ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ន​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​ពី​អ្នកឆ្លើយឆ្លង​ព័ត៌មាន បានឱ្យ​ដឹង​នៅ​មុន​នេះ​បន្តិច​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១ ​មីនា ២០១៦ នេះ កម្លាំង​នគរបាល​របស់​អគ្គ​នាយក​ដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​​បញ្ជូន​ជន​អន្តោ​ប្រវេសន៍​ខុសច្បាប់​វៀតណាម​ចំនួន​១៨​នាក់ (​ស្ត្រី​២នាក់​) ដែល​មក​ស្នាក់​នៅ និង​បំពេញការងារ​នៅ​កម្ពុជា​មិន​ស្របច្បាប់ ដែល​សមត្ថកិច្ច​បាន​ប្រមូល​មក​ពី​​​ស្រុក​ថ្មគោល ខេត្ត​បាត់​​ដំបង ​និង​​ខណ្ឌ​​ឫស្សី​កែវ-ជ្រោយ​ចង្វារ រាជ​ធានី​ភ្នំពេញ ៕​