព​លោក​​បី​ឆ្នាំ​តែ​​ម្នាក់​ឯង​ រៀប​រាប់​ពី​​​បទ​ពិសោធន៍​​​​​​

ចុចអាន៖ គូ​ស្នេហ៍​មួយ​គូ​ឈប់​សម្រាក​​ពី​ការងារ ទៅ​ដើរ​លេង​​​១៦​ប្រទេស​ជា​មួយ​​ឆ្មា​សំណព្វ​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymai​​​​​​l

​​​​