​រថយន្ត​ក្រុមហ៊ុន ម៉ី ហុង បុក​នារី​ថ្មើរជើង ២​នាក់ ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​

ស្វាយរៀង: នារី​២​នាក់ បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ ខណៈពេល​នាង​បាន​ចុះ​ពី​រថយន្ត មកពី​ធ្វើការ​រោងចក្រ ដឹក​ដៃ​គ្នា​ឆ្លងថ្នល់ ហើយ​ត្រូវ​រថយន្ត​ទេសចរណ៍ របស់​ក្រុមហ៊ុន ម៉ី ហុង បុក​ប៉ើង​ជាង ១០ ម៉ែត្រ បោក​ក្បាល​ទៅនឹង​ថ្នល់ ហូរឈាម​តាម​ត្រចៀក​។ ករណីនេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៥:២០​នាទី ល្ងាច​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​ថ្នល់កែង ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្ត ស្វាយរៀង​។​

​នារី​រងគ្រោះ ទាំង​២​នាក់​នោះ ឈ្មោះ វ័ន អាយុ​ជាង ២០​ឆ្នាំ និង​ឈ្មោះ សៅ ចិន​។ នារី​២​នាក់​នេះ មាន​អាយុ​ជាង ២០​ឆ្នាំ ដូចគ្នា និង​មានមុខរ​បរជា​កម្មការិនី​រោច​ក្រ ដូចគ្នា ហើយ​មាន​ទីលំនៅ នៅ​ភូមិ​ព្រៃទទឹង ឃុំ​ប្រសូត្រ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ជាមួយគ្នា​។​​ក្រោយពេល​កើតហេតុ តៃកុង​រថយន្ត ចុះ​ពី​រថយន្ត​រត់ឡើង រថយន្ត​មួយគ្រឿង​ទៀត គេចខ្លួន​បាត់ស្រមោល ទុក​ឲ្យ​ជនរងគ្រោះ​ទាំង​២​នាក់ ដេក​ហូរឈាម​នៅ​នឹង​ថ្នល់​។​

​បើតាម​ប្រជាពលរដ្ឋ បានឃើញ​ហេតុការណ៍​នេះ បាន​ឲ្យ​ដឹងថា​៖ នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​កម្មករ កម្មការិនី​រោងចក្រ ហើយក៏​មាន​អ្នក​ចុះ ពេលនោះ គេ​ឃើញ​មាន​នារី​២​នាក់ ដឹក​ដៃ​គ្នា​ដើរ​ឆ្លងថ្នល់ ពី​ជើង​មក​ត្បួ​ង ឆ្លង​មិនទាន់​ផុត​ផង ស្រាប់តែ​រថយន្ត​ទេសចរណ៍ ដឹក​អ្នកដំណើរ​របស់ ក្រុមហ៊ុន ម៉ី ហុង ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3D  3046  បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ពី​លិច​មក​កើត ចាប់​ហ្វ្រាំង​អូស ជាង​២០​ម៉ែត្រ ហើយ​មិនទាន់​អស់​ល្បឿន ក៏​បុក​ចំ​ពីមុខ​រថយន្ត​ដឹក​កម្មករ បែក​កាង និង​បណ្តាល​ឲ្យ​នារី ២​នាក់ រងរបួស យ៉ាងធ្ងន់ធ្ងរ ត្រូវ​ប្រជាពលរដ្ឋ ជួយ​សម្រួល​ចរាចរណ៍ ព្រោះ​ពេលនោះ មានការ​កកស្ទះ​យ៉ាងខ្លាំង គឺ​ម៉ោង​កម្មករ កម្មការិនី ចេញពី​ធ្វើការ និង​ជួយ​ហៅ​រថយន្ត​សង្គ្រោះ ដឹក​ទៅ​មន្ទីរពេទ្យ​ខេត្ត ដើម្បី​ធ្វើការ​សង្គ្រោះ​៕V/S

​រថយន្ត​ក្រុមហ៊ុន ម៉ី ហុង បុក​នារី​ថ្មើរជើង ២​នាក់ ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​

​រថយន្ត​ក្រុមហ៊ុន ម៉ី ហុង បុក​នារី​ថ្មើរជើង ២​នាក់ ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​

​រថយន្ត​ក្រុមហ៊ុន ម៉ី ហុង បុក​នារី​ថ្មើរជើង ២​នាក់ ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​