​សមាជិក​ក្រុម GOT7 នាំ​តារា​កូរ៉េ​ទៅ​​​ថៃ​លេង​កម្មវិធី១ ដើម្បី​​យល់​ដឹង​ពី​វប្បធម៌​និង​សាសនា

Jackson និងBamBam ដែល​ជា​សមាជិក​ក្រុម​ចម្រៀងGOT7 នឹង​បង្ហាញ​ខ្លួន​ក្នុង​ភាគ​បន្ទាប់​នៃ​កម្មវិធី “Where Does My Friend Live”។ រូប​ teaser សម្រាប់​ផ្សព្វផ្សាយ​ភាគ​ថ្មី​នៃ​កម្មវិធី​​បាន​បញ្ចេញ​កាល​ពី​ថ្ងៃ​ទី​ ២៨ ខែ កុម្ភៈ ដែល​បង្ហាញ​សមាជិក​ទាំង​​២​កាន់​ដៃ​គ្នា​នៅ​មុខ​ដំរី​ឯ​ប្រទេស​ថៃ។

 

​សមាជិក​ក្រុម GOT7 នាំ​តារា​កូរ៉េ​ទៅ​​​ថៃ​លេង​កម្មវិធី១ ដើម្បី​​យល់​ដឹង​ពី​វប្បធម៌​និង​សាសនា

 

ជាមួយ​គ្នា​នេះ​ដែរ ភាគ​ថ្មី​នេះ​ក៏​មាន​ការ​ចូលរួម​លេង​ពី​តារា​ផ្សេង​ៗ​ទៀត​ដូច​ជា Yoo Sae Yoon, Mihal Ashminov, Alberto Mondi, and Andreas Varsakopoulos។ BamBam នឹង​ធ្វើ​ជា​ពិធីករ​ក៏​ដូច​ជា​មេ​សម្រាប់​ដំណើរ​នេះ​​កម្សាន្ត​ដ៏​រីករាយ​មួយ​នេះ។ សមាជិក​ទាំង​អស់​នឹង​អាច​ទទួល​អាហារ​​ដ៏​ឆ្ងាញ់​របស់​ប្រទេស​ថៃ​ដែល​បាន​ផ្ដល់​ជូន​និង​សិក្សា​ស្វែងយល់​ពី​សាសនា​ព្រះពុទ្ធ​​និង​វប្បធម៌​របស់​ប្រទេស​ថៃ។

 

​ការ​ណ៍ដែល​ BamBamបាន​ក្លាយ​ជា​អ្នក​ដឹកនាំ​ក្នុង​កម្មវីធី​នេះ​ដោយ​សារ​គេ​ជា​ជនជាតិ​ថៃ​ស្រាប់។ កម្មវិធី​កម្សាន្ត ​“Where Does My Friend Live”នឹង​ចាក់​ផ្សាយ​នៅ​ថ្ងៃ​ទី​ ៦ ខែ មិនា ឆ្នាំ ២០១៦ ៕ ខាង​ក្រោម​ជា​វីដេអូ​ teaser បន្ថែម៖

 

 

ចុចអាន៖Rain ទម្លាយ​អាថ៌កំបាំង​​​ដែល​ធ្វើ​ឲ្យ​សាច់​ដុំ​​​ទ្រូង​មិន​យារ​ធ្លាក់

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ soompi