សាកលវិទ្យាល័យ​ភុ​ន​ចាប​ផ្តល់​សញ្ញាប័ត្រ​បណ្ឌិត​កិ​ត្ត​យស​ជូន​ប្រធាន​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​

​សៀមរាប: ក្រុមប្រឹក្សាភិបាល គណៈ​ដឹកនាំ គ្រប់គ្រង​សាកលវិទ្យាល័យ​ភុ​ន​ចាប​ប្រទេស​ប៉ា​គី​ស្ថាន បានប្រគល់​ជា​ផ្លូវការ​នូវ​សញ្ញាប័ត្រ​បណ្ឌិត​កិត្តិយស​ជូន​លោក​អ៊ុង អឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​ជា​ប្រធាន​គណ​:​បក្ស​ប្រជា​ជនក​ម្ពូ​ជា​ខេត្តបន្ទាយមានជ័យ​និង​ដល់​ព្រះសង្ឃ ដល់​មន្ត្រី​និង​បេក្ខជន​ជ័យលាភី​ជនជាតិ​ក​ម្ពូ​ជា​និង​ថៃ​ចំនួន​៣០​នាក់​។​

   ពិធី​ធ្វើឡើង​នៅក្នុង​សណ្ឋាគារ​ព្រហ្ម​បាយ័ន នា​ក្រុង​/​ខេត្តសៀមរាប​នា​ល្ងាច​ថ្ងៃទី​២៧​កុម្ភ​:​ឆ្នាំ​២០១៦ ដោយមាន​លោកស្រី​នួ​ម សុ​ភ័​ណ្ឌ អ្នកតំណាងរាស្ត្រ​,​លោក​គោ​ស៊ុំ សារឿ​ត អភិបាល លោក​អភិបាលរង លោក​លោកស្រី​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ប្រធាន​ម​ន្ទិ​ី​រ អង្គភាព អភិបាលស្រុក​ក្រុង ភ្ញៀវ​ជាតិ អន្តរជាតិ​ជាច្រើន​នាក់​ចូលរួម​។​

  លោក​បណ្ឌិត​សាស្ត្រាចារ្យ រ៉ា​ចា វ៉ា​ហី​ុ​ត សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភុ​ន​ចាប​(PUNJAB University &WPAC) ប្រទេស​ប៉ា​គី​ស្ថាន​ថ្លែងថា​:​សាកលវិទ្យាល័យ​នេះ​មាន​សាខា​ជាង​៤០​កន្លែង​ក្នុង​ពិភពលោក ក៏បាន​បង្កើត​កម្មវិធី​សិក្សា​ពី​ចម្ងាយ ហើយ​ផ្តល់ឱកាស​ដល់​អ្នក​គ្មាន​ពេលវេលា​គ្រប់គ្រាន់ តែ​ចង់​សិក្សា​អាច​រៀន​បាន​ដោយ​ងាយស្រួល​។​

លោក​បណ្ឌិត រ៉ា​ចា ថ្លែងបន្តថា​:​សាកលវិទ្យាល័យ​បានទទួល​ប្រវត្តិរូប ទទួល​ការចុះឈ្មោះ​សិក្សា​និង​វាយតម្លៃ​លើ​លទ្ធផល​នៃ​ការសិក្សា​ពី ពី​ការងារ​ដែល​បេក្ខជន​នានា​បានធ្វើ ហើយ​សម្រេច​សម្រាំង​និង​ចម្រាញ់​ជម្រើស​អ្នកមាន​ចំណេះ​ជំនាញ បទពិសោធន៍ មាន​សមត្ថភាព​អនុវត្ត​ជាក់ស្តែង អ្នក​ពូកែ​បិ​ុ​ន​ប្រសព្វ​ទាំងឡាយ​ក្នុង​ពិភពលោក ហើយ​ផ្តល់​ជា​ម្ចាស់​ជ័យលាភី​។​

ក្នុងនោះ នៅ​ថៃ សាលា​មាន​ទំនាក់ទំនង​និង​លទ្ធផល​ការងារ​ធំ​ជាង​នៅ​កម្ពុជា​ព្រោះ​លោក មាន​ភរិយា​ជា​ជនជាតិ​ថៃ​។​

​លោក​អ៊ុង អឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​-​ជា​តំណាង​ជ័យលាភី​បណ្ឌិត​កិត្តិយស អនុបណ្ឌិត​ទាំង​៣០​នាក់​/​អង្គ បាន​និយាយថា​:​លោក​បាន​បម្រើ​ការងារ​រដ្ឋ​៤១​ឆ្នាំ ហើយ​ចូលនិវត្តន៍​នៅ​ឆ្នាំ​២០១៣ ។​បន្ត​ពី​នោះ លោក​ទទួល​ការតែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល រួច​បន្ទាប់មក​ក៏​ជាប់ឆ្នោត​ជា​ប្រធាន​ក្រុប​ប្រឹក្សា​ខេត្ត ក្នុង​អណ​ត្តិ​ទី​២ កាលពី​ចុងឆ្នាំ​២០១៣​។​

ដំបូង​លោក​បាន​ចូល​បម្រើ​តង​ទ័ព​នៅ​ឆ្នាំ​១៩៧៨ ដល់​១៩៩៩ ចុងក្រោយ​ជា​ឧ​ត្ត​ម​សេនីយ៍​ឯក​។ ឯ​ក្នុង​ការងាររដ្ឋបាល លោក​ធ្លាប់ជា​អភិបាលរង​ខេត្តសៀមរាប​(​ខែឧសភា​ឆ្នាំ​២០០០-២០០៨),​ជា​អភិបាលខេត្ត​បន្ទាយមានជ័យ (​ខែឧសភា​ឆ្នាំ​២០០៨-២០១៣),​ជាទី​ប្រឹក្សា​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​(២០០៣-២០១៣)​ផងដែរ​។​

លោក​អ៊ុង អឿន និយាយ​បន្តថា​:​ក្នុង​មុខនាទី ភារកិច្ច ករណីយកិច្ច​និង​ការទទួលខុសត្រូវ​ដែល​រដ្ឋាភិបាល​និង​ប្រជាជន​ប្រគល់ជូន លោក​បាន​ខិតខំ​យកចិត្តទុកដាក់​ទាំង​ក​ម្លាំ​ង​កាយ ចិត្ត ប្រាជ្ញា ស្មារតី​និង​លះបង់​ទ្រព្យសម្បត្តិ​ផ្ទាល់​ជាច្រើន​ដើម្បី​រួមចំណែក​កសាង​មូលដ្ឋាន​និង​ជាតិ​។​

​ក្រោយ​ចប់​សង្គ្រាម​និង​ចូលរួមចំណែក​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល លោក​ក៏បាន​ផ្តោតលើ​ការងារ​អប់រំ​បណ្តុះបណ្តាល​,​កសាង​ធនធានមនុស្ស​,​ជម្រុញ លើក​ទឺ​ក​ចិត្ត​អ្នកសិក្សា​រៀនសូត្រ​,​ដោះស្រាយ​បញ្ហា​ទុក្ខ​កង្វល់ ផ្តល់​សេវា​រដ្ឋបាល សេវាសាធារណ​:​ដល់​ប្រជាជន​,​ដឹកនាំ អនុវត្ត​និង​ជម្រុញ​អភិវឌ្ឍ​ន័​លើ​គ្រប់​វិស័យ រួមចំណែក​កាត់​ប​ម្ថ​យ​ភាពក្រីក្រ​និង​បង្កើន​កំណើនសេដ្ឋកិច្ច​។​ជម្រុញ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍន៍ ការកសាង​ទស្សន​:​។​
   
​សូមបញ្ជាក់ថា យោង​ក្រម​ប្រឹក្សា​សាកលវិទ្យាល័យ​ភុ​ន​ចាប​(Punjab  University &WPAC),Pakistan) បាន​វាយតម្លៃ​និង​ផ្តល់ជូន​ជ័យលាភី​ជា​មន្ត្រី​រដ្ឋាភិបាល  ព្រះសង្ឃ អ្នក​បម្រើការ​សង្គម​ស៊ីវិល អ្នកជំនួញ អ្នកសិក្សា​រៀនសូត្រ​ប្រមាណ​៣០​នាក់​មកពី​ប្រទេស​កម្ពុជា ថៃ​លើ​នេះ​គឺ​បណ្ឌិត​និង​ថ្នាក់​បន្ទាប់​នូវលើ​ផ្នែក​ទស្សន​:​វី​ជ្ជា​នៃ​រដ្ឋា​បាល នយោបាយ វប្ប​ធ​ម៍ សាសនា សន្តិភាព​អប់រំ​(Doctoral Degree in Philosophy of Administration ,Politics,Culture,Religion,and Peace Education)​។​
  
ក្នុង​លោក​អ៊ុង អឿន  ត្រូវ​ទទួលបាន​បណ្ឌិត​កិ​ត្ត​យស​ផ្នែក​ទស្សនវិជ្ជា​នៃ​រដ្ឋបាល​និង​នយោបាយ​៕​

សាកលវិទ្យាល័យ​ភុ​ន​ចាប​ផ្តល់​សញ្ញាប័ត្រ​បណ្ឌិត​កិ​ត្ត​យស​ជូន​ប្រធាន​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​

សាកលវិទ្យាល័យ​ភុ​ន​ចាប​ផ្តល់​សញ្ញាប័ត្រ​បណ្ឌិត​កិ​ត្ត​យស​ជូន​ប្រធាន​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​

សាកលវិទ្យាល័យ​ភុ​ន​ចាប​ផ្តល់​សញ្ញាប័ត្រ​បណ្ឌិត​កិ​ត្ត​យស​ជូន​ប្រធាន​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​

សាកលវិទ្យាល័យ​ភុ​ន​ចាប​ផ្តល់​សញ្ញាប័ត្រ​បណ្ឌិត​កិ​ត្ត​យស​ជូន​ប្រធាន​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​