ភ្នំស្រុក​នឹងមាន​ស្ពាន​នាគ នៅ​គូ​ទឹក​ខាងត្បូង

បន្ទាយមានជ័យ: ស្រុក​ភ្នំស្រុក​នឹងមាន​"​ស្ពាន​នាគ​"​ដោយ​មន្ត្រី​ចាប់​ផ្តើមកសាង​ជា​លើកដំបូង​នៅ​គូ​ទឹក​ខាងត្បូង​ឃុំ​ស្រះ​ជីក​ស្រុក​ភ្នំស្រុក (​ទីរួមស្រុក​) ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​២៧​កុម្ភ​:​ឆ្នាំ​២០១៦​។​

​លោក​សេង គី អភិបាលស្រុក​ភ្នំស្រុក​បាន​និយាយថា​:​ការបើក​ការដ្ឋាន​ស្ថាបនា​ស្ពាន​នាគ ផ្លូវ​បេតុង​ពេលនេះ​គឺជា​ការអនុវត្ត​ផែនការអភិវឌ្ឍន៍​រប​ស់​រដ្ឋបាលខេត្ត ស្រុក​ផង និង​មួយទៀត​ដោយ​លោក​អភិបាលខេត្ត មាន​ស្រុកកំណើត​នៅទីនេះ​បាន​ផ្តួចផ្តើម​។​

​ក្នុងនោះ​លោក​អភិបាលខេត្ត​បាន​ដឹកនាំ​អភិវឌ្ឍន៍​មូលដ្ឋាន ក្នុង​នោះបាន​រិះរក​ថវិកា​កសាង​ស្ពាន​នាគ​និង​ផ្លូវ​បេតុង​២​កន្លែង​មាន​ប្រវែង​៤៥​ម៉ែត្រ​គុណ​១០​ម៉ែត្រ​គុណ​២​ម៉ែត្រ​ស្មើ​៩០០​ម៉ែត្រការ៉េ​។​បំពាក់​រូប​នាគ​និង​បង្គោល​ភ្លើង​១២​ដើម​ទុក​ជូន​ពលរដ្ឋ​ប្រើប្រាស​និង​ជាទី​រមណីយដ្ឋាន​កំសាន្ត​សប្បាយ​ផង ជា​អនុស្សាវរីយ៍​របស់​ភ្ញៀវ​ជាតិ អន្តរជាតិ​និង​ពលរដ្ឋ​ទស្សនា​។​

​លោក​សេង គី និយាយ​បន្តថា​:​កន្លងមក ចំពោះមុខ​និង​ទៅខាង​មុខ ស្រុក ឃុំ​និង​ភូមិ​នឹង​ស្វះ​ស្វែងរក​ការស្តារ អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​អោយ​រីកចម្រើន​បន្ថែមទៀត​។​

​លោក​គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​និយាយ​ចំពោះមុខ​អ្នកចូលរួម​ជាង​៦០០​នាក់​ថា​:​ការស្តារ​និង​អភិវឌ្ឍន៍​ស្រុក​ភ្នំស្រុក​បច្ចុប្បន្ន​បាន​រី​ចម្រើន​យ៉ាងច្រើន​និង​ខ្លាំងក្លា​ហើយ​ទាំង​ផ្លូវថ្នល់​ក្រាល​ដី ក្រាល​គ្រួស ក្រាល​កៅស៊ូ​និង​ចាក់​បេតុង ទាំង​ប្រព័ន្ធធារាសាស្ត្រ ទំនប់ ប្រឡាយ បណ្តាញអគ្គីសនី សេវាសាធារណ​: សេវា​រដ្ឋបាល​នានា​បម្រើអោយ​ប្រយោជន៍​ពលរដ្ឋ​និង​សង្គម​។​

​លោក​គោ​ស៊ុំ សារឿ​ត និយាយ​បន្តថា​:​ចំពោះមុខ​ទីប្រជុំជន​ស្រុក​ភ្នំស្រុក​ត្រូវតែ​រកគ​ន្លឺ​:​ដោះស្រាយ​បញ្ហា​បរិស្ថាន អនាម័យ ការ​គ្រប់​គ្រង់​សម្រាម​និង​ប្រព័ន្ធ​បង្ហូរទឹក​សម្អុយ​កខ្វក់ ការស្ថាបនា​បណ្តាញទឹក​ស្អាត និង​រៀបចំ​ទីផ្សារ​មួយ​អោយ​ស្អាត សមរម្យ​និង​សម​ស្របតាម​ការរីកចម្រើន​នាបច្ចុប្បន្ន​ភាព​ដូចដែល​រាជរដ្ឋាភិបាល​បានកំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​នៃ​គោលនយោបាយ​អណ​ត្តិ​ទី​៥​។​

រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បាន​ប្រើប្រាស​ថវិកា​គុណប្រយោជន៍​ខេត្ត​ឆ្នាំ​២០១៥ ដើម្បី​សាងសង់​ស្ពាន​នេះ​។​

​ម្យ៉ាងទៀត ការកែលម្អ​ប្រជុំ​ជននេះ​និង​ភូមិ​ឃុំ​ក្នុងស្រុក​នេះ ក៏​ដើម្បី​រំលឹក​ដល់​ប្រវត្តិសាស្ត្រ វប្ប​ធ​ម៍​រុងរឿង​ពី​សម័យអង្គរ​ត្បិត​ទីនោះ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នែ​ទី​ឆ្លង​របស់​ផ្លូវធំ​ពី​អតីត​រាជធានី​អង្គរ​ទៅ​បណ្តា​ខេត្ត​ភាគ​ខាងលិច​របស់​ប្រទេស​ខ្មែរ​យើង​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​នា​សម័យអង្គរ​ដ័​រុងរឿង​។​

សូមបញ្ជាក់ថា ស្រុក​ភ្នំស្រុក​មានឈ្មោះ​ដើម​ថា​"​ភ្នំ​ស្រុត​" ។ គឺ​ត្រង់​ទីប្រជុំជន​ស្រុក​ទៅខាង​កើត​ដល់​ឃុំ​ភ្នំ​ដី​គឺជា​ខ្ពង់រាប​ភ្នំ​ទាប​ផង ជាទី​ទួល​បូរាណ​។​នៅ​ស្ទើរ​ជុំវិញ​ប្រជុំ​ជននេះ​មាន​គូ​ទឹក​ព័ទ្ធ ហើយ​មាន​ប្រាង្គ​ប្រាសាទ​បូរាណ​។​
  
ហើយ​ទីនោះ​ក័​ជាទី​ឆ្លងកាត់​នៃ​មហា​ផ្លូវ​១​នៃ​ផ្លូវធំៗ​ទាំង​៤ នា​សម័យអង្គរ​ដែល​ភ្ជាប​ពី​អតីត​រាជធានី​អង្គរ​-​សៀមរាប​ឆ្ពោះទៅ​បណ្តា​ខេត្ត​ភាគ​ខាងលិច ឥ​សាន្ត​របស់​ខ្មែរ​ដែល​ទឹកដី​ខ្លះ​សព្វ​ថៃ្ង​នៅក្នុង​ទឹកដី​ថៃ​ដូចជា​ខេត្ត​នគររាជ​សីមា​,​បូរី​រម្យ​,​សុរិន្ទ​,​ស៊ីសាកេត​ជាដើម​។​ផ្លូវ​នោះ​នៅមាន​ទួល​និង​ស្ពានថ្ម​បូរាណ​ដល់​សព្វថ្ងៃ​ដូចជា​ស្ពាន​ស្រែង ស្ពាន​ក្មេង ស្ពាន​ម្តុំ​អាងទឹក​ត្រពាំងថ្ម​ក្នុងស្រុក​ក្រឡាញ់​,​ភ្នំស្រុក​។

​អាង​ប្រាសាទ​ភាស​ក្នុងស្រុក​ស្វាយចេក​ជាដើម​។​ហេតុនេះ​ការសាងសង់​ស្ពាន​នាគ​នេះ​នឹង​ផ្តល់​ភាពត្រជាក់ត្រជុំ ចម្រុងចម្រើន​ដល់​ស្រុក​នេះ​និង​ខេត្ត ក៏​ដូច​ប្រទេស​កម្ពុជា​។​

លោក​អភិបាលខេត្ត​និង​មន្ត្រី​បានផ្តល់​អំណោយ​ដល់​អ្នកចូលរួម រួច​ពិនិត្យ​ទីតាំង​ត្រូវ​ស្ថាបនា​ស្ពាន​នាគ​និង​ផ្លូវ ក្រាល​ច្រាំង​ជម្រាល​និង​ដាំ​បង្គោល​ភ្លើង​កាត់​គូ​ទឹក​ឃ​ម​ស្រះ​ទឹក ហើយ​ណែនាំ​អោយ​ក្រុន​ខ្មែរ​ទំនើប​ដែល​ទទួល​សិទ្ធិ​ស្ថាបនា​ខិតខំ​ស្ថាបនា​អោយមាន​គុណភាព​និង​រហ័ស​ទាន់ពេល​៕

ភ្នំស្រុក​នឹងមាន​ស្ពាន​នាគ នៅ​គូ​ទឹក​ខាងត្បូង

ភ្នំស្រុក​នឹងមាន​ស្ពាន​នាគ នៅ​គូ​ទឹក​ខាងត្បូង

ភ្នំស្រុក​នឹងមាន​ស្ពាន​នាគ នៅ​គូ​ទឹក​ខាងត្បូង

ភ្នំស្រុក​នឹងមាន​ស្ពាន​នាគ នៅ​គូ​ទឹក​ខាងត្បូង

ភ្នំស្រុក​នឹងមាន​ស្ពាន​នាគ នៅ​គូ​ទឹក​ខាងត្បូង

ភ្នំស្រុក​នឹងមាន​ស្ពាន​នាគ នៅ​គូ​ទឹក​ខាងត្បូង