ដឹង​ថ្ងៃ​ប្រកួត​ El Clasico លើក​ទី​២​ Barca ប៉ះ​ Real ហើយ

ជំនួប​ធំ​បំផុត​របស់​ក្រុម​យក្ស​អេស្ប៉ាញ El Clasico លើក​ទី​២​រដូវ​កាល​នេះ​ នៅ​ក្របខ័ណ្ឌ​ La Liga ​​រវាង​ក្រុម​ FC Barcelona ប៉ះ​ Real Madrid គឺ​នឹង​ធ្វើ​ឡើង​នៅ​​ដើម​ខែ​មេសា។

 

ដឹង​ថ្ងៃ​ប្រកួត​ El Clasico លើក​ទី​២​ Barca ប៉ះ​ Real ហើយ

ដឹង​ថ្ងៃ​ប្រកួត​ El Clasico លើក​ទី​២​ Barca ប៉ះ​ Real ហើយ

 

បើ​តាម​ La Liga បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​ថា ជំនួស​រវាង​ក្រុម​​អ្នក​មាន​បុណ្យ​ Barcelona ប៉ះ​​ស្ដេច​ស​ Real Madrid នៅ​ Nou Camp នឹង​ប្រកួត​នៅ​ថ្ងៃ​ទី​សៅរ៍ ទី​០២ ខែ​មេសា។

 

យ៉ាងណា ថ្ងៃ​ប្រកួត ​El Clasico​ ខាង​លើ​នេះ អាច​​នឹង​​ជះ​ផល​អវិជ្ជមាន​ដល់​ការ​ប្រកួត​ UEFA Champions League របស់​ក្រុម​ទាំង​២​ផង​ដែរ ព្រោះ​ថា​ធ្វើ​ឡើង​ មុន​ការ​ប្រកួត​ Champions League វគ្គ​៨​ក្រុម តែ​៣​ថ្ងៃ​ប៉ុណ្ណោះ ខណៈ​ដែល​ក្រុម​ខ្លាំង​អេស្ប៉ាញ​ទាំង​២​នេះ សុទ្ធ​តែ​ចង់​លើក​ពាន​កំពូល​អឺរ៉ុប​ដូច​គ្នា​ផង។

 

ដឹង​ថ្ងៃ​ប្រកួត​ El Clasico លើក​ទី​២​ Barca ប៉ះ​ Real ហើយ

ដឹង​ថ្ងៃ​ប្រកួត​ El Clasico លើក​ទី​២​ Barca ប៉ះ​ Real ហើយ

 

សម្រាប់​ Zinedine Zidane ​អ្នកចាត់ការ​ក្រុម​ Real Madrid ​​អាច​នឹង​ដាក់​កីឡាករ​បម្រុង​ឲ្យ​លេង​នៅ​ប្រកួត​ ​El Clasico ​នេះ​ច្រើន​ ព្រោះ​ក្រុម​របស់​លោក​បច្ចុប្បន្ន​​ចាញ់​ពិន្ទុ​ Barcelona ច្រើន​ហើយ​នៅ​ La Liga។ ដូច្នេះ​លោក​អាច​ នឹង​ទុក​ជើង​ប្រកួត​ស្លាប់​រស់​នៅ​ UEFA Champions League វិញ ដែល​​ជា​ក្ដី​សង្ឃឹម​ចុង​ក្រោយ​ បាន​​លើក​ពាន​រដូវ​កាល​នេះ៕

 

-ចុចអាន៖ Alba៖ នៅ​ Barca គ្មាន​នរណា​គិត​ថា​ នរណា​​ខ្លាំង​​ជាង​នរណា​ទេ

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ thesun