របៀប​ធ្វើ​មុខ​ម្ហូប​ ស្ងោរ​ស្ពៃ​កំប៉ុង​

គ្រឿង​ផ្សំ‬​
- សាច់​មាន់​ ឬឆ្អឹង​ជំនី​ជ្រូក ៥​ខាំ​- ស្ពៃ​កំប៉ុង ១កំ​ប៉ុង​- ស្លឹក​ខ្ទឹម​ ៣-៤ដើម​- ខ្ទឹម​ស ​៥​កំពឹស- អំបិល​ បន្តិច​- ស្ករ​ ១​ស្លាប​ព្រាកាហ្វេ- ទឹកត្រី​ ១​ស្លាប​ព្រា​បាយ​- ម្រេច​ម៉ដ្ឋ ​១​ស្លាប​ព្រាកាហ្វេ​​- ម្សៅស៊ុប ​១​ស្លាប​ព្រាកាហ្វេ​- ទឹក​ ៣​ចាន​ច​ង្កឹះ​
របៀប​ធ្វើ​មុខ​ម្ហូប​ ស្ងោរ​ស្ពៃ​កំប៉ុង​
‪​របៀប​ធ្វើ‬‬‬​
-​ យក​សាច់​មាន់ ​ឬ​ឆ្អឹង​ជំនី​ជ្រូក​លាង​ទឹ​ក​ឱ្យ​ស្អា​ត ​រួច​កាប់​វា​ជា​ដុំៗធំ​ល្មម ​យក​វា​ទៅ​លាយ​ជា​មួយ ​ស្ករ ​ម្រេច ​ម្សៅ​ស៊ុប​ និង​ទឹក​ត្រី ​រួច​ច្របល់​ចូល​គ្នា​ឱ្យ​សព្វ​ទុក​វា​មួយ​ឡែក​។​
- ស្ពៃកំប៉ុងយកវាទៅហាន់ឱ្យស្តើងៗល្មម រួចត្រាំទឹកអំបិលទុកប្រហែលជា ១០នាទី ព្រោះស្ពៃកំប៉ុងវារៀងប្រៃធ្វើដូចនេះវានឹងបាត់ជាតិប្រៃ។ 
- យកឆ្នាំងដាក់ទឹក ដាំឱ្យពុះ រួចបង់សាច់ចូលស្ងោរប្រហែល ១៥នាទី ។ ពេល​ទឹក​សម្លកំពុងពុះ បង់ស្ពៃកំប៉ុង ស្ងោររហូតទាល់តែឆ្អិន ភ្លក្ស​មើល​ឱ្យ​ល្មម​តាម​ចំណូល​ចិត្ត រួ​ចរោយស្លឹកខ្ទឹមពីលើជាការស្រេច៕
ដោយ៖ ឈូក ស
ប្រភព៖ គណនីមេផ្ទះ Mrs. Sokuntheary