បោះ​ឆ្នោត​​​រក​​កំពូល​ស្មាតហ្វូន​លេច​ធ្លោជាង​គេ​​ប្រចាំ​​​​ឆ្នាំ ២០១៦

រាប់​តាំង​ពី​ដើម​ឆ្នាំ ២០១៦​មក មាន​កំពូល​ស្មាតហ្នូន​ស៊េរី​ថ្មី​និង​ទំនើប​ជា​ច្រើន​ម៉ូដែល បាន​អង្រួន​ពិភព​បច្ចេកវិទ្យា​ឱ្យ​កក្រើក​ពេញ​ពិភព​លោក។ ស្មាតហ្វូន​ដែល​ទើប​ចេញ​ថ្មី​កន្លង​មក​នេះ បំពាក់​ដោយ​បច្ចេកវិទ្យា​ប្លែកៗ និង​កាន់​តែ​ទំនើប។ ជាក់ស្តែង LG G5 បាន​ធ្វើ​ឱ្យ​អ្នក​ប្រើ​ស្មាតហ្វូន​ទូទាំង​ពិភពលោក​ភ្ញាក់ផ្អើល ដោយ​សារ​បច្ចេកវិទ្យា​ដោះ​ថ្ម​ផ្តាច់​ចេញ​ពី​ផ្នែក​បាត​ទូរសព្ទ​ប្លែក​នឹក​ស្មាន​មិន​ដល់ ខណៈ Galaxy S7/S7 Edge, Sony Xperia X Performance និង Lumia 950XL ក៏​បំពាក់​មុខងារ​ពិសេសៗ​ប្រជែង​គ្នា ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​ពិបាក​សម្រេច​ចិត្ត​ថា​ត្រូវ​ទិញ​មួយ​ណា​មក​ប្រើ។

 

បោះ​ឆ្នោត​​​រក​​កំពូល​ស្មាតហ្វូន​លេច​ធ្លោជាង​គេ​​ប្រចាំ​​​​ឆ្នាំ ២០១៦

 

មើល​លក្ខណៈ​សម្បត្តិ​និង​ចំណុច​លេចធ្លោ​របស់​ស្មាតហ្វូន​ខាង​ក្រោម មុន​ពេល​បោះ​ឆ្នោត៖

 

លក្ខណៈសម្បត្តិ Galaxy S7 Edge LG G5 Lumia 950XL Sony Xperia X Performance

Display

អេក្រង់ -អេក្រង់​កោង​ផ្នែក​គែម​ទំហំ ៥,៥អ៊ីញ ប្រភេទSuper AMOLED និង Resolution កម្រិត 1440 x 2560 pixels -អេក្រង់​ទំហំ ៥,៣អ៊ីញ​ប្រភេទ IPS LCD និង Resolution កម្រិត 1440 x 2560 pixels -អេក្រង់​ទំហំ ៥,៧អ៊ីញ​ប្រភេទ AMOLED និង Resolution កម្រិត 1440 x 2560 pixels -អេក្រង់​ទំហំ ៥អ៊ីញ ប្រភេទ IPS LCD និង Resolution កម្រិត 1080 x 1920 pixels
កញ្ចក់​ការពារ Corning Gorilla Glass 5 Corning Gorilla Glass 4 Corning Gorilla Glass 4 Oleophobic coating

Platform

OS Android Marshmallow (Version 6.0) Android Marshmallow (Version 6.0) Windows 10 Mobile Android Marshmallow (Version 6.0)
CPU -Dual-core Kryo ល្បឿន 2.15 GHz និង Dual-core Kryo ល្បឿន 1.6 GHz 

-Quad-core Cortex-A53 ល្បឿន 2.3 GHz និង Quad-core Cortex-A53 ល្បឿន1.6 GHz

-Dual-core GHz Kryo ល្បឿន 2.15 GHz និង Dual-core Kryo ល្បឿន 1.6 GHz -Quad-core Cortex-A53 ល្បឿន 1.5 GHz និងQuad-core Cortex-A57 ល្បឿន 2.0 GHz -Dual-core Kryo ល្បឿន 2.15 GHz និង Dual-core Kryo ល្បឿន 1.6 GHz

Memory

Memory 32/64 GB (អាច​បន្ថែម microSD Card បាន 200GB និង RAM ទំហំ 4 GB 32 GB (អាច​បន្ថែម microSD Card បាន​ទំហំ 200GB) និង RAM 4 GB 32 GB (អាច​បន្ថែម microSD Card បាន​ទំហំ 200GB) និង RAM 3 GB 32 GB (អាច​បន្ថែម microSD Card បាន​ទំហំ 200GB) និង RAM 3 GB

កាមេរ៉ា

ក្រោយ 12MP (ហ្ល្រាស់ LED) 16MP (ហ្ល្រាស់ LED) 20MP (ហ្រ្លាស់​ប្រភេទ RGBចំនួន ៣គ្រាប់) 23MP (ហ្រ្លាស់ LED )
មុខ 5MP 8MP 5MP 13MP

ថ្ម

ថាមពល​ថ្ម ថ្ម​ប្រភេទ Li-Ion ទំហំ 3600 mAh (ថ្ម​មិន​អាច​ដោះ​បាន) ថ្ម​ប្រភេទ Li-Ion ទំហំ 2800 mAh (ថ្ម​ដោះ​បាន​តាម​ផ្នែក​ក្រោម​ទូរសព្ទ) ថ្ម​ប្រភេទ Li-Ion ទំហំ 3340 mAh (ថ្ម​អាច​ដោះ​បាន) ថ្ម​ប្រភេទ Li-Ion ទំហំ 2700 mAh (ថ្ម​មិន​អាច​ដោះ​បាន)

ពណ៌

ជម្រើស​ពណ៌ ខ្មៅ ស ប្រាក់ និង មាស មាស ប្រាក់ ផ្កាឈូក និង Titan (រាង​ប្រផេះ) ស​និង​ខ្មៅ ខ្មៅ ប្រាក់ ផ្កាឈូក និង​មាស

ចំណុច​លេច​ធ្លោរ​ផ្សេងៗ

លក្ខណៈ​ពិសេសៗ -មាន​មុខងារ​ការពារ​ការ​ជ្រាប​ទឹក (អាច​ធន់​នឹង​ទឹក​ជម្រៅ​១ម៉ែត្រ​កន្លះ​បាន ៣០នាទី) 

-មាន Fingerprint Sensor

 

 

-មាន​មុខងារ Always-on Dispaly (មុខងារ​បង្ហាញ​ព័ត៌មាន​ពេល​ទូរសព្ទ​ជាប់​សោរ)

 

 

-ផ្នែក​គែម​នៃ​អេក្រង់​អាច​បង្ហាញ​មុខងារ​ជា​ច្រើន​បាន​លឿន​ដោយ​គ្រាន់​តែ​អូស​ម្រាម​ដៃ​ពី​ផ្ទៃ​អេក្រង់​ខាង​​​ស្តាំ​មក​ឆ្វេង

-គ្មាន​មុខងារ​ជ្រាប​ទឹក-មាន Fingerprint Sensor 

-មាន​មុខងារ Always-on Dispaly (មុខងារ​បង្ហាញ​ព័ត៌មាន​ពេល​ទូរសព្ទ​ជាប់​សោរ)

-គ្មាន​មុខងារ​ជ្រាប​ទឹក 

-មាន​មុខងារសុវត្ថិភាពស្កេន​ប្រស្រី​ភ្នែក Iris Scanner

 

 

-មាន​មុខងារ Glance Screen (មុខងារ​បង្ហាញ​ព័ត៌មាន​ពេល​ទូរសព្ទ​ជាប់​សោរ)

-មាន​មុខងារ​ការពារ​ការ​ជ្រាប​ទឹក (អាច​ធន់​នឹង​ទឹក​ជម្រៅ​១ម៉ែត្រ​កន្លះ​បាន ៣០នាទី)​ 

-មាន Fingerprint Sensor

តម្លៃ

តម្លៃ​ប្រហាក់​ប្រហែល​និង​កាល​បរិច្ឆេទ​មក​ដល់​ទីផ្សារ​កម្ពុជា ៨៨៧ដុល្លារ (អាច​នឹង​មក​ដល់​ទីផ្សារ​កម្ពុជា​អំឡុង​ខែ មីនា) ៥៥០ដុល្លារ​តម្លៃ​នៅ​បរទេស (ពុំ​ទាន់​មាន​កាល​បរិច្ឆេទ​មក​ដល់​ទីផ្សារ​កម្ពុជា) ៦០០ដុល្លារ (មក​ដល់​ទីផ្សារ​កម្ពុជា​ដើម​ឆ្នាំ ២០១៦) តម្លៃ​មិន​ទាន់​មាន​ការ​បញ្ជាក់

 


 

អត្ថបទ៖ ប៉ែត ផាន់និត