គ្រូ Leicester ថា Arsenal និង Spurs សម​លើក​ពាន​ជាង

លោក Claudio Ranieri អ្នកចាត់ការ​ក្រុម Leicester City បាន​និយាយ​ថា​ក្រុម​ខ្លាំង​២គឺ Arsenal និង Tottenham អាច​មាន​លទ្ធភាព​ដណ្ដើម​ពាន Premier League ខ្ពស់​ជាង​ក្រុម​របស់​លោក។

 

គ្រូ Leicester ថា Arsenal និង Spurs សម​លើក​ពាន​ជាងគ្រូ Leicester ថា Arsenal និង Spurs សម​លើក​ពាន​ជាង

 

ការ​លើកឡើង​ដូច្នេះ​ស្រប​ពេល Leicester កំពុង​ឈរ​កំពូល​តារាង​ដាច់​ក្រុម​លេខ​២ ចំនួន​២ ពិន្ទុ ហើយ​ត្រូវ​ប៉ះ West Brom នៅ​យប់​ថ្ងៃ​អង្គារ​ដើម្បី​បន្ត​ក្ដី​សង្ឃឹម​ឈ្នះ Premier League ជា​លើក​ដំបូង តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី បាន​បង្ហាញ​ទុទ្ទិដ្ឋិនិយម​ចំពោះ​ឱកាស​លើក​ពាន​របស់​ខ្លួន។

 

Ranieri បាន​និយាយ​ថា៖ “ខ្ញុំ​គិត​ថា Tottenham ឬ Arsenal គឺជា​បេក្ខភាព​ខ្ពស់​ក្នុង​ការ​ឈ្នះ​ជើងឯក។ Arsenal សំបូរ​កីឡាករ​​មាន​សមត្ថភាព​អាច​ឈ្នះ​គ្រប់​ការ​ប្រកួត។” Leicester បាន​យក​ឈ្នះ Norwich ១-០ យ៉ាង​តានតឹង​បំផុត​កាល​ពី​ចុង​សប្ដាហ៍​ខណៈ Spurs វាយ​បក​យក​ឈ្នះ Swansea ២-១ ហើយ Arsenal ដែល​ជា​គូ​ប្រជែង​ដ៏​ធំ​ដែរ​នោះ បរាជ័យ​ក្រោម​ថ្វី​ដៃ Man Utd ៣-១៕

 

ចុចអាន៖ Mahrez ​ខំ​បំពេញ​បំណង​ឪពុក​ តែ​​​ស្ដាយ​លោក​មិន​បាន​ឃើញ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Sky sports