ក្រុម​គ្រូ​ពេ​ទ្យ​ស្ម័​គ្រ​ចិ​ត្ត​ពិ​និ​ត្យ និង​ព្យា​បា​ល​ជំ​ងឺ​ជូន​​ក​ម្ម​ក​រ ក​ម្ម​កា​រ​នី​រោ​ង​ចក្រ និ​ង​ប្រ​ជា​ព​ល​រដ្ឋ ក្នុ​ង​​ខ​ណ្ឌ​ដ​ង្កោ

ភ្នំពេញ៖ លោ​ក​ជំ​ទា​វ ពេ​ជ ចន្ទ​មុ​ន្នី ហ៊ុន​ម៉ា​ណែ​ត អ​នុ​ប្រ​ធា​ន​ក្រុ​ម​ប្រឹ​ក្សា​ភិ​បា​ល​សមា​គ​ម​ក្រុ​ម​គ្រូ​ពេ​ទ្យ​ស្ម័​គ្រ​ចិ​ត្ត​យុ​វ​ជ​ន​ ស​ម្តេ​ច​តេ​ជោ បាន​ដឹ​ក​នាំ​ក្រុ​ម​គ្រូ​ពេ​ទ្យ​ចុះ​ពិ​និ​ត្យ និ​ង​ព្យា​បា​ល​ជំ​ងឺ ជូន​ប​ង​ប្អូនក​ម្ម​ករ ក​ម្ម​កា​រ​នី​រោ​ង​ច​ក្រ​ និង ប្រ​ជា​ព​ល​រដ្ឋ​ជា​ច្រើ​ន​រ​យ​នា​ក់ ក្នុ​ង​ស​ង្កា​ត់​ក្រាំ​ង​ព​ង្រ​រ ខណ្ឌ​ដ​ង្កោ រាជ​ធា​នី​ភ្នំ​ពេ​ញ ដោ​យ​ឥ​ត​គិ​ត​ថ្លៃ​ ពី​ក្រុ​ម​គ្រូ​ពេ​ទ្យ​ស្ម័​គ្រ​ចិ​ត្ត​យុវ​ជ​ន ស​ម្តេ​ច​តេ​ជោ, ​កា​ល​ពី​ព្រឹ​ក​ថ្ងៃ​ទី ២៨ ខែ កុម្ភះ ។ លោកវេជ្ជបណិ្ឌត ស៊ឹម ស៊ូយេង តំណាងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានឲ្យដឹងថា៖ នេះ​ជា​លើ​ក​ទី ៤ ហើ​យ​ស​ម្រា​ប់​ខ​ណ្ឌ​ដ​ង្កោ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បា​ន​ចុះ​ម​ក​ពិ​និ​ត្យ​ព្យា​បា​ល​ជ​ម្ងឺ​ជូ​ន​ប្រ​ជា​ព​ល​រ​ដ្ឋ ថ្ងៃនេះក្រុមគ្រូពេទ្យយើង បានធ្វើពិនិត្យជំងឺជូនបងប្អូនកម្មករ កម្មការនីរោងចក្រ និ​ង​ប​ង​ប្អូ​ន​ប្រ​ជា​ព​ល​រដ្ឋ​ដែ​ល​រ​ស់ នៅ​ជុំ​វិ​ញ​ទី​នេះ ។ ក្នុងពេលនេះផ្ទាល់មានក្រុមគ្រូពេទ្យជំនាញចុះមកព្យាបាលមានចំនួន៤០នាក់ ដែ​ល​ធ្វើ​ការ​ពិ​និត្យ​លើ​ជំ​ងឺ​៤​ប្រ​ភេ​ទ​ធំ​ៗ​ រួមមាន៖ ជំងឺទូទៅ ជំងឺធ្មេញ ជំងឺត្រចៀកចម្រុះបំពង់ក និងជំងឺរោគស្រី្ត និងអេកូស្រី្តមានផ្ទៃពោះ ហើ​យ​ជា​ពិ​សេ​ស​ក្នុ​ង​ថ្ងៃ​នេះ​មា​ន​កា​រ​ចូលរួមពីខាងក្រុមគ្រូពេទ្យកូរ៉េ មកជួយពិនិត្យឈាម ដើម្បីរករោគវិនិច្ឆ័យ គឺ​យើ​ង​ធ្វើ​កា​រ​ពិ​និ​ត្យ​ភ្លា​ម​នៅ​លើ​រ​ថ​យ​ន្ត​ក្រុ​ង​ ។ដែលនៅលើរថយន្តក្រុងនេះ ខុសពីរថយន្តក្រុងធម្មតា ដោយនៅខា​ង​ក្នុ​ង​មា​ន​ម៉ា​ស៊ី​ន​វិ​ភាគឈាម […]