ស្រាវជ្រាវ &raquo បច្ចេកវិទ្យា

គេហទំព័រ Recode និង​គេហទំព័រ Bussfeed ឱ្យ​ដឹង​ថា​ក្រុមហ៊ុន Apple  នឹង​ប្រកាស​ផលិតផល​ថ្មី​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២១ មីនា ២០១៦ ពោល​គឺ iPhone 5 កូនកាត់​ឱ្យឈ្មោះ​ថា iPhone 5SE និង iPad ជំនាន់​ថ្មី​ផង​ដែរ ។

ផលិត​ដែល​ត្រូវ​បង្ហាញ​នឹង​មិន​ផ្លាស់​ប្តូរ​ឡើយ ខណៈ​លោក Tim Cook និង​សហសេវិក​របស់​លោក​កំពុង​តែ​មមាញឹក​នឹង​ការ​រៀបចំ​ព្រឹ​តិ្ត​ការណ៍​នេះ​យ៉ាង​សស្រាក់​ស្រ​ស្រាំ ។ iPhone 5SE ឬ iPhone 5 កូនកាត់​មាន​លក្ខណៈ​ដូច iPhone 5 S ស្ទើរតែ​១០០​ភាគរយ តែ​សង្វា​ក់​ផលិតកម្ម​ដូច​ជា​ម៉ាស៊ីន ប្រពន្ធ​ដំណើរការ​កាន់តែ​ទំនើប​ជាង​មុន ។

ក្រុមហ៊ុន Apple  ជឿជាក់​ថា កា​បញ្ចេញ​ផលិតផល​ថ្មី​នេះ​នឹង​ទទួល​បាន​ប្រជាប្រិយភាព​កាន់តែ​ខ្លាំង​ជាង​មុន​ខណៈ​អតិថិជន​នៅ​តែ​ពេញចិត្ត​ប្រើប្រាស់ iPhone ទំហំ​៤​អីុង។

យ៉ាងណាមិញ​ដៃគូ​ប្រកួតប្រជែង​យ៉ាង​មាន​សន្ទុះ គឺ​ក្រុមហ៊ុន​សាំ​ស៊ុ​ង និង​ក្រុមហ៊ុន LG ទើបតែ​ប្រកាស​ពី​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​របស់​ខ្លួន​ក្នុង​សមាជ​ទូរស័ព្ទ​ពិភពលោក​២០១៦​ហៅ​កាត់​ថា MWC 2016 ដែល​មាន​អ្នក​ទស្សនា​វី​ដេ​អូ​រាប់​ពាន់​នាក់​ពី​ការ​បង្ហាញ​ផលិតផល​របស់​ពួក​គេ ៕