ទំនាស់​ពាក្យសម្តី ពេល​ស្រវឹង ឈានដល់​ប្រើ​អំពើហិង្សា អ្នកឈ្នះ​ជាប់​ខ្នោះ អ្នកចាញ់​ដេកពេទ្យ​

​កណ្តាល: បុរស​ម្នាក់​បាន​ត្រូវ​នគរបាល ស្រុក​អង្គស្នួល ឃាត់ខ្លួន បន្ទាប់ពី​បាន​យក​ចបកាប់ មក​កាប់​លើ​ជនរងគ្រោះ ១​ចប ចំក្បាល​ខាង​ធេ្វ​ង បណ្តាលអោយ​បែក របួស​ធ្ងន់ធ្ងរ គ្រា​ដែល​ពួកគេ​ទាំងពីរ​នាក់ ផឹកស្រា​ស្រវឹង ហើយ​មានទំនាស់​ពាក្យសម្តី​គ្នា​បន្តិចបន្តួច ។

​ហេតុការណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ២​និង​៣០​នាទី ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦  នៅ​ភូមិ​ជើង​អក ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

​ប៉ូលិស​ស្រុក​អង្គស្នួល បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ ជិន ខ្នា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មានមុខ​របរ ជា​កម្មករសំណង់ នៅ​ភូមិ​ឃុំ​កើតហេតុ ។ ចំណែក​ជនរងគ្រោះ ឈ្មោះ យិន ចាន​លី ហៅ រាជ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មានមុខ​របរ ជា​កសិករ នៅ​ភូមិ​ជើង​អក ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ វត្ថុតាង​ចាប់យក​បាន ចបកាប់​ដង​ឈើ​ចំនួន​១​។​

​ប៉ូលិស​បានឱ្យដឹង​ទៀតថា  មុនពេល​កើតហេតុ ជនសង្ស័យ បាន​ផឹកស្រា​ជាមួយ​មិត្តភក្តិ តាំងពី​ម៉ោង​៨​ព្រឹក ។ លុះដល់​ម៉ោង​កើតហេតុ ជនរងគ្រោះ បាន​ដើរ​មករក​ជនសង្ស័យ ក្នុង​ស្ថាន​សភាព​ស្រវឹងស្រា​ផងដែរ ហើយ​បាន​ទាក់​ពាក្យសំដី​គ្នា​។ គ្រានោះ ជនរងគ្រោះ ជា​បង​ថៃ្ល បាន​យក​ដំបង​ឈើ រុក​ទៅលើ​ជនសង្ស័យ ចំ​ថ្ពាល់​ខាង​ធេ្វ​ង  ទើប​ធ្វើឱ្យ​ជនសង្ស័យ​ខឹង ក៏​ស្ទុះ​ទៅយក​ចបកាប់ កាប់​ទៅលើ​ជនរងគ្រោះ​១​ចប ចំក្បាល​ខាង​ធេ្វ​ង បណ្តាលអោយ​បែក របួស​ធ្ងន់ធ្ងរ ។

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច បាន​ចុះទៅ​ដល់ទី​តាំង កើតហេតុ និង​បាន​ឃាត់ខ្លួន ជនសង្ស័យ បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល ដើម្បី​អនុវត្ត​បន្ត តាម​នីតិវិធី​ច្បាប់​៕V/S

ទំនាស់​ពាក្យសម្តី ពេល​ស្រវឹង ឈានដល់​ប្រើ​អំពើហិង្សា អ្នកឈ្នះ​ជាប់​ខ្នោះ អ្នកចាញ់​ដេកពេទ្យ​

ទំនាស់​ពាក្យសម្តី ពេល​ស្រវឹង ឈានដល់​ប្រើ​អំពើហិង្សា អ្នកឈ្នះ​ជាប់​ខ្នោះ អ្នកចាញ់​ដេកពេទ្យ​