Mitsubishi ​​​​​​​​​​ក្លាយជាម្ចាស់ ឧបត្ថម្ភធំ ជាងគេក្នុងស្រុក សម្រាប់ព្រឹត្តិការណ៍ អូឡាំពិកជប៉ុន ឆ្នាំ២០២០

BBC Business: ប្រភពព័ត៌មាន ដែលចេញផ្សាយដោយគេហទំព័រ BBC បានឲ្យដឹងនៅថ្ងៃនេះថា ក្រុមហ៊ុនយក្សផលិតគ្រឿងអេឡិចត្រូនិក Mitsubishi របស់ជប៉ុនបានចុះកិច្ចព្រមព្រៀង ក្នុងការធ្វើជាម្ចាស់ឧបត្ថម្ភធំ ជាងគេក្នុងចំណោមអ្នកឧបត្ថម្ភក្នុងស្រុកដទៃទៀត ទៅក្នុងកម្មវិធីប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២០ និងកីឡាប៉ារ៉ាឡាំពិកដែលនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសជប៉ុន។

គណកម្មការរៀបចំការប្រកួត បាននិយាយថា ក្រុមហ៊ុននេះនឹងក្លាយជាដៃគូ ផ្តាច់មុខក្នុងការផ្គត់ផ្គង់ ជណ្តើរយន្តជណ្តើរប្រអប់និងការផ្គត់ផ្គង់ផ្លូវដើរនៅឯទីកន្លែងប្រកួតនានា។ ការចុះហត្ថលេខានេះបានផ្តល់សិទ្ធិឲ្យទៅក្រុមហ៊ុនក្នុងការអាចប្រើប្រាស់ស្លាកសញ្ញាអូឡាំពិកនិងពាក្យស្លោករបស់កីឡានេះផងដែរដើម្បីធ្វើការប្រកួតប្រជែងនៅក្នុងទីផ្សាររបស់ខ្លួន។

កម្មវិធីឧបត្ថម្ភរបស់កីឡាអូឡាំពិកត្រូវបានបែងចែកជា៤ប្រភេទដែលប្រភេទខ្ពស់ជាងគេគឺត្រូវបានគេហៅថាPartner Top Programmeនិងនៅពេល៣ប្រភេទផ្សេងទៀតមានដូចជាThe highest domestic, The official PartnerនិងThe official supporters៕

Mitsubishi ​​​​​​​​​​ក្លាយជាម្ចាស់ ឧបត្ថម្ភធំ ជាងគេក្នុងស្រុក សម្រាប់ព្រឹត្តិការណ៍ អូឡាំពិកជប៉ុន ឆ្នាំ២០២០