សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

នាង​ម៉ា​ដូ​ណា​បាន​រិះគន់​ដល់​អ្នក​បង្ហាត់​ជនជាតិ​ហ្វ៊ី​លី​ពី​ន​ម្នាក់​ថា បាន​ឡើង​គ្រែ​ជាមួយ​មិត្ត​ប្រុស​របស់​នាង ។ ម្ចាស់​បទ​ចម្រៀង Living For Love  បង្ហើប​ព័ត៌មាន​នេះ​នៅ​ពេល​នាង​សម្តែង​នៅ​ចំពោះ​មុខ​អ្នកគាំទ្រ ២០.០០០​នាក់ ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​នៅ​ក្រុង​ម៉ានីល ប្រទេស​ហ្វ៊ី​លី​ពី​ន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​។

តារាចម្រៀង​វ័យ​៥៧​ឆ្នាំ​រូប​នេះ​បាន​បើក​កកាយ​អតីត​បុគ្គលិក​របស់​នាង​ដែល​ជា​ជនជាតិ​ហ្វ៊ី​លី​ពី​ន​ដោយ​នាង​បាន​ប្រកាស​ថា «​នាង​ខ្ញុំ​ធ្លាប់​មាន​អ្នក​បង្ហាត់​ម្នាក់​ជានា​រី​ស្រស់​ស្អាត និង​ប្រកបដោយ​ទេព​កោសល្យ​ខ្ពស់​ជា​អ្នក​បង្ហាត់​ខ្ញុំ​យ៉ាង​ល្អ តែ​នាង​បាន​ដេក​ជាមួយ​មិត្ត​ប្រុស​ខ្ញុំ ដូច្នេះ​ក៏​សម្រេចចិត្ត​បញ្ឈប់​នាង​តែ​ម្តង ។ វា​មិនមែន​ជា​ករណី​បញ្ចប់​ទៅ​ដោយ​ភាព​រីករាយ​នោះ​ទេ ខ្ញុំ​បាន​បរាជ័យ​ក្នុង​រឿង​ស្នេហា​» ។ ថ្មី​ៗ​កន្លង​មក​នាង​ម៉ា​ដូ​ណា​មានរឿង​ជាមួយ​អតីត​ស្វាមី​លោក​ហ្គា​យ រីត​ឈី បន្ទាប់​ពី​កូនប្រុស​របស់​ពួក​គេ​រ៉ុ​កកូ​ផ្គើន​នឹង​បង្គាប់បញ្ជា​របស់​តុលាការ​ដោយ​បាន​ត្រឡប់​ទៅ​ក្រុង​ញូ​វ​យ៉​ក​វិញ កាលពី​ខែធ្នូ​ដើម្បី​ជួប​ឪពុក​របស់​គេ ៕