Samsung Galaxy S7 edge ​​អាច​ថត​វីដេអូ​ Slow Motion ​បាន​ដល់​ 240fps

Samsung បាន​ប្រកាស​នូវ​វត្តមាន​ថ្មី​របស់​ Galaxy S7 edge ​ដែល​មាន​បំពាក់​នូវ​កាមេរ៉ា​ទំហំ 12-megapixel មាន​សមត្ថភាព​ខ្ពស់​ជាង​កាមេរ៉ា​របស់​ស្មាតហ្វូន​ណា​ទាំង​អស់​។​ ដូច​នេះ​ហើយ​ស្មាតហ្វូន​ម៉ូដែល​នេះ ​ត្រូវ​បាន​អ្នក​ជំនាញ​ក៏​ដូច​ជា​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​ បាន​យក​វា​ទៅ​ធ្វើ​តេស្ត​​សាក​ល្បង​ដើម្បី​រក​ឲ្យ​ឃើញ​ថា​តើ​វា​​ពិត​ជា​មាន​កាមេរ៉ា​ដែល​មាន​សមត្ថភាព​ដូច​អ្វី​ដែល​ខាង​ក្រុមហ៊ុន​ប្រកាស​នោះ ឬយ៉ាងណា។

Samsung Galaxy S7 edge ​​អាច​ថត​វីដេអូ​ Slow Motion ​បាន​ដល់​ 240fps
​ក្នុង​ការ​សាកល្បង​ទាំង​នោះ​ពួក​គេ​បាន​រក​ឃើញ​ថា​ ​Galaxy S7 edge​ ពិត​ជា​មាន​កាមេរ៉ា​ដែល​មាន​សមត្ថភាព​ខ្ពស់​ពិត​មែន​។​ ដែល​វា​អាច​ថត​វីដេអូ​ជា​លក្ខណៈ​ Slow Motion កម្រិត 720P បាន​ដល់ 240fps ផង​ដែរ​។ ជា​មួយ​គ្នា​នេះ​ដែរ​វា​មិន​ត្រឹម​តែ​អាច​ថត​វីដេអូ​ជា​លក្ខណៈ​ Slow Motion​ បាន​នោះ​ទេ​តែ​វា​ក៏​មាន​ភ្ជាប់​មក​នូវ​កម្មវិធី​សម្រាប់​កែ​វីដេអូ​ធម្មតា​ឲ្យ​ទៅ​ជា​លក្ខណៈ​ Slow Motion​ បានទៀតផង៕


ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​phonearena