ដឹង​អត់​តារា​ចម្រៀង​ខ្មែរ​ណា​ខ្លះ​មាន​សំឡេង​ស្អក តែ​ច្រៀង​ពីរោះ?

តារា​ចម្រៀង​​​​​ខ្មែរ​ភាគច្រើន​មាន​សំឡេង​ផ្អែម​ស្រទន់ សំឡេង ធំ ឬសំឡេង​ធ្ងន់ ជា​ដើម។ ដោយ​ឡែក​​តារា​ចម្រៀង​មាន​សំឡេង​ស្អក​ស្អា ហើយ​ទទួល​បាន​ការ​គាំទ្រ​ស្ទើរ​គ្រប់​មជ្ឈដ្ឋាន​នោះ គឺ​មាន​តែ​តារា​ចម្រៀងប៉ុន្មាន​រូប​បុណ្ណោះដូច​ជា៖

 

លោក ហួរ ឡាវី

 

ដឹង​អត់​តារា​ចម្រៀង​ខ្មែរ​ណា​ខ្លះ​មាន​សំឡេង​ស្អក តែ​ច្រៀង​ពីរោះ?

 

តារា​ចម្រៀង​ជើង​ចាស់​រូប​នេះ​ត្រូវ​បាន​មហាជន​គ្រប់​វ័យ​ទទួល​ស្គាល់​ពី​ទឹកដម​សំឡេង​លោក ជាពិសេស​គឺ​បទ “អាល័យក្លឹនអូន” ដែល​នៅ​តែ​ដិត​ជាប់​ក្នុង​អារម្មណ៍​អ្នក​គាំទ្រ។

 

ខេម

 

ដឹង​អត់​តារា​ចម្រៀង​ខ្មែរ​ណា​ខ្លះ​មាន​សំឡេង​ស្អក តែ​ច្រៀង​ពីរោះ?

 

“បេះ​ដូង​អើយ!” គឺជា​ចម្រៀង​ដែល​ធ្វើឲ្យ ខេម មាន​អ្នក​គាំទ្រ​ច្រើន និង​ត្រូវ​បាន​គេ​លើក​មក​និយាយ​ថា​ម្ចាស់​បទ​រូប​នោះ​មាន​សំឡេង​ស្អក​ដូច​តារា​ជើង​ចាស់​លោក ហួរ ឡាវី។

 

យក់ ថិតរដ្ឋា

 

ដឹង​អត់​តារា​ចម្រៀង​ខ្មែរ​ណា​ខ្លះ​មាន​សំឡេង​ស្អក តែ​ច្រៀង​ពីរោះ?

 

យក់ ថិតរដ្ឋា គឺជា​តារា​ស្រី​តែម្នាក់​ដែល​ទស្សនិកជន​ទទួល​ស្គាល់​ថា​មាន​សំឡេង​ស្អក និង​ច្រៀង​ពីរោះ​ទាំង​បទ​មនោ​សញ្ចេតនា និង​ញាក់​កន្ត្រាក់អារម្មណ៍​ដូច​ជា​បទ ” ចិត្ត​ដាច់” ជា​ដើម។

 

សុខ សីឡាលីន

 

 ដឹង​អត់​តារា​ចម្រៀង​ខ្មែរ​ណា​ខ្លះ​មាន​សំឡេង​ស្អក តែ​ច្រៀង​ពីរោះ?

 

សុខ សីឡាលីន ជា​តារា​ស្រី​រួម​ទ្រនំ​ជាមួយ​អ្នកនាង យក់ ថិតរដ្ឋា ហើយ​ក៏​មាន​ទឹកដមសំឡេង​​ដូច​តារា​ទាំង​បី​ខាង​លើ​ដែរ។ ចម្រៀង​​ដែល​គេ​ទទួល​ស្គាល់​ច្រើនគឺ​បទ “Cry Me Out “៕

 

អត្ថបទ៖ទ្រី រ៉ាវី