ប្រជាពលរដ្ឋ ជិត​៣​ពាន់​គ្រួសារ នៅ​ឃុំ​រាយប៉ាយ ស្រុក​កងមាស កំពុង​ខ្វះ​ទឹក​ប្រើប្រាស់​

Doliprane TVC

6 Video

​នៅពេលដែល​រដ្ឋាភិបាល​បានប្រកាសថា ឆ្នាំនេះ នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ក្នុងប្រទេស​កម្ពុជា​នឹង ខ្វះ​ទឹក​ប្រើប្រាស់​នៅ​រដូវប្រាំង​ខាងមុខនេះ​។​គ្រាន់តែ​ចូលដល់​ចុងខែ​កុម្ភៈ​ភ្លាម ប្រជាជ​ជន នៅតាម​បណ្តា​ខេត្ត​មួយចំនួន​កំពង់តែ​ជួប​នូវ​បញ្ហា​គ្មាន​ទឹក​ប្រើប្រាស់​ទៅ​​ហើយ​ ។ ជាក់ស្តែង នៅពេលនេះ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២៧០០​គ្រួសារ​ស្ថិតនៅក្នុង​ឃុំ រាយប៉ាយស្រុក​កងមាស ខេត្តកំពង់ចាម កំពុង​ជួប​បញ្ហា​ប្រឈម​យ៉ាងខ្លាំង ដោយសារ តែ​ខ្វះ​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ ។

ប្រជាពលរដ្ឋ ជិត​៣​ពាន់​គ្រួសារ នៅ​ឃុំ​រាយប៉ាយ ស្រុក​កងមាស កំពុង​ខ្វះ​ទឹក​ប្រើប្រាស់​

ADS Here

​ដោយ​ពួកគាត់​គ្រប់​ក្រុមគ្រួសារ ទាំង​ក្មេង ទាំងចាស់ មួយថ្ងៃៗ រវល់​តែ​នាំគ្នា ទៅរក​ដងទឹក​យកមកប្រើ​ប្រាស់​ប្រចាំថ្ងៃ កុំថាឡើយ​មនុស្ស សូម្បីតែ​សត្វពាហនៈ គោក្របី ក៏​គ្មាន​ទឹក​សម្រាប់​ផឹក​ដែរ ​។​ ​ប្រជាជន​នៅក្នុង​ឃុំ រាយប៉ាយ ទាំងមូល បាន​សំណូមពរ ឲ្យ​រាជរដ្ឋាភិបាល ពិសេស សម្តេច នាយករដ្ឋមន្ត្រី និង សម្តេច​កិត្តិ​ព្រឹ​ត្ត​បណ្ឌិត មេត្តា​ជួយ​ដោះស្រាយ​ទឹក​ឲ្យ​ពួកគាត់​បាន​ប្រើប្រាស់​ប្រចាំថ្ងៃ​ផង​ ។ ព្រោះ​ពេលនេះ​ពួកគាត់ មានការ​លំ​
​បាក​ខ្លាំងណាស់ បី​ថ្ងៃ​ទៅមួយ​អាទិត្យ ទើប​ពួកគាត់​ទៅ​ងូតទឹក​ទន្លេម្តង ដែលមាន​ចម្ងាយ​រាប់គីឡូម៉ែត្រ ពិតជា​គួរ​ឲ្យ​សង្វេក​ក្រៃលែង​។​

ប្រជាពលរដ្ឋ ជិត​៣​ពាន់​គ្រួសារ នៅ​ឃុំ​រាយប៉ាយ ស្រុក​កងមាស កំពុង​ខ្វះ​ទឹក​ប្រើប្រាស់​

​លោក ភោគ សាវុធ អភិបាលរង​ស្រុក​កងមាស​បាន​ប្រាប់​អ្នក​សារពត៌មាន​ថា ប្រជាពលរដ្ឋ​នៅ ក្នុង ឃុំ រាយប៉ាយ ស្រុក កងមាស កំពង់​ប្រឈម​ខ្លាំង ដោយសារ​ខ្វះ​ទឹក ប្រើប្រាស់ ព្រោះ​ទឹក​ព្រែក​បាន​រីងស្ងួត​អស់​។​ម្យ៉ាងទៀត​នៅក្នុង​ឆ្នាំនេះ ទឹកទន្លេ​ឡើង​តូច មិនបាន​ហូរ​ចូល​បឹង​ព្រែក ដែលជា​អាង​ស្ដុក​ទឹក​ទុក​បាន​គ្រប់គ្រាន់ ជាមួយ​អាកាសធាតុ​ក្ដៅ​និង​គ្មាន​ភ្លៀង ធ្លាក់​ផង​នោះ ធ្វើឱ្យ​ទឹក ក្នុង​ព្រែក បឹងបួរ ឆាប់​រីងស្ងួត​ជាង​បណ្ដា​ឆ្នាំមុនៗ ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទីនោះ រងគ្រោះ ដោយ​ការខ្វះ​ខាត់​ទឹក​ប្រើប្រាស់​បែបនេះ​។

ប្រជាពលរដ្ឋ ជិត​៣​ពាន់​គ្រួសារ នៅ​ឃុំ​រាយប៉ាយ ស្រុក​កងមាស កំពុង​ខ្វះ​ទឹក​ប្រើប្រាស់​

លោក នួន ណុ​យ នាយក​ទីចាត់ការ​រដ្ឋបាល​សាលាខេត្ត​កំពង់ចាម បាន​និយាយថា អាជ្ញាធរខេត្ត​កំពង់ចាម​បានដឹង​ពី​ការខ្វះ​ទឹក​ប្រើប្រាស់​របស់​ឃុំ រាយប៉ាយ ប្រមាណ ជាង​២៧០០​គ្រួសារ​នេះដែរ​។​ពេលនេះ​អាជ្ញាធរខេត្ត​បាន​ចាត់តាំង​ឱ្យ​មន្ត្រី​ជំនាញ​របស់​មន្ទីរ​ធន​ធាន​ទឹក​និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ឲ្យ​ទៅ​ជួយ​ជីក​ស្រះ​ទឹក​នៅតាម​បាត​ព្រែក​ប៉ុន្តែ​បាត​ព្រែ​កមាន​ភក់ល្បាប់​ទឹក​ចេញ​មិនល្អ​អាជ្ញាធរខេត្ត​បាន​បង្វែរ​ពី​ការជីក​ស្រះ​តាម​បាត​ព្រែ​កមក​ជីក​អណ្តូង​ខ្នោះ​ជូន​ប្រជាពលរដ្ឋ​វិញ ព្រោះ​អណ្តូង​អាច​ធានាបាន​ទឹក​ប្រើប្រាស់​យូរអង្វែង​និង​មាន​លក្ខណៈ​អនាម័យ​ទៀតផង​៕​សុថា​ត់​

ប្រជាពលរដ្ឋ ជិត​៣​ពាន់​គ្រួសារ នៅ​ឃុំ​រាយប៉ាយ ស្រុក​កងមាស កំពុង​ខ្វះ​ទឹក​ប្រើប្រាស់​