ប្រតិភូ​ក្រសួង​សេដ្ឋកិច្ច ចុះសាកសួរ​សុខទុក្ខ កម្លាំងប្រដាប់អាវុធ​នៅ​មុំ​បី​

​ព្រះវិហារ​: នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ប្រតិភូ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដឹកនាំ​ដោយ​លោក​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ បាន​អញ្ជើញ​ចុះមក​សាកសួរ​សុខទុក្ខ ដល់​នគរបាល​វរ​សេនា​តូច​ការពារ ព្រំដែន​គោក​លេខ​១០៥ និង​វរ​សេនា​តូច​អន្តរាគមន៍ លេខ​៣៩៥​។​
​    ​
​ក្នុងឱកាស​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​មេ​បញ្ជារ​ការ​នគរបាលជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥  បាន​ស្វាគមន៍​ប្រតិភូ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ យ៉ាង​ស្និទ្ធស្នាល​រាក់ទាក់​បំផុត ដោយ​លោកនាយ បានចាត់ទុក​វត្តមាន របស់​ក្រសួង​ហិរញ្ញវត្ថុ នាពេលនោះ គឺជា ការផ្សារភ្ជាប់​សមរភូមិ​ក្រោយ ជាមួយ​សមរភូមិ​មុខ ជាពិសេស​ជា​បេសកកម្ម ប្រចាំឆ្នាំ​ផងដែរ​។​
​    ​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បាន​មានប្រសាសន៍ថា ពាក់​ព័​ន្ឋ​សភាពការណ៍​ព្រំដែន នាពេល​បច្ចុប្បន្ន យើងខ្ញុំ​ជា​កងកម្លាំង​ប្រដាប់ អាវុធ​ទាំង​នគរបាល និង យោធា បានរួម​សហការគ្នា អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន តាម​អនុសាសន៍​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន ក្នុងការ​រក្សា ទំនាក់ទំនង សាមគ្គីភាព ជាមួយ​កម្លាំង​ទល់មុខ ដើម្បី​រក្សា​សន្តិសុខ សន្តិភាព និង​សហប្រតិបត្តិ​ការល្អ ។ ជា​មោទនភាព​នោះ គឺ​ឆ្នាំ​២០១៥ កន្លងមក សភាពការណ៍​សន្តិសុខ​ព្រំដែន ក្នុង​ទិស​យោធភូមិភាគ​ទី​៤ ពិសេស​នៅ​សមរភូមិ​មុខ ទិស​ទី​១ មាន​ស្ថានភាព​ស្ងប់ស្ងាត់ ល្អប្រសើរ ។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បាន​បញ្ជាក់ថា ដោយ​គោរព​យ៉ាង​ម៉ឹងម៉ាត់ នូវ​ផែនការ បទបញ្ជា ពី​គណៈបញ្ជាការ​ឯកភាព សមរភូមិ​មុខ​ទិស​យោធភូមិភាគ​ទី​៤ ពិសេស​នៅ​ទិស​ទី​១ កងកម្លាំង​នគរបាលជាតិ​យើង បានសម្រេច​ភារកិច្ច រួមសហការ​ជាមួយ​កង​យោធ ពល​ខេមរភូមិន្ទ ការពារ​បូរណភាព​ទឹកដី នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ យ៉ាងរឹងមាំ​។ យើង​បាន​រក្សា​សន្ដិសុខ សណ្ដាប់ ធ្នាប់ ជូន​ប្រជាពលរដ្ឋ រស់​នៅតាម​បណ្ដោយ​ព្រំដែន និង​សហការ​ជាមួយ អាជ្ញាធរ​ដែនដី សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆ្លងដែន គ្រប់​ប្រ​ភេ ទ​ទទួលបាន​លទ្ធផល ល្អប្រសើរ ។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​បន្តថា ជំនួសមុខ កងកម្លាំងប្រដាប់អាវុធ ទាំងពីរ​ប្រភេទ និង​ក្នុង​នាមខ្លួន​ខ្ញុំ​ផ្ទាល់ យើងខ្ញុំ​សូម​សម្ដែង​នូវ​សេចក្ដី គោរព និង ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​ជូន​ចំពោះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញវត្ថុ ក្រសួង​ស្ថាប័ន ពាក់ព័ន្ធ​ដទៃទៀត និង​ប្រជាពលរដ្ឋ នៅ​គ្រប់ទិសទី ដែល​តែងតែ​គាំទ្រ ចំពោះ​ការខិតខំ​ប្រឹងប្រែង លើកកម្ពស់ ឆន្ទៈ​ប្រយុទ្ធ​ដល់​កងកម្លាំង ប្រដាប់អាវុធ ទាំងពីរ​ប្រភេទ ដោយបាន​គិតគូរ អំពី​សុខទុក្ខ និង​ជីវភាព​រស់នៅ​ប្រចាំ ថ្ងៃ​របស់​កងកម្លាំង ជាពិសេស​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ជាច្រើន នៅតាម​តំបន់​ព្រំដែន ដូចជាៈ ការកសាង ផ្លូវ​យុ​ទ្ឋ​សាស្ត្រ ទៅកាន់​តំបន់​ព្រំដែន ជ​ម្រំ​បន្ទាយ សាលារៀន​-​មន្ទីរពេទ្យ ធ្វើ​អណ្ដូង​-​ស្រះ​ទឹក សង់ផ្ទះ​ជូន កងទ័ព និង​នគរបាល នៅតាម​តំបន់​អភិវឌ្ឍន៍ ផ្ដល់ជូន​គ្រួសារ​កងទ័ព និង​នគរបាល ពិសេស​លោក​បណ្ឌិត រដ្ឋមន្ត្រី បាន​ជួយឧបត្ថម្ភ សាងសង់​អគារ​ស្នាក់នៅ​ថ្មី​១​ខ្នង នៅ​វរ​សេនា​តូច​លេខ​១០៥ ដែល​ទើប​សម្រេច​ហើយ នាពេល​ថ្មីៗ​នេះ ក៏ដូចជា មធ្យោបាយ​ដឹក​ជ​ញ្ចូ​ន​ប្រេងឥន្ធនៈ​-​សម្ភារៈ​ឧបករណ៍​បច្ចេកទេស ដើម្បី​ធានា​ការ​ប្រ​យុ​ទ្ឋ ការពារ​បូរណភាព​ទឹកដី យ៉ាងរឹងមាំ ។​

​ជាមួយគ្នា​នោះ លោក​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បាន​កោតសរសើរ​ដោយស្មោះ ចំពោះ​នាយ​នគរបាលជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥  ដែល​ដឹកនាំ​ដោយផ្ទាល់​ពី នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ក៏ដូចជា​ទាហាន ដែល​ឈរជើង​នៅតាម​បន្ទាត់​ព្រំដែន​។ លោក​បាន​ចាត់ទុកថា បេសកកម្ម​នោះ គឺជា​ភារកិច្ច​មួយ​បាន​លះបង់​សាច់​ស្រស់ ឈាម​ស្រស់ មកឈរ​ការពារជាតិ មាតុភូមិ​។​
​    ​
​លោក អូន ព័ន្ធមុនីរ័ត្ន បាន​បញ្ជាក់ថា ការ​ចុះមក​សាកសួរ​សុខទុក្ខ ដល់​កងកម្លាំង នាពេលនេះ គឺជា​ការចុះ​សាកសួរ​សុខទុក្ខ តាម​ទម្លាប់​ដែល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចងសម្ព័ន្ធ​មេត្រីភាព ជាមួយ​នគរបាល វរ​ការពារ​ព្រំដែន​គោក លេខ​១០៥ និង​វរ​សេនា​តូច​អន្តរាគមន៍ លេខ​៣៩៥ ដែល​ឈរជើង នៅ​តំបន់​មុំ​បី ។​
​    ​
​នាឱកាស​នោះដែរ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​នាំយក​ថវិកា​ជាច្រើន ចែកជូន​ដល់​មន្ត្រី កងកម្លាំងប្រដាប់អាវុធ មាន​នគរបាល ទាហាន និង​សំរាប់​អង្គភាព ព្រមទាំង​គ្រឿងឧបភោគ បរិភោគ​ជាច្រើន​មុខ សំរាប់​ហូបចុក​ប្រចាំថ្ងៃ​ថែមទៀត​ផង​។ ជាមួយគ្នា​នោះ លោក អូន ព័ន្ធមុនីរ័ត្ន ក៏បាន​ឧបត្ថម្ភ​នូវ​ស៊ីម៉ង់ ចំនួន​៥០​តោន ជូន​ដល់​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ដើម្បី​កសាង​ទំនប់​ស្តុក​ទឹក និង​បង្ហៀរ​នៅ​ចំណុច​មុំ​៣៕V/S

ប្រតិភូ​ក្រសួង​សេដ្ឋកិច្ច ចុះសាកសួរ​សុខទុក្ខ កម្លាំងប្រដាប់អាវុធ​នៅ​មុំ​បី​

ប្រតិភូ​ក្រសួង​សេដ្ឋកិច្ច ចុះសាកសួរ​សុខទុក្ខ កម្លាំងប្រដាប់អាវុធ​នៅ​មុំ​បី​

ប្រតិភូ​ក្រសួង​សេដ្ឋកិច្ច ចុះសាកសួរ​សុខទុក្ខ កម្លាំងប្រដាប់អាវុធ​នៅ​មុំ​បី​

ប្រតិភូ​ក្រសួង​សេដ្ឋកិច្ច ចុះសាកសួរ​សុខទុក្ខ កម្លាំងប្រដាប់អាវុធ​នៅ​មុំ​បី​